ឥណ្ឌា៖ បុរសមហាកម្លាំងវ័យ ២៤ឆ្នាំម្នាក់បានប្រើដៃទទេរបស់គាត់វាយបំបែកផ្លែដូង ចំនួន១២៤ផ្លែ ខ្ទេចគ្មានសល់ ក្នុងរយៈពេលមិនដល់ ១នាទីផង ដែលធ្វើឲ្យគាត់ចូលទៅក្នុងសៀវភៅកំណត់ត្រាពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើនេះមានឈ្មោះថា Abeesh Dominic ជាអ្នកស្រុក Kottayam ក្នុងទីក្រុង Poonjar រដ្ឋ Kerala ប្រទេសឥណ្ឌា  បានបង្ហាញសមត្ថភាពដ៏អស្ចារ្យមួយកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ។ លោកបានវាយបំបែកផ្លែដូងអស់ ចំនួន ១៤៥ផ្លែ ក្នុងរយៈពេលជិត៥០វិនាទី ដោយប្រើដៃស្តាំរបស់លោក។

ក្នុងចំណោមផ្លែដូងទាំង ១៤៥ផ្លែនោះ លោក Abeesh Dominic បានវាយបែកខ្ទេចទាំងស្រុងចំនួន ១២៤ផ្លែ ដែលធ្វើឲ្យលោកអាចបំបែកកំណត់ត្រាពិភពលោកចាស់ របស់លោក Muhamed Kahrimanovic សញ្ជាតិអាល្លឺម៉ង់ ដែលវាយបំបែកបានចំនួន ១១៨ផ្លែ។

លោក Abeesh Dominic ដែលជាជាងជួសជុលម៉ូតូរូបនេះ ក៏ធ្លាប់បានបង្ហាញសមត្ថភាពរបស់គាត់ទៅកាន់ វេទិកាកំណត់ត្រាពិភពលោក Universal Record Forum (URF), សៀវភៅកំណត់ត្រា Limca (Limca Book of Records), កំណត់ត្រា American Setter Record, និង កំណត់ត្រាពិភពលោកក្នុងប្រភេទផ្សេងគ្នា (Assist World Record) ផងដែរ។

លោក Abeesh ក៏ធ្លាប់សម្តែងសមត្ថភាពដ៏គ្រោះថ្នាក់ និងមានតែមួយ ជាច្រើនដងដែរ ដូចជាវាយបំបាក់ដំបងវាយកូនបាល់លើទឹកកក និងមួកសុវត្ថិភាព ដោយប្រើតែដៃទទេ។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់ ប្រើធ្មេញអូសឡានក្រុងបានប្រវែង ៥០ម៉ែត្រ រួមទាំងការបញ្ឈប់កង្ហារដែលកំពុងតែវិលក្នុងល្បឿន ២ ០០០ជុំក្នុងមួយនាទី ទៀតផង។

លោក Abeesh បាននិយាយយ៉ាងមាំថា “ខ្ញុំមានទំនុកចិត្តទាំងស្រុង លើការបញ្ចេញសមត្ថភាព ដើម្បីជាប់ក្នុងសៀវភៅកំណត់ត្រាពិភពលោក។ ហើយខ្ញុំធ្លាប់មានប្រវត្តិបំបែកកំណត់អន្តរជាតិ ចំនួន៣ នៅក្នុងដៃរួចហើយ ដូចជាវាយបំបាក់ ដំបងវាយកូនបាល់លើទឹកកក និងមួកសុវត្ថិភាព រួមទាំងប្រើធ្មេញទាញរថយន្តក្រុង ក៏ដូចជាការបញ្ឈប់កង្ហារដែលកំពុងវិល ដោយប្រើអណ្តាត”៕ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ តាមញ៉ែញ៉ងសុំលេខទូរស័ព្ទ មិនបានសម្រេច ថែមទាំងប្រើពាក្យសំដី មើលងាយមិនសមរម្យ មានអីនាងលេងមួយក្បាច់វិញអន់ចង់

