ភ្នំពេញ៖ ខ្សែភាពយន្តភាគហុងកុងTVB «អធិរាជសៀងហៃ» នឹងនាំមកនូវចំនីចក្ខុថ្មីសម្រាប់ទស្សនិកជននៅកម្ពុជា ដោយខ្សែរឿងនេះមានលាយឡំទាំងកំប្លែង មនោសញ្ចេតនា បូករួមនឹងសមត្ថភាពសម្តែងរបស់តួអង្គល្បីៗនៅក្នុងខ្សែភាពយន្តនេះ ដូចជា Kenneth Ma, Niki Chow, Mandy Wong រួមនឹងតារាល្បីៗជាច្រើនរូបទៀត។

«អធិរាជសៀងហៃ» ជាភាពយន្តដែលរៀបរាប់ ពីការតស៊ូពុះពារគ្រប់ឧបសគ្គរបស់ Chu Gam Chun (Kenneth Ma) ព្រោះតែចង់បាននារីម្នាក់ដែលខ្លួនស្រឡាញ់គឺនាង Yi Yung Yung (Niki Chow) ប៉ុន្តែត្រូវបានរារាំងពីជីតារបស់នាង Yi Sang Kei (Joseph Lee) ព្រោះតែ Chu Gam Chun គឺជាជនសាមញ្ញ និងក្រីក្រម្នាក់។ មូលហេតុនេះហើយទើបធ្វើអោយ Chu Gam Chun ខំប្រឹងប្រែងគ្រប់វិធី ដើម្បីបានប្រាក់ច្រើន។ បន្ទាប់Chu Gam Chun ក្លាយជា «អធិរាជនៅសៀងហៃ»។

«អធិរាជសៀងហៃ» គឺជាខ្សែភាពយន្ត ដែលធ្លាប់ទទួលបានភាពល្បីល្បាញខ្លាំងនៅហុងកុងនាចុងឆ្នាំ ២០១៦។ ខ្សែភាពយន្តដ៏ល្អមួយនេះ នឹងមកដល់ប្រទេសកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នាថ្ងៃទី ២៧ ខែកុម្ភៈ វេលាម៉ោង ១១:០០-១៣:០០ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ បន្ទាប់ពីរឿង«មិត្តភាពប្រែឫស្យា»

សូមទស្សនាឈុតខ្លីរឿង «អធិរាជនៅសៀងហៃ» ខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]