ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីរូបស្រស់ កញ្ញា ម៉ារី បានធ្វើឲ្យមហាជនជាច្រើន សម្តែងការហួសចិត្តជាខ្លាំង ដោយសារតែនាងបានថត Live វីដេអូកម្សាន្តលេងធម្មតាៗ ជាមួយនឹងមិត្តភក្តិរបស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុក ប៉ុន្តែដោយសារតែការមិនបានប្រុងប្រយ័ត្ន និងមិនបានចាប់អារម្មណ៍ផងនោះ ក៏បណ្តាលឲ្យឃើញនូវរបស់សំខាន់របស់មិត្តភក្តិរបស់នាង ដែលកំពុងតែឈរពីក្រោយខ្នងនាងតែម្តង។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ មិត្តភក្តិរបស់កញ្ញា ម៉ារី ដែលបានលេចចេញរបស់សំខាន់នោះ ក៏បានបង្ហោះវីដេអូបកស្រាយទាក់ទងនឹងមតិរិះគន់ របស់មហាជន តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលមានឈ្មោះថា Ta Ta (តាតា) ផងដែរ។

ដោយក្នុងនោះ កញ្ញា តាតា ក៏បកស្រាយផងដែរថា កាលដែលគេលើកឡើងថា កញ្ញា លេចចេញរបស់សំខាន់នោះ គឺវាមិនមែនជាការពិតនោះទេ ដោយតាមពិតទៅ គឺនាងបានស្លៀកខោក្នុងធម្មតា។ ប៉ុន្តែទោះជាយ៉ាងណា នាង ក៏សូមទោស ទៅកាន់មហាជនទាំងអស់ លើរឿងអចេតនាមួយនេះផងដែរ៕

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក សូមលើកយកនូវព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត ទាក់ទងទៅនឹង ឌុច លីដា ទទួលកាដូសុទ្ធតែប្រអប់ប្រ៊េនHermes ដល់ពេលបើកមើល នាងសើចឡើងចង់គាំង (មានវីដេអូ)

តារាសម្តែងស្រី ទម្រង់មុខស៊ិចស៊ី កញ្ញា ឌុច លីដា ត្រូវបានមិត្តភក្តិជិតស្និទ្ធ ធ្វើពិធីខួបកំណើតឲ្យនាង មុនថ្ងៃ ប្រកបទៅដោយភាពរីករាយយ៉ាងខ្លាំង។

តាមការពិតទៅ ថ្ងៃកំណើតរបស់ តារាស្រីរូបនេះ មិនទាន់ដល់នោះទេ តែដោយសារខ្លាច នាងរវល់នឹងការថតខ្សែភាពយន្ត ឬចូលរួមកម្មវិធីនានា ទើបមិត្តភក្តិ សម្រេចចិត្ត រៀបចំពិធីដ៏ភ្ញាក់ផ្អើល ដោយមានការSurprise នំខេក រាងជាដើមទ្រូង សម្រាប់នាងជាពិសេស។

មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីនោះ ក៏មាននារីរូបស្រស់ម្នាក់ បានជូនកាដូមួយ ទៅកាន់កញ្ញា ឌុច លីដា ដែលជាប្រអប់ប្រ៊េន Hermes ដែលពេលនោះ នាងសង្ឃឹមថា នៅក្នុងនោះ ប្រហែលជាកាបូបហើយ តែដល់ពេលបើកមើល ធ្វើឲ្យនាងហួសចិត្ត និងសើចឡើងចង់គាំងតែម្តង៕

ចង់ដឹងថា តើនៅក្នុងប្រអប់ប្រ៊េន Hermes មានអ្វីទៅ ទើបធ្វើឲ្យកញ្ញា ឌុច លីដា សើចឡើងចង់គាំង តោះទស្សនាវីដេអូទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ារី(តារាម៉ូដែល និងសម្តែង)