ភ្នំពេញ៖ តារាចម្រៀងស្រីសម្លេងស្រទន់ កញ្ញា ឈិត សុវណ្ណបញ្ញា ត្រូវបានគេដឹងថា កាលពីមួយរយៈកន្លងទៅនេះ កញ្ញា និង អ្នកនាង យក់ ថិតរដ្ឋា ព្រមទាំងអ្នកដឹកនាំម្នាក់គឺ លោក អ៊ិន ទីតូ បានដឹកដៃគ្នាដើរចេញពីផលិតកម្ម រស្មីហង្សមាស ជាបន្តបន្ទាប់ ដោយអះអាងថាមានមូលហេតុផ្ទាល់ខ្លួន។

ជាក់ស្តែង ក្រោយពីកញ្ញា ឈិត សុវណ្ណបញ្ញា ដើរចេញពីផលិតកម្ម រស្មីហង្សមាស មិនបានប៉ុន្មានផង ក៏ស្រាប់លេចដំណឹងថា កញ្ញា បានបន្តក្តីស្រមៃ ជាតារាចម្រៀងបន្តទៀត នៅផលិតកម្មថោនវិញ។

ថ្មីៗនេះផងដែរ យើងសង្កេតឃើញថា ក្រោយពីនាងបានផ្លាស់ប្តូរផលិតកម្មមក កញ្ញា ឈិត សុវណ្ណាបញ្ញា ហាក់បីដូចជាមានអារម្មណ៍ស្រស់ស្រាយ និងរីករាយជាងមុន ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ កញ្ញា ថែមទាំងផ្លាស់ប្តូរស្ទាយតុបតែងខ្លួន ដោយលេងម៉ូតសក់ខ្លី គួរឲ្យស្រលាញ់ថែមទៀតផង។

លើសពីនេះទៅទៀតនោះ កញ្ញា ក៏បានបង្ហើរសារថ្លែងអំណរគុណដ៏មានន័យ ទៅកាន់អ្នកគាំទ្រទាំងអស់របស់នាងផងដែរថា៖ «អគុណសម្រាប់ក្ដីស្រលាញ់ ការលើកទឹកចិត្ត តែងតែគាំទ្រ និងមិនដែលបោះបង់ចោលមនុស្សម្នាក់នេះ ដរាបណាមានអ្នកទាំងអស់គ្នានៅពីក្រោយខ្នង នៅជុំវិញខ្លួន មនុស្សម្នាក់នេះនៅតែមានក្ដីសង្ឃឹម ពិតជាសូមអគុណណាស់»៕

ប្រិយភាពយល់យ៉ាងណាដែរ ចំពោះម៉ូតសក់ថ្មីរបស់ ឈិត សុវណ្ណបញ្ញា?

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានគួរឲ្យចាប់អារម្មណ៍កាលពីថ្មីៗនេះផងដែរថា ក្រោយការឈានជើងចាកចេញពីផលិតកម្មរស្មីហង្សមាស តារាចម្រៀងស្រីពីរដួង គឺអ្នកនាង យក់ ថិតរដ្ឋា និងកញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហាញខ្លួននៅក្នុងសកម្មភាពថតចម្រៀងថ្មីរបស់ផលិតកម្មថោន

ដោយកាលពីថ្ងៃទី ១៣ តារាចម្រៀងស្រីទាំងពីរដួងនេះ បានថតរូបស្អាតៗជាមួយគ្នាជាច្រើនប៉ុស្តិ៍ ព្រមទាំងមានការថ្លែងអំណរគុណ ទៅដល់ក្រុមការងារថោនទាំងអស់ផងដែរ ដែលបានយកចិត្តទុកដាក់ចំពោះសមាជិកថ្មី។ នេះបើយោងតាមការប្រាប់ឱ្យដឹងពីអ្នកនាងយក់ ថិតរដ្ឋា តាមរយៈហ្វេសប៊ុករបស់នាង។

ក្រោយវត្តមានរបស់តារាចម្រៀងស្រីទាំងពីរដួង បង្ហាញយ៉ាងច្បាស់នៅក្នុងផលិតកម្មថោន បានធ្វើឱ្យអ្នកគាំទ្រប្រាកដចិត្តមួយរយភាគរយថា ពួកគេកំពុងតែដឹកដៃគ្នា ទៅជ្រកកោននៅក្រោមដំបូលផលិតកម្មថោន ច្បាស់ណាស់។ រឿងនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍ខុសៗគ្នាជាច្រើន ប៉ុន្តែមិនថាយ៉ាងណានោះទេ ពួកគេក៏បានបង្ហាញឱ្យឃើញថា នៅតែបន្តការគាំទ្រ និងស្រលាញ់តារាចម្រៀងទាំង ២ដួងជានិច្ច។

គួរឱ្យដឹងថា សកម្មភាពថតបទចម្រៀងថ្មី បានប្រព្រឹត្តទៅនៅទឹកដីភ្នំបាសិត ដែលត្រៀមចេញលក់ក្នុងពេលឆាប់ៗនេះ ដើម្បីអបអរសាទរឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ៕

ទស្សនារូបភាពនៃការថតចម្រៀងចូលឆ្នាំ របស់ផលិតកម្មថោនទាំងអស់គ្នា៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា