ភ្នំពេញ៖ ជាមួយនឹងសកម្មភាពការងារដ៏មមាញឹកប្រចាំថ្ងៃ ដែលតំរូវឲ្យអ្នកត្រូវ បើកបរដឹកទំនិញធ្ងន់ៗ ដើម្បីទៅកាន់គោលដៅក្នុងស្ថានភាពផ្លូវផ្សេៗគ្នា ដូចជា ចុះទឹក ភក់ ឡើងភ្នំ បើកបរកាត់ព្យុះ ភ្លៀង និងអូសសណ្តោងផ្សេងៗ ជាដើម! បានជំរុញឲ្យមនុស្សបច្ចុប្បន្នងាកទៅរករថយន្តប្រភេទ Pick-up ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ ដែលជាកត្តាមួយ ដែលជំរុញឲ្យទីផ្សាររថយន្តPick-up កាន់តែមានសន្ទុះនៅតំបន់អាស៊ីប៉ាស៊ីហ្វិច។

មនុស្សប្រាំមួយនាក់ មកពីប្រទេសចំនួនប្រាំមួយខុសៗគ្នា ដែលត្រូវការរថយន្តដែលមានសមត្ថភាព និងអាចស៊ូនឹងការលំបាក ដើម្បីជួយសម្រេចភារកិច្ចពិបាកបំផុតរបស់ពួកគេ។ តើរថយន្ត Ford Ranger អាចជួយឱ្យពួកគេជំនះឧបសគ្គទាំងនេះបានទេ?

ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ក្រុមការងាររបស់ Ford បានសម្រេចយករថយន្ត Ford Ranger មកធ្វើតេស្តផ្ទាល់ជាមួយនឹងស្ថានភាពប្រចាំថ្ងៃដែលប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិចតែងតែជួបប្រទះ។

ការធ្វើតេស្តនេះបានធ្វើឡើងនៅក្នុង ៦ប្រទេស រួមមានប្រទេសអូស្ត្រាលី ម៉ាឡេស៊ី នូវែលហ្សេឡង់ ថៃ ភីលីពីន និងវៀតណាម ដែលជួបប្រទះជាមួយនឹង ឧបសគ្គផ្សេងៗគ្នា។

ប្រទេសអូស្ត្រាលី

ការសិក្សាស្រាវជ្រាវទៅលើសត្វក្រពើទឹកប្រៃនៃភាគ ខាងជើងប្រទេសអូស្ត្រាលី ដែលតម្រូវឲ្យពួកគេធ្វើដំណើរតាមផ្លូវលំប្រហែល ៩០គម ទៅដងទន្លេ Adelaide

ប្រទេសម៉ាឡេស៊ី

ការធ្វើដំណើរទៅកាន់កន្លែងបោះជំរុំ កាត់តាមផ្លូវ Kota Belud ដែលជាមានឧបសគ្គច្រើន ជាងគេនៅតំបន់ភាគខាងលិចនៃរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។

ប្រទេសណូវែលហ្សេឡង់

ការសណ្ដោងក្បាល Excavator ពីរោងជាងដោយឆ្លងកាត់ព្រៃភក់មានឧបសគ្គច្រើនដើម្បីទៅកាន់ការដ្ឋានដែលស្ថិតនៅកណ្តាលទីក្រុង Auckland

ប្រទេសថៃ

ការធ្វើដំណើរឡើងភ្នំដោយឆ្លងកាត់ទឹក និងផ្លូវភក់តូចចង្អៀតដែលមានផ្ទៃមិនរាបស្មើ ទៅកាន់ចម្ការដាំកូនឈើនៅលើភ្នំ។

ប្រទេសភីលីពីន

ការធ្វើដំណើររហូតដល់ទៅ៦ម៉ោងនៅក្រោមព្យុះភ្លៀងធំ ដោយមានដឹកថ្នាំសង្កូវនិងឧបករណ៍ពេទ្យមួយចំនួនទៅកាន់ តំបន់ដាច់ស្រយាលមួយនៃប្រទេសហ្វីលីពីន ដើម្បីព្យាបាលសត្វ ដែលឈឺដោយសារអាកាសធាតុប្រែប្រួល។

ប្រទេសវៀតណាម

ការធ្វើដំណើរ៦ម៉ោងពីទីក្រុង Hanoi ទៅកាន់ភូមិដាច់ស្រយាលមួយនៅលើភ្នំ ដោយមានដឹកឥវ៉ាន់ផ្សេងៗមានដូចជា សៀវភៅ អាហារ និងសំលៀកបំពាក់ដែលសរុបទៅមានទម្ងន់ប្រហែល 1,000kg ឡើងទៅលើភ្នំ។

ឆ្លងកាត់តាមរយៈការធ្វើតេស្តជាមួយនឹងស្ថានភាពផ្លូវ និងឧបសគ្គក្នុងប្រទេស៦ផ្សេងៗគ្នាខាងលើ បានបង្ហាញឲ្យឃើញថា រថយន្ត Ford Ranger គឺជារថយន្ត ដែលពោពេញដោយសមត្ថភាព មានកំលាំងខ្លាំងលើសគេ មានភាពរឹងមាំ សុវត្ថិភាពខ្ពស់ បើកបរបានគ្រប់ស្ថានភាពផ្លូវ មានមុខងារច្រើនយ៉ាង និងមានបច្ចេកវិទ្យាឆ្លាតលើសពីរថយន្ត Pick Up ដទៃ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]