ភ្នំពេញ៖ តារាសម្តែងស្រី ទម្រង់មុខស៊ិចស៊ី កញ្ញា ឌុច លីដា ត្រូវបានមិត្តភក្តិជិតស្និទ្ធ ធ្វើពិធីខួបកំណើតឲ្យនាង មុនថ្ងៃ កាលពីយប់មិញ ប្រកបទៅដោយភាពរីករាយយ៉ាងខ្លាំង។

តាមការពិតទៅ ថ្ងៃកំណើតរបស់ តារាស្រីរូបនេះ មិនទាន់ដល់នោះទេ តែដោយសារខ្លាច នាងរវល់នឹងការថតខ្សែភាពយន្ត ឬចូលរួមកម្មវិធីនានា ទើបមិត្តភក្តិ សម្រេចចិត្ត រៀបចំពិធីដ៏ភ្ញាក់ផ្អើល ដោយមានការSurprise នំខេក រាងជាដើមទ្រូង សម្រាប់នាងជាពិសេស។

មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីនោះ ក៏មាននារីរូបស្រស់ម្នាក់ បានជូនកាដូមួយ ទៅកាន់កញ្ញា ឌុច លីដា ដែលជាប្រអប់ប្រ៊េន Hermes ដែលពេលនោះ នាងសង្ឃឹមថា នៅក្នុងនោះ ប្រហែលជាកាបូបហើយ តែដល់ពេលបើកមើល ធ្វើឲ្យនាងហួសចិត្ត និងសើចឡើងចង់គាំងតែម្តង៕

ចង់ដឹងថា តើនៅក្នុងប្រអប់ប្រ៊េន Hermes មានអ្វីទៅ ទើបធ្វើឲ្យកញ្ញា ឌុច លីដា សើចឡើងចង់គាំង តោះទស្សនាវីដេអូទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា ឌុច លីដា ត្រូវបានអ្នកគាំទ្រប្រហោងពោះមិនស្ទើរ ពេលបានឃើញរូបថតរបស់នាង។

តារាសម្តែងស្រី កំពុងតែទទួលបានការគាំទ្រ ពីសំណាក់មហាជន កញ្ញា ឌុច លីដា បានទៅលំហែកាយតាមឆ្នេរសមុទ្រ ជាមួយនឹងក្រុមគ្រួសារ យ៉ាងរំភើយ កាលពីថ្ងៃបុណ្យអុំទូក ដែលទើបកន្លងទៅ។

តារាសម្តែងស្រីរូបនេះ ក៏មិនបានភ្លេច ក្នុងការថតបង្អួតសម្រស់របស់ខ្លួន នៅឆ្នេរសមុទ្រនោះដែរ ដែលនាងបានស្លៀកអាវពណ៌សស្តើង ឆ្លុះឃើញឈុតក្នុងយ៉ាងស៊ិចស៊ី មិនធម្មតា។

មិនតែប៉ុណ្ណោះ ក៏មានរូបថតមួយសន្លឹកទៀត រូបនាង បានព្រលែងខ្លួនមួយទំហឹង ឈរកាច់រាង នៅលើផ្ទាំងថ្មមួយ ហាក់ដូចជាមិនខ្វល់ ពីក្រសែភ្នែកអ្នកដែលសម្លឹងមើលនាងឡើយ។

ចំពោះរូបថតមួយសន្លឹកនោះ ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ដែលឃើញអ្នកលេងហ្វេសប៊ុក បាននាំគ្នាបញ្ចេញមតិគ្រប់ៗគ្នា ថារូបនាងលេងខ្លួនស៊ិចស៊ី មិនណយទេ ហើយថែមទាំងអ្នកខ្លះ បានគិតថា រូបនោះ មើលមួយភ្លែតស្ទើរតែប្រហោងពោះអស់ ព្រោះងងឹតពេក មើលទៅដូចនាង មិនបានស្លៀកសម្លៀកបំពាក់។ ប៉ុន្តែតាមការពិតទៅ ក្នុងរូបនោះ កញ្ញា ឌុច លីដា ស្លៀកឈុតប៊ីគីនី មិនមែនឈរស្រាត ដូចអ្វីដែលអ្នកគាំទ្របានគិតនោះទេ៕

តោះមើលសម្រស់ដ៏សែនស៊ិចស៊ី របស់កញ្ញា ឌុច លីដាទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា