កំពុងរកកន្លែងសម្រាប់ថែទាំ និងព្យាបាលសុខភាពមែនទេ? ចុះបើមានមជ្ឈមណ្ឌល ឬ វិទ្យាស្ថានដែលផ្តល់ការព្យាបាល និងថែទាំជំងឺជាពិសេស ហើយប្លែកវិញយ៉ាងម៉េចដែរ?

ភ្នំពេញ៖ រឿង A Cure For Wellness ជាខ្សែភាពយន្តបែបចិត្តវិទ្យាភ័យរន្ធត់ ដែលនិពន្ធដោយលោក Justin Haythe និងដឹកនាំសម្តែងដោយលោក Gore Verbinski ហើយចូលរួមសម្តែងដោយលោក Dane DeHaan តារាហូលីវូដជើងចាស់លោក Jason Isaacs និងតារាស្រីកញ្ញា Mia GothA Cure For Wellness និយាយពីបុគ្គលិកប្រតិបត្តិវ័យក្មេងរបស់ក្រុមហ៊ុនមួយ ត្រូវបានបញ្ជូនទៅបញ្ចុះបញ្ចូលនាយកប្រតិបត្តិក្រុមហ៊ុនរបស់គាត់ ឲ្យត្រឡប់ទៅជួយស្រោចស្រង់ក្រុមហ៊ុនដែលកំពុងមានបញ្ហាវិញ ពីមជ្ឈមណ្ឌលថែទាំសុខភាពដ៏ចម្លែកមួយ នៅតំបន់ដាច់ស្រយាលនៅប្រទេសស្វីស។ នៅពេលដែលទៅដល់ គាត់ឃើញការព្យាបាល យ៉ាងចម្លែកៗ ជាពិសេសគាត់បានជួបនឹងរឿងដ៏រន្ធត់មួយ។

ទីកន្លែងថតជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាត ប៉ុន្តែពោរពេញដោយឈុតឆាកភ័យរន្ធត់ អាថ៌កំបាំង ការព្យាបាលចម្លែកៗ និងរឿងរ៉ាវជាច្រើនទៀត នឹងមាននៅក្នុងរឿង A Cure For Wellness ដែលចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅនេះហើយ។

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះ និងពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]