ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈនេះ តារាសម្តែង និងជាពិធីកររូបសង្ហា ពូកែកំប្លុកកំប្លែងមិនចេះរីងស្ងួត លោក ខេង រតនៈ ហៅនាយព្រែក បានទទួលសញ្ញាបត្រហើយ ក្រោយបញ្ចប់ការសិក្សាអស់រយៈពេល៤ឆ្នាំ ផ្នែកនីតិសាស្រ្ត នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។

នៅក្នុងពិធីប្រគល់សញ្ញាបត្រ យើងឃើញមានវត្តមានរបស់ តារាកំប្លែងយាយយ៉យ ដែលត្រូវជាម្តាយ និងឪពុករបស់លោកខេង រតនៈ ព្រមទាំងគូដណ្តឹងជាទីស្រលាញ់ គឺកញ្ញា ជា ស្រីតី ក៏បានទៅចូលរួមអបអរសាទរ ដោយផ្ទាល់នៅក្នុងឱកាសដ៏រីករាយនេះផងដែរ។

គួរឱ្យដឹងដែរថា កម្មវិធីប្រគល់សញ្ញាបត្រជូនទៅដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ កាលពីព្រឹកមិញនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅវិទ្យាស្ថានជាតិអប់រំ (NIE) ក្បែរវិមានឯករាជ្យ។ 

ដោយនៅក្នុងហ្វេសប៊ុកផ្លូវការរបស់នាយព្រែក ក៏បានផុសឱ្យដឹងយ៉ាងដូច្នេះថា៖

«ថ្ងៃនេះជាថ្ងៃដែលខ្ញុំទទួលបរិញ្ញាបត្រផ្នែក (នីតិសាស្រ្ត) ច្បាប់ ដែលបានសិក្សាអស់រយៈពេល៤ឆ្នាំ»៕

ទស្សនាកម្រងរូបភាពស្អាតៗពីនាយព្រែកទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

រំលឹកព័ត៌មានចាស់កាលពីលើកមុន លោក ខេង រតនៈ ហៅនាយព្រែក ក៏បានទម្លាយប្រវត្តិស្នេហារបស់ខ្លួនជាមួយនឹងគូដណ្តឹងវ័យក្មេងផងដែរ នៅលើឆាកកម្មវិធី «ពេញចិត្តឬអត់?» របស់ស្ថានីយទូរទស្សន៍ MY TV។

លោក ខេង រតនៈ ហៅ នាយព្រែក ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែង និងជាពិធីករ ពូកែខាងវោហាស័ព្ទកំប្លុកកំប្លែងមិនចេះរីងស្ងួត លោកបានទម្លាយប្រវត្តិស្នេហាគ្រាដែលបានជួបគ្នាដំបូង ជាមួយនឹងគូដណ្តឹងបណ្តូលចិត្ត កញ្ញា ជា ស្រីតី នៅលើកម្មវិធី «ពេញចិត្តឬអត់? វគ្គ៤» ប្រធានបទស្តីពី សេចក្តី ស្រលាញ់។

ដោយក្នុងនោះផងដែរ នាយព្រែក បាននិយាយរៀបរាប់ពីដំណើរដើមទងប្រវត្តិស្នេហា ជាមួយនឹងស្រីតី ដោយលើកឡើងថា ស្នេហារបស់ពួកគេគឺកើតឡើងដោយភាពចៃដន្យ នៅក្នុងកម្មវិធី ពេញចិត្តឬអត់ នេះតែម្តង ដោយអាចនិយាយបានថាជានិស្ស័យក៏ថាបានដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក