ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើ​ញ​ ទូល​បន្លែ​លក់​ចិញ្ចឹម​កូនប្រុស​ស្រី​៣​នាក់ ខណៈ​បុរស​ជា​ប្តី​ទៅ​ប្រទេស​ថៃ​ បាត់​ដំណឹង​សូន្យឈឹង​កន្លះ​ឆ្នាំ​មក​ហើ​យ ។ នាង​និង​កូន​រស់នៅ​ ក្រោម​ដំបូល​កៅស៊ូ​តង់​ ដោយ​សុំ​ដី​គេ​ជ្រកកោន​គួរ​ឲ្យ​សង្វេគ ។ កន្លែង​ស្នាក់​នៅ​គ្រាន់​ នឹង​រស់​ឃើញ​ពន្លឺ​ថ្ងៃនេះ​ នៅ​ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ស្ត្រី​ខាង​លើ​ឈ្មោះ ធិ​ន ធី អាយុ​២៨​ឆ្នាំ មក​ពី​ខេត្តកំពង់ចាម មានកូន​ប្រុស​ស្រី​៣​នាក់ ដោយ​កូនប្រុស​ច្បង​អាយុ​៥​ឆ្នាំ ពិការ​ជើង​ស្តាំ ខណៈ​ដើ​រ​ដួល​បាក់​ក​ជើ​ង និង​កូនស្រី​ពៅ​ពុំ​ទាន់​ផ្តាច់ដោះ​នៅ​ឡើយ ។ ជួប​ស្ត្រី​កម្សត់​នេះ​តាម​ដងផ្លូវ មើ​ល​ទៅ​គួរ​ឲ្យ​អាណិត​ពេក​ណាស់ លក់​បន្លែ​មិន​ដាច់​អង្គុយ​ លើ​ចិ​ញ្ចើម​ផ្លូវ កូន​ក៏​យំទារ​បៅ​ថែម​ទៀត ។

ជួប​សម្ភាសន៍​ផ្ទាល់​ ដល់​កន្លែង​ស្នាក់​នៅ នាង​ប្រាប់​ថា ប្តី​នាង​បាន​ចាកចេញ​ទៅ​ប្រទេស​ថៃ តាំងពី​កូនស្រី​ពៅ​ទើ​ប​ កើ​ត​បាន​អាយុ​១​ខែ​កន្លះ រហូត​មក​ដល់​ពេល​នេះ​បាត់​ដំណឹង​សូន្យឈឹង មិន​ដែល​ទទួល​ដំណឹង​ពី​ប្តី​ឡើយ ។

នាង​រៀបរាប់​ពី​ជីវិត​ពិត​ថា ការ​ចិញ្ចឹម​កូនប្រុស​ស្រី​ទាំង​ ៣​នាក់​តូច​ៗ​នេះ​ពិតជា​ពិបាក​ណាស់ គឺ​ក្នុង​រដូវវស្សា​នាង​ផ្ញើ​កូន​គេ ហើយ​ចូល​ទៅ​ទឹកដី​ថៃ ដើ​របេះ​បន្លែ​លក់ ។ លុះដល់​រដូវប្រាំង​គ្មាន​បន្លែ​ បេះ​នាង​ទិញ​ពី​ផ្សារ​យក​មក​ទូល​លក់ ដើម្បី​បន្ត​របរ​ដោះស្រាយ​ជីវភាព ។

យ៉ាងណា​ក៏​ដោយ នៅ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ មន្ត្រី​ការិយាល័យ​ សង្គមកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត និង​អង្គការ​ក្តី​ស្រឡាញ់​ គ្មាន​ព្រំដែន​ហៅ​កាត់​ថា (LWB) បាន​ទៅ​ជួប​គ្រួសារ​កម្សត់​នេះ​ជាមួយនឹង​ភ្នាក់ងារ​កោះសន្តិភាព ។ បុគ្គលិក​អង្គការ​ខាង​លើនិយាយ​ថា និង​យក​កុមារ​ពិការ​នៃ​គ្រួសារ​ក្រីក្រ​មួយ​នេះ​ ទៅ​ព្យាបាល​ជើ​ង​ឲ្យ​ត្រង់​ ដូច​ដើ​ម​ក្នុង​ពេល​ឆាប់​ខាង​មុខ ។ ព្រោះ​ដួល​ទៅ​កាច់​ជើង​វៀច អត់​បាន​យក​ទៅ​ព្យាបាល​ទេ ។ ដល់​ជា​ទៅ​ជើង​ក៏​វៀច​ឆ្អឹង ។ គ្រួសារ​ក្រីក្រ​មួយ​នេះ​ អំពាវនាវ​សុំ​សប្បុរសជន​ ក្នុង​និង​ក្រៅប្រទេស​មេត្តា​ជួយ​ផ្តល់​តាម​សទ្ធា​ផង ។

