ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះដូចជាមានរឿងក្តៅៗជាច្រើន ដែលជាប្រធានបទក្នុងវិស័យចម្រៀង ថ្មីៗនេះ Khmerload បានស៊ើបសួរដឹងព័ត៌មានខ្លះៗពី ស្ថានភាពទីផ្សាររបស់វិស័យចម្រៀង ដែលមានគេបង្ហើបថា ឆ្នាំនេះគឺជាឆ្នាំដ៏ដុតដៃដុតជើងរបស់ផលិតកម្មទាំងអស់ ។ 

ក្នុងនោះ ផលិតកម្មធំជាងគេនៅកម្ពុជា ក៏បានត្រៀមលក្ខណៈរួចរាល់ដែរ ក្នុងការបំពេញតំរូវការទីផ្សារ សម្រាប់ឆ្នាំ ២០១៧នេះផងដែរ ព្រោះថា ផលិតកម្ម រស្មីហង្សមាស ភ្លេងរេចខត និង វីប្រូដាកហ្សិន នឹងមានគម្រោងលេងម៉ាខ្លាំងដៃសម្រុកចេញបទនិពន្ធថ្មីព្រមៗគ្នា ដើម្បីបំពេញអារម្មណ៍ និងតម្រូវចិត្តអ្នកស្តាំ ព្រមទាំងស្រូបយកការគាំទ្រកាន់តែខ្លាំង។ 

ផលិតកម្មធំជាងគេ និង មានបទពិសោធន៍ជាងគេក្នុងវិស័យនេះ បានចេញបទល្អៗជារៀងរាល់ឆ្នាំ ដូច្នេះឆ្នាំនេះរឹតតែពិសេស សំបូរទៅដោយតារាចម្រៀងគ្រប់ទម្រង់ចាស់ថ្មី បទគ្រប់ទម្រង់ដែលអាចទាញយកចំណាប់អារម្មណ៍ អ្នកស្តាប់ដូចរាល់ឆ្នាំ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]