អង់គ្លេស៖ កាលពីថ្មីៗនេះ វីដេអូឃ្លីបមួយ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីនារីក្លាហានម្នាក់ ហ៊ានធ្វើរឿងមួយដែលមិននឹកស្មានដល់ ក្រោយពីមានប្រុសព្រាន តាមញ៉ែញ៉ងសុំទូរស័ព្ទ របស់នាងមិនបានសម្រេច ហើយប្រើពាក្យសម្តីប្រមាថមើលងាយលើរូបនាងថែមទៀត។

បើតាមប្រភពបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវមួយកន្លែង ដែលមានទីតាំងនៅកណ្តាលទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស។ វីដេអូឃ្លីបត្រូវបានថតជាប់ ដោយកាម៉េរាសុវត្ថិភាព បំពាក់ជាប់មួកសុវត្ថិភាព របស់អ្នកបើកបរម៉ូតូម្នាក់។

ដោយសារតែដល់ចំនុចភ្លើងក្រហម នៅផ្លូវប្រសព្វ Tottenham Court Road ក្នុងទីក្រុង ទើបតម្រូវឲ្យយានយន្តទាំងអស់ ត្រូវឈប់  ស្របពេលរថយន្តដឹកទំនិញមួយគ្រឿង បានឈប់ទន្ទឹមគ្នា ដើម្បីរង់ចាំភ្លើងខៀវ បន្តដំណើរទៅមុខ។ ឆ្លៀតក្នុងឱកាសនោះ  បុរសជាអ្នកបើកបររថយន្តដឹកទំនិញ ស្រាប់តែបើកញ្ចក់ឡាន មកលេបខាយប្រើពាក្យសំដី ញ៉ែញ៉ងទៅកាន់នារីអ្នកជិះកង់ថា «អេ៎! ស្រីស្អាត ចង់បានលេខទូរស័ព្ទខ្ញុំទេ?»

ភ្លាមៗនារីវ័យក្មេងខាងលើ បានស្រែកឆ្លើយតបទៅវិញ ថាចេញឲ្យឆ្ងាយទៅ រួចនាងក៏បានយកដៃរុញឡានចេញ ដើម្បីជាការព្រមាន ទាំងចិត្តខឹងមិនសប្បាយចិត្ត។ ជាហេតុធ្វើឲ្យអ្នកបើកឡាន ប្រតិកម្មភ្ញាក់ផ្អើលនូវសកម្មភាពរបស់នាង ក៏និយាយថា «ធ្វើចឹងមិនសមជាស្រីសោះ មិនថាចឹងហ្ហេ៎?» រួចថែមទាំងបានសួរនាំនាង ជាមួយនឹងសំណួរឆ្កួតៗជាច្រើនមើលងាយនាង ហើយសួរនាងទៀតថា «មករដូវមែនហ្នឹង?» មុនពេលដែលរូបគេយកដៃទៅប៉ះស្មារបស់នាង និងបន្តតាមទារសុំលេខទូរស័ព្ទ។ ជាហេតុកាន់តែធ្វើឲ្យនារីជិះកង់ខាងលើ ក្តៅចិត្តកាន់ចិត្តខ្លាំងឡើងៗតែម្តង។

បន្ទាប់ពីភ្លើងសញ្ញាចរាចរណ៍ លោតចេញភ្លើងខៀវ  អ្នកធ្វើដំណើរទាំងអស់ក៏បានបន្តដំណើរទៅមុខ។ រីឯនារីជិះកង់ខាងលើ ហេតុតែក្តៅចិត្ត កើតទុកមិនសុខចិត្ត ក៏ខំប្រឹងធាក់កង់តាមពីក្រោយរថយន្ត  ទំនងជាចង់សងសឹកដើម្បីធ្វើរឿងអ្វីមួយ។

លុះដល់ចំនុចមួយ រថយន្តដឹកទំនិញខាងលើ  ឈប់អែបក្បែរចិញ្ចើមផ្លូវ  នារីជិះកង់រូបនោះ មានឱកាសឈប់កាច់កញ្ចក់ឡាននោះទម្លាក់ចោលនៅកណ្តាលផ្លូវ  មុនពេលប្រញាប់ប្រញាល់ធាក់កង់ គេចចេញយ៉ាងលឿនស្លេវបាត់ស្រមោលតែម្តង៕

