ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់ បាន​ឆេះ​ស្លាប់​ក្នុង​ភ្នក់ភ្លើង ពេល​ភ្លើង​កំពុង​ឆេះ​ផ្ទះ​មួយ​ខ្នង កាលពី​យប់​ម៉ោង​១០ និង​២៥​នាទី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ ស្ថិត​ត្រង់​ចំណុច​អ៊ី​សែង (CI5) ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិ​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។

ប្រភព​ពី​កន្លែង​កើតហេតុ​ថា ក្មេង​រង​គ្រោះ​ឈ្មោះ​ម៉េ​ង តុង អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ត្រូវ​ឆេះ​ស្លាប់​ខ្លោច​ខ្លួន​មើល​លែង​យល់​។ រីឯ​ផ្ទះ​ដែល​សង់​ឡើង​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​5×6​ម៉ែត្រ ក៏​ត្រូវ​ឆេះ​ដែរ ។ ប្រភព​ដដែល​បន្ត​ថា ចំពោះ​ករណី​នេះ ត្រូវ​បាន​សមត្តិ​កិច្ច​ធ្វើការ​ចុះ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ព្រោះ​ការ​ឆេះ​ផ្ទះ​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយ​មិនដឹង​ពី​មូលហេតុ​នេះ ។ មានការ​សង្ស័យ​ថា ជា​ករណី​ដែល​បង្ក​ឡើង​ដោយ​មនុស្ស មិនមែន​ករណី​ឆេះ​ផ្ទះ​ដោយ​ឯកឯង​នោះ​ទេ ។

ទោះបី​យ៉ាងណា ចំពោះ​សមត្ថកិច្ច​ដែល​កំពុង​ចុះ​អង្កេត​នេះ សង្ស័យ​ថា អាច​ជា​ករណី​ភ្លើង​ឆេះ​ផ្ទះ​ធម្មតា​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ហើយ​ក៏​មិន​ទាន់​រក​ឃើញ​ដើមហេតុ​ឆេះ​ដែរ ។ ករណី​ដែល​នាំ​ឱ្យ​សង្ស័យ​ជា​ករណី​ភ្លើង​ឆេះ​ផ្ទះ​ធម្មតា​នេះ គឺ​នៅ​មុន​កើតហេតុ ផ្ទះ​កើតហេតុ​ជា​ផ្ទះ​ចាំចំការ មានការ​ផឹកស៊ី​ចំនួន​៧​នាក់ និង​ចាក់​ធុងបាស់​សើច​រាំ​លេង​យ៉ាង​សប្បាយ​។ រហូត​ដល់​យប់​បន្តិច ទើប​នាំ​គ្នា​ឈប់​ផឹកស៊ី ហើយ​បែកផ្លូវ​គ្នា​ចេញ​ទៅ​មើល​ទូរ​ស្សន៍ និង​បុក​ប៊ីយែ​នៅ​ចម្ងាយ​ពី​ផ្ទះ​កើតហេតុ​ប្រហែល​300​ម៉ែត្រ ដោយ​នៅផ្ទះ​នោះ នៅ​សល់​តែ​ជន​រង​គ្រោះ​ម្នាក់​ប៉ុណ្ណោះ ។

បន្ទាប់​មក គេ​ក៏​បានឃើញ​ភ្លើង​ឆាបឆេះ​ផ្ទះ​នោះ​ពេញទំហឹង ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន រហូត​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ភ្នក់​ភ្លើង​​តែ​ម្តង ។

ភ្នាក់ងា​កោះសន្តិភាព​បាន​ព្យាម​ទំនាក់​តាម​ទូរ​ស័​ព្វ​ទៅ​ខាង​ប៉ូលិស​ស្រុក ដើម្បី​សុំ​ព័ត៌មាន​លម្អិត តែ​បាន​ត្រឹមតែ​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក រវាង​លោក​អធិការ​ង​ផ្នែក​ឆ្លើយ​សួរ​លោក​អធិការ សួរ​លោក​អធិការ​ឱ្យ​បន្ត​ទៅ​សួរ​លោក​មេ​ប៉ុស្តិ៍ ចំណែក​សួរ​លោក​មេ​ប៉ុស្តិ៍ ឆ្លើយ​ថា របាយការណ៍​ឱ្យទៅ​លោក​អធិការ​ង​ផ្នែក​រួច​ហើយ ។

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អាណិតណាស់! ប្តីជាកម្មករសំណង់ ដេកស្លាប់ក្នុងការដ្ឋានសំណង់ ដោយសារជម្ងឺគាំងបេះដូង ទុកឲ្យប្រពន្ធកំពុងមានផ្ទៃពោះជិតគ្រប់ខែទៅហើយ នៅកំព្រា

(ភ្នំពេញ)៖ បុរសម្នាក់ដែលកម្មករសំណង់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើជាន់ឡៅតឿ ក្នុងការដ្ឋានសំណង់មួយកន្លែង​ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីសែនមនោរម្យ ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ នុត ស៊ីថា (ហៅស) អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតនៅ ក្នុងភូមិតាជ័យ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង និងស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយប្រពន្ធ ឈ្មោះ ភាជ ស្រីណុច អាយុជាង២០ឆ្នាំ កំពុងមានផ្ទៃពោះដំបូង និងជិតគ្រប់ខែទៀតផង។

ដោយឡែក ការស្លាប់របស់ជនរងគ្រោះ សង្ស័យបណ្ដាលមកពីជម្ងឺគាំងបេះដូង ហើយក្រោយពេលនគរបាល ចុះមកធ្វើកោសល្យវិច័យរួច សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅស្រុកកំណើត។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពេលធ្វើការងារចប់ បុរសរងគ្រោះបានផឹកស្រាបៀរជុំគ្នាជាមួយមិត្តភក្ដិ រួមការងារប៉ុន្តែ ខណៈនោះជនរងគ្រោះបានផឹកអស់ តែ២កំប៉ុងប៉ុណ្ណោះ ក៏បានឡើងទៅដេកនៅលើជាន់ឡៅតឿ នៅក្នុងការដ្ឋានសំណង់ខាងលើ។

ខណៈនោះមិនមាននរណាបានដឹងថា មានរឿងអ្វីកើតឡើងនោះឡើយ លុះដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ដោយមិនឃើញគាត់ ក្រោកធ្វើការបុរសម្នាក់ដែលជាមេការសំណង់ បានឡើងទៅមើល និងដាស់ឲ្យក្រោក ដើម្បីធ្វើការស្រាប់តែ ប្រទះឃើញបុរសនោះស្លាប់បាត់ទៅហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]