ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាហ្វេសប៊ុក និងជាថៅកែក្រុមហ៊ុនដ៏វ័យក្មេង អ្នកនាង ស៊ុន កណ្ណិកា បានចូលរោងការជាមួយនឹងមន្រ្តីប៉ូលិស ឋាន្តរស័ក្ត ជាឧត្តមសេនីយ៍ទោ ផ្កាយ២ កាលពីថ្មីៗកន្លងទៅនេះ ដែលធ្វើឲ្យបុរសជាច្រើន មានការខកចិត្តនិងសោកស្តាយយ៉ាងខ្លាំង។

នៅក្នុងពិធីមង្គលការទាំងមូល របស់តារាហ្វេសប៊ុករូបនេះ មិនបានធ្វើនៅគេហដ្ឋានរបស់នាងនោះទេ គឺទាំងកម្មវិធីពេលព្រឹក និងពេលល្ងាច បានរៀបចំឡើងនៅមជ្ឈមណ្ឌលកោះពេជ្រទាំងអស់។ ជាពិសេសគេក៏សង្កេតឃើញមាន ភ្ញៀវអ្នកមានមុខ មានមាត់ក្នុងសង្គមជាច្រើនរូប និងមានតារាល្បីៗមួយចំនួន បានចូលរួមក្នុងពិធីរៀបការរបស់នាងផងដែរ។

អ្វីដែលគេចាប់អារម្មណ៍ជាងគេនោះ គឺរ៉ូបពេលល្ងាចរបស់អ្នកនាង ស៊ុន កណ្ណិកា ពិតជាស្រស់ស្អាតប្លែកទាក់ភ្នែកខ្លាំង ដូចជាព្រះនាង ហើយជាពិសេស ក៏មានមនុស្សជាច្រើន ពិតជាចង់ដឹងថា តើរ៉ូបវែងអន្លាយរបស់នាង មានតម្លៃប៉ុន្មានទៅ។

ក្នុងនោះបើតាមការរៀបរាប់របស់ម្ចាស់ ហាងឡេឌីច្នៃម៉ូត បានប្រាប់ខ្មែរឡូតឲ្យដឹងថា រ៉ូបរបស់អ្នកនាង ស៊ុន កណ្ណិកា មានតម្លៃ ២,០០០ដុល្លារ ដែលរ៉ូបនេះមិនមែនជារ៉ូបធម្មតានោះទេ គឺជារ៉ូបច្នៃឡើងពីប៉ាក់ស្វីសសុទ្ធ ជាមួយនឹងសូត្រកែវ ១៨ម៉ែត្រ និងចំណាយក្រណាត់ទ្រនាប់ ២០ម៉ែត្រ រំលេចទៅដោយត្បូងគ្រប់ពណ៌។

មិនតែប៉ុណ្ណោះ រ៉ូបមួយនេះដែរ មានទម្ងន់ជាង ៣០គីឡូក្រាម ដែលចំណាយពេល ក្នុងការធ្វើឡើង ២សប្តាហ៍ និងត្រូវបានសម្រិតសម្រាំងយ៉ាងឥតខ្ចោះ ដោយចំណាយបុគ្គលិកអស់ ៥រូប។

បើមិត្តនារីៗ ចង់បានរ៉ូបស្អាតៗ និងចង់ក្លាយជាកូនក្រមុំស្អាតបំផុត នៅក្នុងមង្គលការរបស់ខ្លួន គឺ ហាងឡេឌីច្នៃម៉ូត អាចបំពេញបំណងប្រាថ្នារបស់អ្នកបាន ដែលហាង ទទួលសេវាកម្ម កាត់រ៉ូបកូនក្រមុំ តាមរបៀបខ្មែរក៏បាន និងអឺរ៉ុបក៏បាន។ អ្នកក៏អាចទាក់ទង បានតាមរយៈលេខទូរស័ព្ទ 095 866 689 និង 081 600 088 ឬតាមរយៈអាសយដ្ឋាន នៅផ្ទះលេខ7A ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ៕

ហាង ឡេឌីច្នៃម៉ូត
ទីតាំងហាងឡេឌីច្នៃម៉ូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]