ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ ដោយ​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់ មាន​អាកា​រៈ​ក្អួតចង្អោរ ទន់​ដៃជើង អស់កម្លាំង​ល្ហិតល្ហៃ ដែល​ហេតុការណ៍​នោះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៧

នេះ ស្ថិត​នៅ​ភូមិ​បា​ធា​យ ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ។ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​ជា​បន្ទាន់​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ ជា​បន្ទាន់ ដែល​មាន​រហូត​ដល់​ទៅ​៧៧​នាក់​។

លោក​វរសេនីយ៍ ឯក សំ ណា​ល់ អធិការ​នគរបាល​ស្រុក​បា​ធា​យ ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​កម្មការិនី​កំពុង​តែ​នាំ​គ្នា​ធ្វើការ​ក្នុង​រោងចក្រ អ៊ី ឈាន នោះ​ស្រាប់តែ​មាន​ក្លិន​ថ្នាំ​បាញ់​ស្រូវ ដែល​ប្រជា​កសិករ​នាំ​គ្នា​ បាញ់​ស្រូវ​ជិត​រោងចក្រ ជា​ហេតុ​ធ្វើ​ឲ្យ​ចំហាយ​បាន​ជះ​ចូល​ក្នុង​អគារ​កាត់ដេរ​សម្លៀក​បំពាក់ ក៏​បណ្តាល​ឲ្យ​កម្មការិនី​ចំនួន​៤២​នាក់ បាន​ពុល​ក្អួតចង្អោរ​អស់កម្លាំង ហើយ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ របស់​មន្ទីរពេទ្យ​ប្រញាប់​មក​ដឹក​យក​ទៅ​សង្គ្រោះ​ជា​បន្ទាន់​ផង​ដែរ​។

អធិការ​នគរបាល​ ស្រុក​បា​ធា​យ ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​មាន​ហេតុការណ៍​ពុល​លើក​ទី​១ អាជ្ញាធរ​ឃុំ​ធ្លាប់​បាន​ធ្វើការ​នាំ​ណាំ​ដល់​កសិករ​ចំនួន​៣​ចំណុច​ក្នុង​នោះ​មាន ១-​បាញ់ថ្នាំ​ស្រូវ​នៅ​ពេល​ម៉ោង​៦​ល្ងាច ២-​លើក​ទី​២​បាញ់​នៅ​ល្ងាច​ថ្ងៃ​ទី​សៅរ៍​ម៉ោង​៦ និង​ថ្ងៃអាទិត្យ​បាញ់​មួយ​ព្រឹក​ទល់​ល្ងាច តែ​ករណី​នេះ​កសិករ​មិន​ព្រម​ស្តាប់​ការ​ណែនាំ​នោះ​ទេ ដោយ​បាន​លួច​បាញ់ថ្នាំ​ស្រូវ ខុស​លក្ខខណ្ឌ​ទើប​បណ្តាល​ឲ្យ​ ពុល​យ៉ាង​ដូច្នេះ​។

លោក​វេជ្ជបណ្ឌិត ទូច ហួត ប្រធាន​មន្ទីរពេទ្យ​ បង្អែក​ស្រុក​បា​ធា​យ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្មការិនី​ដែល​ពុល​ថ្នាំ​បាញ់​ស្រូវ​នោះ ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បាន​កើន​ដល់​ទៅ​៧៧​នាក់ នៅ​ព្រឹក​ថ្ងៃ​ខាងលើ​មាន​អ្នកខ្លះ ត្រូវ​បាន​បញ្ចូល​ខ្យល់​អុក​ស៊ី​សែន និង​ចាក់​ថ្នាំ​ក្រោម​កិច្ច​ ខិតខំ​ប្រឹងប្រែង​រហូត ហើយ​រហូត​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល បាន​ចេញ​ត្រលប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​។

សូម​បញ្ជាក់​ថា នេះ​ជា​ការ​ពុល​លើក​ទី​៣​ហើយ ដែល​លើក​ទី​មួយ​មាន​ជាង​១០០​នាក់ លើក​ទី​២​មាន​ជាង​៥០​នាក់ និង​លើក​ទី​៣​មាន​ដល់​ទៅ​៧៧​នាក់​៕

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

បុគ្គលិកទូរទស្សន៍ម្នាក់របស់ CNC ត្រូវបានឡានបាញ់ស៊ីម៉ង់កិនស្លាប់ យ៉ាងរន្ធត់ (មានវីដេអូ)

ភ្នំពេញ៖ កាលពីវេលាម៉ោង ៩និង៣០នាទីថ្ងៃទី ២១ខែកុម្ភៈនេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវស្របតាមបណ្ដោយមាត់ទន្លេ ខណៈដែលជនរងគ្រោះត្រូវបានស្គាល់ថាជាបុគ្គលិករបស់ស្ថានីយ៍ទូរទស្សន៍ CNC។

ជនរងគ្រោះដែលត្រូវបានរថយន្តបាញ់ស៊ីម៉ង់កិនស្លាប់នេះ ត្រូវបានស្គាល់អត្តសញ្ញាណជាបឋមឈ្មោះ ស្រូយនីកា ភេទប្រុស ខណៈដែលគាត់បានជិះម៉ូតូមួយគ្រឿងពណ៌ស ចេញពីហាងម្ដុំមាត់ទន្លេនេះ តែចៃដន្យបានប៉ះជាមួយ នឹងរ៊ឺម៉កកង់បី ខ្ទាតទៅប៉ះនឹងរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យដួលទៅលើថ្នល់ ស្របពេលដែលរថយន្តក្រឡុកស៊ីម៉ង់មកដល់កិនក្បាល ស្លាប់ភ្លាមៗតែម្ដង។

រថយន្តបង្ក ជាប្រភេទរថយន្តក្រឡុកស៊ីម៉ង់ខ្នាតធំ ពាក់ស្លាកលេខ ភ្នំពេញ 5A-0988 ដែលរថយន្តនេះទំនងចេញពីបាញ់ស៊ីម៉ង់ក្បែរ តំបន់កើតហេតុនេះ។

ចង់ដឹងឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមដកស្រង់ចេញពី TVFB៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]