អ៉ីស្រាអែល៖ កុមារា Mohammed Alsheikh បានជាប់ឈ្មោះនៅក្នុងសៀវភៅកំណត់ត្រាពិភពលោកដោយសារតែរៀងកាយដ៏ទន់ល្មើយរបស់គេ។

ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវបានគេដាក់រហ័សនាមឲ្យថា «កុមារពីងពាង»Spider Boy ដោយសារសមត្ថភាពរបស់គេអាចបង្វិលខ្លូនជុំវិញក្បាលបានជាច្រើនជុំ ស្របពេលដែលដើមទ្រូងរបស់គេកំពុងតែផ្អឹបទៅនឹងដី។

គួរឲ្យដឹងដែរថា កំណត់ត្រាចាស់របស់នាង Leilani Franco អាចបង្វិលបានតែ២៩ជុំប៉ុណ្ណោះ ចំនែកឯកំណត់ត្រាថ្មី កុមារា Alsheikh ជនជាតិប៉ាឡេស្ទីនរូបនេះ អាចបង្វិលបាន ៣៨ជុំឯណោះក្នុងមួយនាទី។

យ៉ាងណាមិញ ក្រុមការងាររបស់ កំណត់ត្រាឯតទគ្គកម្មពិភពលោក  Guinness World Records ក៏មានបំណងចង់ធ្វើដំណើរទៅកាន់តំបន់ Gaza Strip ដើម្បីមើលការសម្តែងនោះផ្ទាល់ដែរ ប៉ុន្តែតំបន់នោះត្រូវបានបិទដោយអ៉ីស្រាអែល អស់រយៈពេលជាង១០ឆ្នាំមកហើយ។ ដូច្នេះ Alsheikh ចាំបាច់ត្រួវធ្វើដំណើរទៅកាន់ទីក្រុង Amman ប្រទេសហ៊្សកដានី (Jordan) វិញ ដើម្បីធ្វើការសម្តែងសមត្ថភាពពិសេសនេះ៕

សូមទស្សនាវីដេអូខាងក្រោមដែលបង្ហាញពីសមត្ថភាពរបស់កុមារពីងពាង៖

ប្រភព៖ ដេលីម៊ែល

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ រឿងអីមិនសប្បាយចិត្តនោះ! អារម្មណ៍ជនអនាថាគ្មានផ្ទះសម្បែងម្នាក់ ពេលទទួលបានការងារធ្វើ (មានវីដេអូ)

អង់គ្លេស៖ ឃ្លីបវីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពមួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ ដោយសារបុរសអនាថាគ្មានទីជម្រកច្បាស់លាស់ម្នាក់ បញ្ចេញប្រតិកម្មត្រេកអរយ៉ាងរីករាយ បន្ទាប់ពីទទួលបានការងារថ្មីធ្វើ។

បុរសដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនេះ ត្រូវបានគេស្គាល់ថា ជាជនអនាថាគ្មានទីជម្រកច្បាស់លាស់ម្នាក់មកពីទីក្រុង Wolverhampton បានមកស្វែងរកការងារថ្មីមួយនៅឯក្រុមហ៊ុន Central RPL ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារឹម ក្នុងទីក្រុង West Brom ប្រទេសអង់គ្លេស។

ដោយសារតែមានក្តីរំជួលចិត្តខ្លាំង និងត្រេកអរជំនួសបុរសអនាថារូបនេះ ទើបធ្វើឲ្យបុគ្គលិកមួយរូបរបស់ក្រុម Central RPL លោក Aaron Doyle បានសម្រេចចិត្តបង្ហោះវីដេអូនេះឡើងនៅក្នុងបណ្តាញសង្គមតែម្តង។

លោក Aaron Doyle ជាអ្នកបង្ហោះវីដេអូបានឲ្យដឹងថា «វីដេអូនេះមើលទៅគ្មានធំដុំណាស់ណាទេ ប៉ុន្តែជនអនាថានេះបានធ្វើឲ្យខ្ញុំរំជួលចិត្តខ្លាំង ដោយសារប្រតិកម្មរបស់គេ នៅពេលទទួលបានការងារធ្វើ» ។

លោកបានរៀបរាប់បន្តទៀតថា «សព្វថ្ងៃ ជនអនាថារូបនេះស្នាក់នៅក្នុងទីក្រុង Wolverhampton ហើយតែងតែទៅទទួលចំនីអាហារសេរីពីព្រះវិហារ ហើយយកចំនីទាំងនោះមកកន្លែងធ្វើការ» ។

លោកបន្ថែមទៀតថា «ចំនុចដែលពិសេសជាងគេនោះគឺដំបូងក្រុមហ៊ុនគ្រាន់ផ្តល់ការងារសាកល្បងឲ្យគេធ្វើប៉ុណ្ណោះ ដើម្បីចង់ដឹងពីកម្រិតសមត្ថភាព ប៉ុន្តែនៅពេលគេទទួលបានប្រាក់ឈ្នួលសប្តាហ៍ដំបូង និងការងារជាផ្លូវការហើយនោះ ប្រតិកម្មរបស់គេពិតជាគ្មានអ្វីប្រៀបផ្ទឹមបាន» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]