ភ្នំពេញ៖ ក្រោយពីមានរូបថតឱបថើប រវាងតារាសម្តែងស្រីកញ្ញា សឿន ផានផាភួង នឹងតារាសម្តែង យុទ្ធ ឋានៈ ត្រូវគេលួចប្រាប់ថា ទំនងមានស្នេហាក្រៅឆាក ជាមួយគ្នា ។ ចុងក្រោយដំណឹងនេះ ត្រូវបានបដិសេធ ចោលទាំងស្រុង ដោយអះអាងថា គឺការសមឈុតឆាកស្និទ្ធស្នាល នៅក្នុងរឿងមួយ ដែលពួកគេបានសម្តែងរូមគ្នា កន្លងមកតែប៉ុណ្ណោះ។ 

បើតាមប្រភពនៅក្នុងចង្កោម សិល្បៈបានឲ្យដឹងថា តារាសម្តែង សឿន ផានផាភួង កំពុងសាងស្នេហ៍ផ្អែមល្ហែម ល្អូកល្អឺនជាមួយតារាសម្តែងប្រុសយុទ្ធ ថានៈ ដែលចំណងស្នេហ៍នេះ បានឆាបឆេះអស់រយៈពេល ជាយូរមកហើយ ក្រោយពេលពួកគេមានឱកាស សម្តែងរួមគ្នាជាញឹកញាប់ ។ 

ទាក់ទងនឹងស្នេហ៍លួចលាក់ត្រូវបាន សាមីខ្លួនកញ្ញា សឿន ផានផាភួង ចេញមុខបដិសេធមិនទទួលស្គាល់ ដោយប្រាប់ថា រូបថត ដែលលេចធ្លាយកាលពីប៉ុន្មានថ្ងៃមុនេះ គឺក្នុងឱកាសពិធីខួបកំណើត របស់តារាសម្តែងមួយរូប ។ រូបថតស្និទ្ធិស្នាលនេះ គឺការសមឈុតឆាកស្និទ្ធស្នាល នៅក្នុងរឿងមួយ ដែលពួកគេបានសម្តែងរូមគ្នា កន្លងមកតែប៉ុណ្ណោះ ហើយក៏ជារឿង លេងសើចតែប៉ុណ្ណោះ ។ 

ទំនាក់ទំនងនាង និងតារាប្រុស យុទ្ធ ឋានៈ គឺក្នុងនាមជាមិត្តភ័ក្កិ តែប៉ុណ្ណោះ ។ តារាស្រីវ័យ២៧ឆ្នាំ រូបនេះបន្តថា ចំពោះដំណឹងស្នេហាក្រៅឆាកនេះ នឹងអាចធ្វើឲ្យបុរសមួយចំនួន ពិសេសអ្នកគាំទ្រនាងគិតខុសមកលើនាង ។ នាងរំពឹងដែរថា ក្រោយការបកស្រាយនេះ ទស្សនិកជន នឹងឈប់យល់ខុសមកលើ នាងតទៅទៀត អ្វីដែលនាងចង់ បញ្ជាក់គឺទំនាក់ទំនងមិនលើស ពីមិត្តភ័ក្កិនោះទេ ៕

ប្រភព៖ Looking today

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ម្ចាស់បទ «បុណ្យភូមិ» កៅ ពន្លឺ ទម្លាយវីដេអូមួយ ផ្អែមជាងទឹកឃ្មុំ ជាមួយនឹងសង្សាររូបស្អាតរបស់លោក (មានវីដេអូ)

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ ម្ចាស់បទ«បុណ្យភូមិ» លោក កៅ ពន្លឺ កំពុងតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងរង្វង់សិល្បៈ ដែលជារឿយៗ រូបលោក ឧស្សាហ៍បានឡើងឆាកតន្រ្តី និងកម្មវិធីនានា។

មិនត្រឹមតែការងារសិល្បៈរបស់តារាប្រុសរូបនេះ ទទួលបានជោគជ័យនោះទេ សូម្បីតែស្នេហារបស់លោក ក៏ទៅដោយរលូនផងដែរ ដែលរូបលោក តែងផ្អែមល្ហែមជាមួយនឹង មិត្តស្រី រូបស្អាតរបស់លោក ជាញឹកញាប់។

កាលពីម្សិលមិញនេះ នៅក្នុងទំព័រហ្វេសប៊ុករបស់ មិត្តស្រី លោក កៅ ពន្លឺ បានបង្ហោះពីវីដេអូអនុស្សាវរីយ៍មួយ កាលពីពួកគេ បានទៅសាងស្នេហ៍ នៅសៀមរាប។​ ជាពិសេស នៅក្នុងវីដេអូនោះដែរ ក៏បានបង្ហាញឲ្យឃើញថា អ្នកទាំងពីរពិតជាស្រលាញ់គ្នា ស្អិតរមួតនឹងគ្នាណាស់ មិនថាដើរ ញ៉ាំ ឬជិះម៉ូតូដើរលេងជាមួយគ្នានោះទេ។

ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានសរសើរពីទំនាក់ទំនងស្នេហារបស់ពួកគេផងដែរ ដែលនៅតែផ្អែមល្ហែម និងស្រលាញ់គ្នាបានយូរ បើទោះបីលោក កៅ ពន្លឺ រវល់នឹងការងារសិល្បៈខ្លាំងយ៉ាងណាក៏ដោយ៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]