ខ្មែរឡូត រៀបចំជាអត្ថបទខ្លីៗទាក់ទង នឹងប្រាសាទនានាក្នុងប្រទេសកម្ពុជា និង ស្រាវជ្រាវរករូបភាព និង វីដេអូ ដើម្បីបង្កើនចំណេះដឹងប្រិយមិត្តអ្នកអានអំពីប្រាសាទនៃប្រទេសកម្ពុជា។ 

ប្រាសាទមុនៗដែល ខ្មែរឡូតបានផ្សាយ៖ 

អង្គរវត្ត

ប្រាសាទប្រចាំថ្ងៃនេះ គឺ ប្រាសាទ បក្សីចាំក្រុង៖

ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើង ភ្នំបាខែង ប្រហែល១៥០ម៉ែត្រ

មានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌‌ក្រហម

នៅម្តុំប្រាសាទនេះ​ក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ

រាងជាសាជី មានថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត

មាន៤ ថ្នាក់ កសាងពីថ្មបាយកៀ្រមបន្តុប ប្រាសាទឥដ្ឋខាងលើ មានជណ្តើរគ្រប់ទាំងបួនទិស

ទ្វារបញ្ឆោតបីទិសតែក្បាច់រចនា​សំរាប់បិទពីក្រៅ បាត់បង់អស់ហើយ​នៅសល់តែក្បាច់ផែ្តរលើខ្លោងទ្វារនៅល្អ មានព្រះឥន្រ្ទ គង់លើដំរីព្ធរាវ័ណ (ដំរីមានក្បាលបី) មើលរូបខាងក្រោម

ឯចុងទាំងសងខាងមានគណេសនិងមាត់ទ្វារខាងកើតមានសិលាចារិក 


ប្រាសាទនេះ​ប្រហែលជាចាប់ផ្តើមកសាងឡើងដោយ​ព្រះបាទហសវរ្ម័នទី១ (៩១០ - ៩៤៤) និងបញ្ចប់ការកសាងដោយ​ព្រះបាទរាជេន្រ្ទវរ្ម័ន (៩៤៤ - ៩៦៨) ដែលប្រាសាទនេះ​​ត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយ​ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា

តាមឯកសារបានបញ្ជាក់ថា​កាលពីជំនាន់កសាងប្រាសាទនេះ​​ពុំមានសិលាចារិក​អ្វីឡើយលុះដល់ ព្រះបាទរាជេន្រ្ទវរ្ម័ននាំរាជធានីពីកោះកេរមកតាំង​នៅអង្គរសាថ្មីវិញនៅ​គ្រិស្តសករាជ៩៤៨ ទើបព្រះអង្គឲ្យគេ​ចារិកកាព្យសំស្រ្កឹតនៅលើ​មេទ្វារគួរជាទីចាប់អារម្មណ៍ក្រៃលែង​​ព្រោះមាននិទាន​អំពី​បុព្វការីជន​ដំបូងបង្អស់​​នៃជនជាតិខែ្មរ​ក្នុងលំនាំរឿងព្រេង​​ដែលបាននិយាយថា​ខែ្មរមាន​តំណពូជពង្ស មកពីឥសីមួយអង្គព្រះនាម "កម្ពុ" ដែលបង្កើតដោយឯកឯង (ស្វាយម្ភូ) ឥសីនោះ​ទៅភពប្រសព្វនឹងទេពកញ្ញាឈ្មោះ "មេរា" ទើបបង្កើតជាកូនចៅតរៀងមក ប្រាសាទបក្សីចាំក្រុងកសាងនៅលើ​ស្ថានីយបុរេប្រវត្តិមួយនៃយុគសំរឹទិ្ធ។
សិលាចារិកនៅលើទ្វាប្រាសាទបញ្ជាក់អំពីកាលបរិច្ឆេទរបស់ប្រាសាទ និង ពីរូបបដិមាព្រះឥសូរធ្វើអំពីមាស និងកវីទេវកថានៃអារ្យធម៌ខ្មែរ។

អត្ថបទដោយ Khmerload

ប្រាសាទមុនៗដែល ខ្មែរឡូតបានផ្សាយ៖

អង្គរវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]