ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងស្រីដែលកំពុងតែ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ដោយសារតែល្បីរឿងមានទំនាក់ទំនងស្នេហាជាមួយកម្លោះសង្ហា លោក ងួន ចាន់ដេវីត តារាចម្រៀងរ៉េប ដែលជ្រកក្រោមដំបូលផលិតកម្មរស្មីហង្សមាសជាមួយគ្នា។

បច្ចុប្បន្នតារាចម្រៀងវ័យក្មេងទាំងពីរដួងនេះ ពិតជាមានភាពល្បីល្បាញ និងមានប្រជាប្រិយណាស់ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាពិសេសនៅក្នុងស្រទាប់យុវវ័យផ្ទាល់តែម្តង។ 

កាលពីម្សិលមិញ ស្រីស្អាត ទេព បូព្រឹក្ស ក៏បានបង្ហាញរូបភាពប៉ុន្មានសន្លឹករបស់ខ្លួន កាលពីនៅក្មេងៗ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផងដែរ៕

តោះចង់ដឹងថា កាលពីនៅតូច កញ្ញា ទេព បូព្រឹក្ស ស្រស់ស្អាត និងគួរឱ្យស្រលាញ់យ៉ាងណាខ្លះនោះ ទស្សនារូបភាពខាងក្រោមនេះ៖ 

ទេព បូព្រឹក្ស

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់មួយទៀតវិញ គឺទេព បូព្រឹក្ស និង ងួន ចាន់ដេវីត ពាក់អាវដូចគ្នា ពេលឡើងឆាក

មួយរយៈពេលចុងក្រោយនេះ រឿងរ៉ាវដែលល្បីថា តារាចម្រៀងញាក់កន្ត្រាក់អារម្មណ៍ លោក ងួន ចាន់ដេវីត និងតារាចម្រៀងសម្បូរស្នេហ៍ កញ្ញា ទេព បូព្រឹក្ស កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា បានធ្វើឱ្យមានការកក្រើកខ្លាំងមែនទែននៅក្នុងស្រទាប់យុវវ័យ ជាពិសេសគឺនៅក្នុងបណ្តាអ្នកគាំទ្ររបស់តារាល្បីៗទាំងពីរដួងតែម្តង។

អ្វីដែលកាន់ចម្លែកជាងនេះទៅទៀតនោះ គឺកាលពីថ្មីៗនេះ ពួកគេទាំងពីរបានពាក់អាវមួយ ដែលមានម៉ូតដូចគ្នាបេះដាក់ ដោយអាវនោះមានម៉ូត ជារបៀបតារាចម្រៀង K-POP យ៉ាងស្រស់ស្អាត។

តើវាជាការចៃដន្យ ឬជាអាវគូស្នេហ៍ បានជាតារាចម្រៀងទាំងពីរដួងនេះ ពាក់អាវដូចគ្នាបេះបិទយ៉ាងដូច្នេះ?

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

ដេវីត និងបូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស