រាជធានី​ភ្នំពេញ ៖ មាន​ករណី​អំពើ​ផិតក្បត់​មួយ​ កើតឡើង​នៅ​វេលា​ម៉ោង ៩​និង​១០​នាទី យប់​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៧​នេះ ស្ថិត​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តាម​សម្ដី​របស់​បុរស​ជា​ប្ដី​បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​គេ ហើយនឹង​ប្រុស​សាហា​យ​នេះ ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ ជា​យូរ​មក​ហើយ​ដែរ​។ ហើយ​រូបគេ​ជា​ប្ដី​ក៏​ធ្លាប់​បាន​ព្រមាន​ សាហា​យ​រួច​ហើយ​ម្ដង​ដែរ តែ​សាហា​យ​នោះ​នៅ​តែ​ព្រហើន លួច​ចងសម្ព័ន្ធ​មេត្រី ឆ្មក់​ឆី​ប្រពន្ធ​គេ​ដដែល​។

រហូត​ដល់​វេលា​ កើតហេតុ​ខាងលើ រូបគេ​ជា​ប្ដី​បានឮ​សំឡេង​ ប្រុស​សហាយ​នេះ នៅ​ក្នុង​បន្ទប់​ខ្លួន​ទៀត ទើប​រូបគេ​បាន​ចាក់សោ​ ពី​ខាងក្រៅ​បន្ទប់ ហើយ​បាន​ប្ដឹង​សមត្ថកិច្ច មក​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ចំណែកឯ​ស្ដ្រី​ជា​ភរិយា​ ដែល​ផិត​ប្ដី​នេះ​មានឈ្មោះ ម៉េ​ត ចាន់​ណា អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ មិន​ព្រម​ឆ្លើយ​សារភាព​ថា ខ្លួន​មាន​សាហា​យ​ក្បត់ចិត្ត​ប្ដី​ឡើយ គេ​គ្រាន់តែ​រាប់អាន​គ្នា ហើយ​ហៅ​មក​ហូប​បាយ​នៅផ្ទះ​ធម្មតា​ប៉ុណ្ណោះ​។

ប៉ុន្តែ​បុរស​ជា​សាហា​យ ដែល​មានឈ្មោះ កែវ ហៃ អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្ន​ក់​នៅផ្ទះ​ជួល ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សារភាព​ថា រូបគេ និង​ស្ដ្រី​ជា​ប្រពន្ធ​របស់​គេ​នេះ មាន​ទំនាក់ទំនង​ប្រហែល​៥​ខែ​មក​ហើយ ហើយ​ក៏​ធ្លាប់​រួមមេត្រី​គ្នា​បាន​សម្រេច​ ប្រហែល​២​ទៅ​៣​ដង​ដែរ​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​មក​អន្តរាគមន៍ ហើយ​ធ្វើការ​សាកសួរ​គូភាគី​ទាំង​សងខាង ដើម្បី​ធ្វើ​កំណត់ហេតុ​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​៕ 

ប្រភព៖ កោះសន្តិភាព

ដោយឡែក​ ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

កូនទមិឡ! មុខសញ្ញាអារ-ក និងកាត់លិង្គឪពុកចិញ្ចឹមបោះចោល ​នៅស្រុកបាកាន កាលពីឆ្នាំ២០១៥នោះ ឥឡូវនេះសមត្ថកិច្ច​ចាប់បានហើយ

(ពោធិ៍សាត់)៖ មុខសញ្ញាអារ-ក​ និងកាប់ចិញ្ច្រាំលើរាងកាយជាច្រើនកន្លែង រួចកាត់លិង្គឪពុកចិញ្ចឹមបោះចោល កាលពីយប់ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០១៥កន្លងទៅ នៅក្នុងភូមិទួលសំរោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្ដពោធិ៍សាត់ រួចវេចបង្វិច​គេចខ្លួននោះ ឥឡូវនេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៧។

សេចក្ដី​រាយការណ៍​ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហាក់ ហ៊ន អាយុ៧៤ឆ្នាំ ជាឪពុកចិញ្ចឹម រីឯជនដៃ​ដល់មានឈ្មោះ ត្រឹង បូរី អាយុ២៨ឆ្នាំ ជាកូនចិញ្ចឹម រស់នៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះ មានស្រុកកំណើត​នៅខេត្ដព្រះវិហារ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះត្រូវបានជនដៃដល់ប្រើកាំបិតអារ-ក ដាច់បំពង់ខ្យល់ កាប់ទៅលើដើមទ្រូងរយះ២កន្លែង ចាក់ពោះធ្លាយចេញពោះរៀន និងកាត់លិង្គបោះចោល រួចជនដៃដល់បានវេចបង្វិចគេចខ្លួនបាត់រយៈពេល២ឆ្នាំ ទើបតែថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ​សមត្ថកិច្ចស្រុកបាកានឃាត់ខ្លួនបាន។

សេចក្តីរាយការណ៍បន្តថា មូលហេតុដែលធ្វើឲ្យជនដៃដល់ហ៊ានប្រព្រឹត្តអំពើមនុស្សឃាតដូច្នេះ ពីព្រោះជនដៃដល់តែង​តែផឹកស៊ីស្រវឹង ហើយជានិច្ចជាកាល។​

បច្ចុប្បន្ន សមត្ថកិច្ច បាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនជនដៃដល់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]