កាលពីថ្មីៗនេះ វីដេអូឃ្លីបមួយ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីនារីក្លាហានម្នាក់ ហ៊ានធ្វើរឿងមួយដែលមិននឹកស្មានដល់ ក្រោយពីមានប្រុសព្រាន តាមញ៉ែញ៉ងសុំទូរស័ព្ទ របស់នាងមិនបានសម្រេច ហើយប្រើពាក្យសម្តីប្រមាថមើលងាយលើរូបនាងថែមទៀត។

បើតាមប្រភពបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវមួយកន្លែង ដែលមានទីតាំងនៅកណ្តាលទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស។ វីដេអូឃ្លីបត្រូវបានថតជាប់ ដោយកាម៉េរាសុវត្ថិភាព បំពាក់ជាប់មួកសុវត្ថិភាព របស់អ្នកបើកបរម៉ូតូម្នាក់។

ដោយសារតែដល់ចំនុចភ្លើងក្រហម នៅផ្លូវប្រសព្វ Tottenham Court Road ក្នុងទីក្រុង ទើបតម្រូវឲ្យយានយន្តទាំងអស់ ត្រូវឈប់ ស្របពេលរថយន្តដឹកទំនិញមួយគ្រឿង បានឈប់ទន្ទឹមគ្នា ដើម្បីរង់ចាំភ្លើងខៀវ បន្តដំណើរទៅមុខ។ ឆ្លៀតក្នុងឱកាសនោះ បុរសជាអ្នកបើកបររថយន្តដឹកទំនិញ ស្រាប់តែបើកញ្ចក់ឡាន មកលេបខាយប្រើពាក្យសំដី ញ៉ែញ៉ងទៅកាន់នារីអ្នកជិះកង់ថា «អេ៎! ស្រីស្អាត ចង់បានលេខទូរស័ព្ទខ្ញុំទេ?» ។

ភ្លាមៗនារីវ័យក្មេងខាងលើ បានស្រែកឆ្លើយតបទៅវិញ ថាចេញឲ្យឆ្ងាយទៅ រួចនាងក៏បានយកដៃរុញឡានចេញ ដើម្បីជាការព្រមាន ទាំងចិត្តខឹងមិនសប្បាយចិត្ត។ ជាហេតុធ្វើឲ្យអ្នកបើកឡាន ប្រតិកម្មភ្ញាក់ផ្អើលនូវសកម្មភាពរបស់នាង ក៏និយាយថា «ធ្វើចឹងមិនសមជាស្រីសោះ មិនថាចឹងហ្ហេ៎?» រួចថែមទាំងបានសួរនាំនាង ជាមួយនឹងសំណួរឆ្កួតៗជាច្រើនមើលងាយនាង ហើយសួរនាងទៀតថា «មករដូវមែនហ្នឹង?» មុនពេលដែលរូបគេយកដៃទៅប៉ះស្មារបស់នាង និងបន្តតាមទារសុំលេខទូរស័ព្ទ។ ជាហេតុកាន់តែធ្វើឲ្យនារីជិះកង់ខាងលើ ក្តៅចិត្តកាន់ចិត្តខ្លាំងឡើងៗតែម្តង។

បន្ទាប់ពីភ្លើងសញ្ញាចរាចរណ៍ លោតចេញភ្លើងខៀវ អ្នកធ្វើដំណើរទាំងអស់ក៏បានបន្តដំណើរទៅមុខ។ រីឯនារីជិះកង់ខាងលើ ហេតុតែក្តៅចិត្ត កើតទុកមិនសុខចិត្ត ក៏ខំប្រឹងធាក់កង់តាមពីក្រោយរថយន្ត ទំនងជាចង់សងសឹកដើម្បីធ្វើរឿងអ្វីមួយ។

លុះដល់ចំនុចមួយ រថយន្តដឹកទំនិញខាងលើ ឈប់អែបក្បែរចិញ្ចើមផ្លូវ នារីជិះកង់រូបនោះ មានឱកាសឈប់កាច់កញ្ចក់ឡាននោះទម្លាក់ចោលនៅកណ្តាលផ្លូវ មុនពេលប្រញាប់ប្រញាល់ធាក់កង់ គេចចេញយ៉ាងលឿនស្លេវបាត់ស្រមោលតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]