ផ្ទះមួយខ្នងដែលមានរាង ជាអវកាស ឬហៅបានថាជា UFO ត្រូវបានសាងសង់ឡើងយ៉ាងពិសេស ដែលមានតែមួយគ្មានពីរលើពិភពលោកដោយមានការ រចនា ទាំងសំបកក្រៅ និងក្នុងគឺមានលក្ខណះបែប វិទ្យាសាស្រ្ត និងឧបរណ៍ប្លែកៗ ដែលពុំធ្លាប់ឃើញដើម្បីតែអតីតមិត្តស្រីជាទីស្រលាញ់។

លោក Roberto Sanchez Rivera អាយុ ៥៨ ឆ្នាំដែលជាម្ចាស់ផ្ទះនេះ និងបានសាងសង់ផ្ទះនេះឡើង ដោយផ្ទាល់បានប្រាប់សារព័ត៍មានថា ការសាងសង់ផ្ទះនេះឡើង គឺក្នុងបំណងតែមួយគត់ គឺសង់ដើម្បីអតីតមិត្តស្រីដំបូងរបស់គាត់ ដែលបានបែកគ្នា។ លោកបញ្ជាក់ថា កាលពីគាត់នៅរៀនវិទ្យាល័យ គាត់បានស្រលាញ់នារីម្នាក់ ហើយគាត់សន្យាថា នឹងសង់ផ្ទះដែលមានរាងអវកាស រស់នៅជាមួយមិត្តស្រីរបស់គាត់។ ក្រោយមកនាងក៏បានសុំគាត់បែកផ្លូវគ្នា ដោយសារតែនាងមិនអាចចាំគាត់បាន។ ក្រោយពេលបែកគ្នា លោក Roberto Sanchez Rivera មានការឈឺចាប់យ៉ាងខ្លាំង ហើយក៏មានគំនិតចង់សង់ផ្ទះ នេះដើម្បីបង្ហាញអតីតមិត្តស្រីនៅ ថ្ងៃណាមួយ។

ផ្ទះយានអវកាសនេះ ស្ថិតនៅខាងលើភ្នំដែលមានអាកាសធាតុល្អ រួមជាមួយនឹងទិដ្ឋភាពធម្មជាតិយ៉ាងស្រស់ត្រកាល ហើយការជ្រើសរើសទីតាំងនេះគឺក្នុងបំណង ឲ្យមិត្តស្រីគាត់ដើរកាត់លើភ្នំនោះ នឹងបានឃើញផ្ទះនោះមិនខាន។ សូមបញ្ជាក់ថា ផ្ទះនេះ មានការរៀបចំយ៉ាងចម្លែក ដោយមានរចនាបន្ទប់ តាមបែបវិទ្យាសាស្ត្រ ប្រពន្ធ័ទឹក និងអគ្គិសនីដែលមានពណ៌រំលេចយ៉ាងល្អផងដែរ។

ទោះជាយ៉ាងណា លោក Roberto Sanchez Rivera បានបញ្ជាក់ថា អតីតមិត្តស្រីរបស់គាត់ បានសុំផ្សះផ្សានឹងគាត់វិញ បន្ទាប់ពីបានឃើញផ្ទះនេះ ប៉ុន្តែ គាត់មិនទទួលដោយសារតែពេលនេះគាត់់មានគ្រួសារមួយដ៏កក់ក្តៅជាមួយភរិយាពេញច្បាប់របស់គាត់ហើយ។

រូបភាព និងវីដេអូ ផ្ទះអវកាសៈ

Sokunthea

Khmerload

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]