បើនិយាយអំពីបវរកញ្ញាចក្រវាឡ អ្នកណាៗក៏អាចដឹងដែរថា ស្រ្តីដែលគ្រងនាមបវរកញ្ញានេះ ប្រាកដជាមានសម្រស់ស្រស់ស្អាតដាច់គេ ពីធម្មជាតិ ដោយមិនបានទទួលការវះកាត់ កែសម្ផស្សអ្វីឡើយ។

ហេតុនេះហើយ យើងនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកមើលសម្រស់ធម្មជាតិរបស់ បវរកញ្ញាចក្រវាឡ តំណាងឲ្យប្រទេសនានាជុំវិញពិភពលោក នៅពេលមិនតុបតែងមុខ ដូចខាងក្រោមនេះ ៖

១. Caris Tiivel

នាង Caris Tiivel កើតថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៩៣ នៅក្នុងទីក្រុង Perth ប្រទេស អូស្រ្តាលី។ នារីកម្ពស់ ១.៧៨ ម៉ែត្ររូបនេះ គឺជា បរវរកញ្ញាចក្រវាឡប្រចាំប្រទេស អូស្រ្តាលី ឆ្នាំ ២០១៦ រួមទាំងជា តារាម៉ូដែល និងជាអ្នករចនាម៉ូត ផងដែរ។ 

២. Rebecca Rath

នាង Rebecca Rath បានកើតនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ១៩៩៣ នៅក្នុងប្រទេស បេលី (Belize)។ នាងគឺជា បរវរកញ្ញាចក្រវាឡប្រចាំប្រទេស បេលី សម្រាប់ឆ្នាំ ២០១៦ រួមទាំងជា តារាម៉ូដែល និងជាអ្នកគ្រប់គ្រងភោជនីយដ្ឋានមួយផងដែរ។ 

៣. Raquel Pelissier

នាង Raquel Pelissier បានកើតនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ១៩៩១ នៅក្នុងទីក្រុង Port-au-Prince ប្រទេស ហៃទី (Haiti)។ ស្រីស្អាតកម្ពស់ ១.៨១ ម៉ែត្ររូបនេះ គឺជាបវរកញ្ញាចក្រវាឡប្រចាំប្រទេស ហៃទី ក្នុងឆ្នាំ ២០១៦ រួមទាំងជាតារាម៉ូដែល និងជាសមាជិកអ្នកវិទ្យាសាស្រ្ត ទៀតផង។ 

៤. Yam Kaspers Anshel

នាង Yam Kaspers Anshel បានកើតនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ១៩៩៨ នៅក្នុងទីក្រុង Herzliya ប្រទេស អ៊ីស្រាអែល។ នារីកម្ពស់ ១.៧៧ ម៉ែត្ររូបនេះ គឺជាបវរកញ្ញាចក្រវាឡ ប្រចាំប្រទេស អ៊ីស្រាអែល ឆ្នាំ ២០១៦ ។ នាងជានារី ដ៏ពូកែម្នាក់ ដោយបានឈ្នះពានរង្វាន់ជើងឯកជិះសេះ តាំងពីអាយុ ១៤ ឆ្នាំ។ 

៥. Johanna Acs

នាង Johanna Acs បានកើតនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ១៩៩២ នៅក្នុងស្រុក Eschweiler ប្រទេស អាល្លឺម៉ង់។ ស្រីស្អាតកម្ពស់ ១.៧៣ ម៉ែត្ររូបនេះ គឺជាបវរកញ្ញាចក្រវាឡ ប្រចាំប្រទេស អាល្លឺម៉ង់ ឆ្នាំ ២០១៦ និងជាតារាម៉ូដែល ជាពិសេស នាងនៅជានិស្សិតនៅឡើយទេ។ 

៦. Roshmitha Harimurthy

នាង Roshmitha Harimurthy បានកើតនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ១៩៩៤ នៅក្នុងទីក្រុង Bangalore រដ្ឋ Karnataka ប្រទេស ឥណ្ឌា។ នារីកម្ពស់ ១៧៥ សង់ទីម៉ែត្រនេះ គឺជាបវរកញ្ញាចក្រវាឡ ប្រចាំប្រទេស ឥណ្ឌា ឆ្នាំ ២០១៦ រួមទាំងជាតារាម៉ូដែល និងជានិស្សិតកំពុងបន្តការសិក្សាផងដែរ។ 

៧. Hildur Maria

នាង Hildur Maria Leifsdottir បានកើតនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ១៩៩២ នៅក្នុងទីក្រុង Kopavogur ប្រទេស អ៊ីស្លង់ (Iceland)។ ស្រីស្អាតកម្ពស់ ១៦៨ សង់ទីម៉ែត្ររូបនេះ គឺជាបវរកញ្ញាចក្រវាឡប្រចាំប្រទេស អ៊ីស្លង់ ឆ្នាំ ២០១៦ រួមទាំងជាតារាម៉ូដែល និងជានារីបំរើការលើយន្តហោះ ថែមទៀតផង។ 

៨. Carolina Duran

នាង Carolina Duran បានកើតនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៨៩ នៅក្នុងទីក្រុង Alajuela ប្រទេស កូស្តារីកា។ ស្រីស្អាតញញឹមស្រស់កម្ពស់ ១៧០ សង់ទីម៉ែត្ររូបនេះ គឺជាបវរកញ្ញាចក្រវាឡ ប្រចាំប្រទេស កូស្តារីកា ឆ្នាំ ២០១៦ ជាពិសេស នាងក៏ធ្វើការជា គ្រូបង្រៀនម្នាក់ ផងដែរ។ 

៩. Jihan Dimack

នាង Jihan Dimack បានកើតនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ១៩៩៦ នៅក្នុងទីក្រុង Dar Es Salaam ប្រទេស តង់សានី (Tanzania)។ នារីកម្ពស់ប្រមាណជា ១៧២ សង់ទីម៉ែត្រនេះ គឺជាបវរកញ្ញាចក្រវាឡ ប្រចាំប្រទេស តង់សានី ឆ្នាំ ២០១៦ រួមទាំងមានការងារជា លេខា ផងដែរ។ 

១០. Kushboo Ramnawaj

នាង Kushboo Ramnawaj កើតនៅថ្ងៃទី ២៣ ខែមិនា ឆ្នាំ ១៩៩០ នៅក្នុងទីក្រុង Port Louis ប្រទេស ម៉ូរីស (Mauritius)។ ស្រីស្អាតកម្ពស់ ១.៧៥ ម៉ែត្រនេះ គឺជាបវរកញ្ញាចក្រវាឡ ប្រចាំប្រទេស ម៉ូរីស រួមទាំងជាសមាជិក ក្រុមអ្នកវិទ្យាសាស្រ្តទៀតផង។ 

១១. Iris Mittenaere

នាង Iris Mittenaere កើតនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ១៩៩៣ នៅក្នុងទីក្រុង Lille ប្រទេស បារាំង។ ស្រីស្អាតកម្ពស់ ១.៧៣ ម៉ែត្ររូបនេះ គឺជាបវរកញ្ញា ប្រចាំប្រទេស បារាំង ឆ្នាំ ២០១៦ ជាតារាម៉ូដែល ជាពិសេស នាងមានការងារជា ទន្តពេទ្យ ថែមទៀតផង។ 

១២. Dijana Cvijetic

នាង Dijana Cvijetic កើតនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៩៤ នៅក្នុងទីក្រុង Herisau ប្រទេស ស្វីស។ នារីកម្ពស់ ១៧៦ សង់ទីម៉ែត្ររូបនេះ គឺជាបវរកញ្ញាចក្រវាឡ ប្រចាំប្រទេស ស្វីស ឆ្នាំ ២០១៦ រួមទាំងជាតារាម៉ូដែលអាជីពផងដែរ។ 

១៣. Connie Jiménez

នាង Connie Maily Jiménez Romero កើតនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៥ នៅក្នុងទីក្រុង Ventanas ប្រទេស អេក្វាទ័រ (Ecuador)។ នារីកម្ពស់ ១៧៥ សង់ទីម៉ែត្ររូបនេះ គឺជាតារាម៉ូដែល និងជាបវរកញ្ញាចក្រវាឡ ប្រចាំប្រទេស អេក្វាទ័រ ឆ្នាំ ២០១៦។ ជាពិសេស នាងក៏មានការងារជា វិស្វករ ថែមទៀតផង។ 

១៤. Ntandoyenkosi Kunene

នាង Ntandoyenkosi Kunene កើតនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩៩២ នៅក្នុងតំបន់ Mkhondo ខេត្ត Mpumalanga ប្រទេស អាហ្វ្រិក ខាងត្បូង។ ស្រីស្អាត ស្បែកខ្មៅរូបនេះ គឺជាបវរកញ្ញាចក្រវាឡ ប្រចាំប្រទេស អាហ្រ្វិកខាងត្បូង រួមទាំងជាតារាម៉ូដែល និងជា ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ទៀតផង៕ 

ប្រភព៖ Bright Side | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]