ជួប​គ្រួសារ​ក្រីក្រ​មួយទៀត​ ក៏​ពិបាក​ភ្នែក​ដែរដោយឡែក​ គ្រួសារ​មួយទៀត មានកូន​ប្រុស​ស្រី​ក្នុង​បន្ទុក​៥​នាក់ សរុប​ចំនួន​៧​នាក់ ទាំង​ឪពុក​ម្តាយ​ជា​គ្រួសារ​ក្រីក្រ គ្មាន​មុខរបរ​នាំ​គ្នា​ឆ្លង​ព្រំដែន​ខុសច្បាប់ ទៅ​រក​បេះ​បន្លែ​លើ​ទឹកដី​ថៃ ព្រឹក​វិល​ល្ងាច​ដូច​គ្រួសារ​ខាង​លើ ។ គ្រួសារ​មួយ​នេះ​សុំ​ដី​គេ​ រស់នៅ​ក្រោម​ដើ​ម​អំពិលទឹក មាន​គ្រែ​២​តូច​ៗ ដំបូល​ប្រក់​កៅស៊ូ​តង់ មិនដឹង​ថា​ដេក​ពួន​ យ៉ាងម៉េច​អស់​គ្នា​នោះ​ទេ ។

បុរស​ជា​ប្តី​ឈ្មោះ គៀន ថុ​ល អាយុ​៥៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ូ ម៉ា​រី អាយុ​៤៩​ឆ្នាំ កូន​ក្នុង​បន្ទុក​៥​នាក់ ប្រុស​៤​នាក់ ស្រី​ម្នាក់ ។ គ្រួសារ​មួយ​នេះ​និយាយ​ថា ក្រៅពី​មុខរបរ​ដើរបេះ​បន្លែ​លើទឹកដី​ថៃ​យក​មក​លក់ គឺ​គ្មាន​មុខរបរ​អ្វី​ផ្សេង​ឡើយ ព្រោះ​គ្មាន​ដើ​ម​ទុន​រកស៊ី ។ ពួក​គាត់​ថា ចង់​ចូល​ទៅ​ផ្សារ​រុង​ក្លឿ ដើម្បី​រកមុខ​របរ​ស្របច្បាប់​ដែរ តែ​គ្មាន​ប្រាក់​ធ្វើ​កាត​ចេញចូល​ទឹកដី​ថៃ (Immigration Card) ។

ជា​ចុង​ក្រោយ​គ្រួសារ​មួយ​នេះ​ និយាយ​ថា ពួក​គាត់​មិន​ចង់​ឆ្លង​ដែន​ខុសច្បាប់​ទេ​ហើយ​បាន​សំណូមពរ​សុំ​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ជួយ​សម្រួល​យ៉ាងណា​ឲ្យ​ពួក​គាត់ និង​កូន​ៗ​បាន​ធ្វើ​កាត​ ចេញចូល​ផ្សារ​រុង​ក្លឿ ដើម្បី​រក​របរ​ណា​ដែល​ស្របច្បាប់​វិញ បើ​ទោះជា​ស៊ីឈ្នួល​អូស​រទេះ​ក៏​ដោយ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

ស្រីស្អាត​ជិះម៉ូតូខ្លាច​ឆ្កែ​ខាំ​ជើង ជ្រុលទៅបុក​​ប៉ូលិស

ខេត្តស្វាយរៀង ​៖​ ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ កើតឡើង​​រវាង​ម៉ូតូ​​​បុក​ជាមួយ​ម៉ូតូ​ បណ្តាល​ឱ្យ​​មន្ត្រី​នគ​បាល​ម្នាក់​រង​របួស​ស្រាល​ ​ខណៈមាន​​ឆ្កែមួយ​ក្បាលបាន​​ដេញ​ខាំ​ជនរងគ្រោះ​ជិះ​ម៉ូតូ​នោះ​ កើត​ឡើង​​កាលពី​វេលា​ម៉ោង០​៧ ​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​កុម្ភៈ​ ស្ថិតនៅ​ចំណុច​ផ្លូវបំបែក​ជា​បី លើ​ផ្លូវ​លេខ​២០៤​ ក្នុង​ភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ។

ប្រភពឱ្យដឹងថា ជនរងគ្រោះទាំងសងខាង​ មិនត្រូវស្គាល់​ឈ្មោះនោះទេ តែ​គេឃើញ​​នារី​​ដែល​ជិះ​ម៉ូតូ​​បង្ក​ បាន​លើកដៃសំពះ​សុំ​ទោសដ​ល់​ជន​រង​គ្រោះ​ដែលរងរបួសថា «នាង​សុំ​ទោសការ​ជ្រុល​មក​បុក​​នេះ ​គឺដោយសារ​តែឆ្កែដេញខាំ​ជើង​ ទើប​នាង​ភ័យ​ ក៏​ខំប្រឹង​លើកជើង​ឱ្យ​ផុត​ដាក់​លើ​ម៉ូតូ ។ ពេល​ងាក​មក​ដល់​ផ្លូវបំបែក​ វ៉ា​ក់ជាមួយ​ម៉ូតូ​មន្ត្រី​នគ​បាល​រង​គ្រោះ​ ក៏​ចាប់​ហ្វ្រាំង​ដៃ ទើប​បណ្តាល​ឲ្យ​វេច​ង្កូ​តទៅ​បុក​ម៉ូតូ​​ដួល​ទាំងអស់​គ្នា​តែម្តង បណ្តាល​ឲ្យ​រង​របួស​ដៃស្តាំ​ និងរលាត់​ជើង​ស្តាំ​ដំណំ​ដែរ​ ងើប​មិន​រួច​រហូត​មាន​គេ​មក​ជួយ​លើក​ ទើប​ឡើង​រួច ។ ​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]