(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតផ្លូវការមួយច្បាប់ ដោយស្នើគ្រប់ប្រព័ន្ធផ្សព្វផ្សាយរត់អក្សរតាមអេក្រង់ទូរទស្សន៍ និងគេហទំព័រឲ្យបានញឹកញាប់ថា «ធនាគារឯកជន មីក្រូហិរញ្ញវត្ថុ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុរបស់ឯកជន១០០% ហើយមិនមែនរបស់រដ្ឋឡើយ»

ការចេញលិខិតរបស់ក្រសួងព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រដល់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដោយសម្តេចមានប្រសាសន៍ថា សូមឲ្យបណ្តាប្រព័ន្ធសផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែត ផ្នែក Online ធ្វើយុទ្ធការ ផ្សព្វផ្សាយ១ឆ្នាំពេញ សារព័ត៌មានទាំងអស់ផ្សាយនៅក្បាលខាងលើដាក់ថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ»

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ជនជាតិចិន បើករថយន្តទំនើបម៉ាក BENTLEY ស្លាកលេខភ្នំពេញ 2AX-3333 បុករះរថយន្ត និងម៉ូតូ២គ្រឿង របួសធ្ងន់ស្រាល៥នាក់

(ភ្នំពេញ)៖ ជនជាតិចិនប្រុសស្រីបួននាក់ ស្រវឹងស្រាជោគ បើករថយន្តស៊េរីទំនើប ម៉ាក Bentley ​ស្លាកលេខភ្នំពេញ 2AX-3333ទៅបុករៈពីក្រោយរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង បណ្ដាលឲ្យមនុស្សរងបួសធ្ងន់ និងស្រាល៥នាក់ ខណៈដែលរថយន្តបង្ក និងក៏ដូចជារថយន្ត និងម៉ូតូ ដែលរងនូវការបុករះ ខូចខាតស្ទើរតែទាំងស្រុង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១៖៤០នាទីរំលងអាធ្រាត្រ ឈានចូថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយ ផ្លូវនរោត្តម ត្រង់ចំណុចវិទ្យាល័យចតុមុខ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមសំដីសន្តិសុខ ដែលយាមនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលបុកគេឃើញ ជនជាតិចិនប្រុសស្រីបួននាក់ ស្រវឹងស្រាជោគ បើករថយន្តស៊េរីទំនើបខាងលើ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុករះរថយន្ត និងម៉ូតូ ដែលបើកស្របទិសគ្នា ពីក្រោយពេញទំហឹង បន្តទៅបុកម៉ូតូដែលជិះ ដោយនារីពីរនាក់បណ្តាលឲ្យរងរបួសធ្ងន់។

មនុស្សរងរបួសទាំងអស់ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ ចុះមកវាស់វែង និងស្ទួចយករថយន្តទាំង២ និងម៉ូតូ ទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាន រាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]