ចង់ដឹងយ៉ាងណានោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖    

ប្រភព៖ ដេលីម៉ែល

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ស្រៀវណាស់! បុរសម្នាក់បាញ់ដែកគោលប៊ិះចំរបស់សំខាន់ខ្លួនឯង

អង់គ្លេស៖ ការងារជាជាងសំណង់ ឬអ្នកសាងសង់ផ្ទះ តែងតែទទួលរងនូវគ្រោះថ្នាក់ចៃដន្យបន្តិចបន្តួចជារឿយៗ ដូចជាជំពប់ជើងដួល មុតដែកគោល ឬទាក់ដៃទាក់ជើងនឹងវត្ថុរឹងៗជាដើម។

ដោយឡែក បុរសអ្នកសាងសង់អគារ វ័យ២២ឆ្នាំម្នាក់ ឈ្មោះ Sam Rees បានជួបនូវហេតុការណ៍ដ៏គួរឲ្យស្រៀវសាច់មួយ ខណៈដែលគាត់កំពុងបំពេញការងារជាអ្នកសាងសង់របស់គាត់។

ស្របពេលដែលកំពុងធ្វើការនៅតំបន់សាងសង់មួយ ក្បែរទីក្រុង Swansea បុរសរូបនេះបានបាញ់ដែកគោល ប្រវែងប្រមាណជិត ៩សង់ទីម៉ែត្រ ខ្ទាតចំក្បែរប្រដាប់ភេទរបស់គាត់តែម្ដង ដែលវាបណ្ដាលឲ្យគាត់ទទួល រងការឈឺចាប់យ៉ាងខ្លាំង រហូតស្ងាត់មាត់ជ្រាប សូម្បីតែស្រែកក៏ស្រែកមិនរួច។

ភ្លាមៗនោះអ្នកធ្វើការជាមួយគាត់ ឈ្មោះ Meagher អាយុ៣០ឆ្នាំ បានប្រទះឃើញហេតុការណ៍បែបនេះ ក៏ប្រញាប់បញ្ជូនបុរសរងគ្រោះ ទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗតែម្ដង។

ពេលទៅដល់មន្ទីរពេទ្យភ្លាម មិត្តរួមការងាររបស់គាត់ បានប្រាប់គ្រូពេទ្យថា មិត្តរបស់គាត់បានបាញ់ដែកគោល និងខ្ទាតចំខ្លួនឯង ត្រូវការសង្គ្រោះ ប៉ុន្តែគ្រូពេទ្យមិនបានរៀបចំសង្គ្រោះភ្លាមៗទេ ដោយគិតថាគាត់របួសស្រាល។ ដោយទ្រាំមិនបាន គាត់ក៏បានរៀបរាប់ពី អាការៈរបស់មិត្តគាត់យ៉ាងលំអិត។ គ្រាន់តែដឹងពីស្ថានភាពជាក់ស្ដែងភ្លាម ​ ក្រុមគ្រូពេទ្យក៏ស្ទុះញាប់ដៃញាប់ជើង បើកបន្ទប់វះកាត់ ដើម្បីសង្រ្គោះជនរងគ្រោះ។

ក្រោយការជួយសង្គ្រោះ ត្រូវបានគេសន្និដ្ឋានថាហេតុការណ៍នេះ មិនបានបន្សល់ទុករឿងអាក្រក់អ្វីឡើយដល់ជនរងគ្រោះ គ្រាន់តែឈឺចាប់ក្រោយវះកាត់ប៉ុណ្ណោះ។

យ៉ាងណាមិញ ហេតុការណ៍នេះបានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ជាមួយនឹងអ្វីដែលគេបានឃើញ ខណៈដែលបុរសរងគ្រោះ ប៊ិះនឹងបាត់បង់ភាពជាបុរសរបស់គាត់ទៅហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]