ថៃ៖ សារព័ត៌មាន The Coverage បានចុះផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ថា អាជ្ញាធរថៃ បានធ្វើការព្រមានទៅកាន់យុវវ័យគ្រប់រូប ជាពិសេសគឺនារីៗតែម្តង ឲ្យគិតសាជាថ្មីម្តងទៀត មុនពេលដែលពួកគេចាប់ផ្តើមរាំគ្រលែងត្រគៀក ហើយ Live វីដេអូនៅលើបណ្តាញសង្គម Facebook នោះ ព្រោះថាវាជាទង្វើខុសច្បាស់ និងមិនសមរម្យខ្លាំងមែនទែន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Coconuts Bangkok បានឲ្យដឹងថា អ្នកនាំពាក្យអាជ្ញាធរប៉ូលិសថៃ លោក Pol. Col. Krissana Pattanacharoen កាលពីពេលថ្មីៗនេះ បានធ្វើការអត្ថាធិប្បាយ ទាក់ទងទៅនឹងវីដេអូ ដែល Live លើបណ្តាញសង្គម Facebook មួយ របស់សិស្សស្រីថ្នាក់ Matthayom កម្រិត ៦ (ថ្នាក់វិទ្យាល័យ) ដែលស្ថិតក្នុងឯកសណ្ឋានសិស្សសាលាជប៉ុន ហើយធ្វើការផ្លាស់ប្តូរសម្លៀកជាសិស្សថៃវិញ។ 

លោក Krissana បានថ្លែងថា "វីដេអូ Live ដ៏គួរឲ្យទាក់ទាញចំណាប់អារម្មណ៍បែបនេះ គឺរំលោភច្បាប់ លើមាត្រាទី១៤ ជំពូក១ នៃច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ។ វាជាបទព្រហ្មទណ្ឌ នៃការនាំចូលទិន្នន័យនៃសកម្មភាពអាសអាភាស ទៅដល់សាធារណៈជន។ អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ទៀតថា សកម្មភាពទាំងនេះ អាចនឹងត្រូវជាប់ពន្ធនាគារមិនលើសពីប្រាំឆ្នាំ ឬពិន័យជាប្រាក់ប្រមាណ ១០០.០០០បាត (ជាង១០លានរៀល) ហើយក្នុងករណីធ្ងន់ ត្រូវជាប់ទាំងពីរ"

លោក Krissana ក៏បានបន្ថែមថា មន្រ្តីប៉ូលិសថៃ នឹងធ្វើការកោះហៅ សិស្សវិទ្យាល័យស្រី ដែលនៅក្នុងវីដេអូ Live ដែលកំពុងទទួលបានការចាប់អារម្មណ៍ទាំងអស់មកសាកសួរ។ លោកក៏បានព្រមានដល់យុវវ័យផ្សេងទៀតផងដែរ ថានឹងមានការផ្តន្ទាទោសទៅលើអ្នកដែលបង្ហាញវីដេអូបញ្ចេញក្បាច់រាំសិចស៊ីផងដែរ

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ជាចុងក្រោយថា “ខ្ញុំចង់ធ្វើការព្រមានទៅកាន់យុវវ័យទាំងអស់ មិនថាបុរស និងស្ត្រី ដែលមានបំណងចង់បង្ហោះវីដេអូបែបស៊ិចស៊ីនៅលើបណ្តាញសង្គម Facebook ។ មានករណីជាច្រើនបានកើតឡើង ហើយប៉ូលិសនឹងចាត់ការទៅលើពួកគេយ៉ាងចាស់ដៃ”៕ 

ប្រភព៖ The Coverage

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ពេលឃើញគេដៀលខ្លាំង លើវីដេអូលេចចេញកេរ្តិ៍ខ្មាស របស់មិត្តភក្តិម៉ារី ដឹងអត់ថានាងបកស្រាយបែបណា?

ក្រោយពីវីដេអូមួយ ត្រូវបានល្បីសុះសាយ ដែលបានឃើញ មិត្តភក្តិរបស់តារាសម្តែងស្រី កញ្ញា ម៉ារី លេចចេញនូវរបស់សំខាន់រួចមក បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភាគច្រើន មិនពេញចិត្ត និងមានអ្នកខ្លះ បានរិះគន់ដែរថា មិត្តភក្តិរបស់នាង មានចេតនា ចង់បង្ហាញឲ្យគ្រប់គ្នាបានឃើញច្រើនជាង ភាពចៃដន្យ។

ដោយមិនអាចទ្រាំមើល នឹងការប្រមាថ និងរិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងបណ្តាញសង្គម តារាស្រីរូបស្រស់ វ័យក្មេង កញ្ញា ម៉ារី បានចេញវីដេអូខ្លីមួយ កាលពីយប់មិញ ដែលចង់បកស្រាយ ឲ្យបានច្បាស់ពីវីដេអូរបស់នាង។

ក្នុងនោះ តារាស្រីរូូបនេះ បានឲ្យដឹងថា តាមការពិតទៅ វីដេអូនោះ វាយូរណាស់មកហើយ តាំងពី២ខែមុន ហើយនាង និងមិត្តភក្តិ គ្រាន់តែនាំគ្នាថតលេង មិននឹកស្មានមានរឿងធំដល់ថ្នាក់នេះ ហើយនាងពិតជាខ្មាសគេខ្លាំងណាស់ ដែលនៅក្នុងហ្វេសប៊ុក ពោរពេញទៅដោយវីដេអូរបស់នាង។ ជាពិសេស មិត្តភក្តិរបស់នាង គ្មានបំណង ក្នុងការបញ្ចេញរបស់សំខាន់ ឲ្យគ្រប់គ្នាបានឃើញនោះទេ គឺគ្រប់យ៉ាង ជារឿងអចេតនា តែប៉ុណ្ណោះ៕

ចង់ដឹងកាន់តែច្បាស់ ស្តាប់កញ្ញា ម៉ារី និយាយទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]