កូរ៉េខាងត្បូង៖ ថ្មីៗនេះ ស្រីស្រស់ Krystal សមាជិកក្រុម f(x) បានធ្វើឲ្យអ្នកគាំទ្រស្ទើរតែគាំងបេះដូង បន្ទាប់ពីបានឃើញរូបថតស៊ិចស៊ីបញ្ចេញឈុតក្នុងប៉ុន្មានសន្លឹករបស់នាង ដែលត្រូវបានគេថតចេញពីសៀវភៅរូបថតមួយ រួចបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គម។

តារាស្រីវ័យ២២ឆ្នាំរូបនេះ រឹតតែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយសារតែនាងបានថតរូបមួយសន្លឹក ដោយបញ្ចេញអាវក្នុងទាំងស្រុង មិនមានការបិទបាំងដូចរូបថតផ្សេងៗទៀតនោះទេ។

ក្រោយពីរូបថតទាំងប៉ុន្មានខាងក្រោមនេះ ត្រូវបានបង្ហាញជាសាធារណៈ គេសង្កេតឃើញថា មានអ្នកគាំទ្រមួយចំនួនធំ បាននិយាយកោតសរសើរពីទឹកចិត្តក្លាហាន និងរូបសម្រស់ដ៏សិចស៊ីរបស់នាង រីឯអ្នកគាំទ្រមួយចំនួនផ្សេងទៀត ក៏បែរជាសម្តែងការមិនពេញចិត្ត ចំពោះរូបថតទាំងនេះទៅវិញ ដោយពួកគេបានលើកឡើងថា នេះ បើ Sulli អតីតក្រុម F(x) ជាអ្នកថតរូបបែបនេះវិញ ប្រាកដជានាំគ្នាថាស្តី រិះគន់នាងជាក់ជាមិនខាន ប៉ុន្តែចំពោះKrystal បែរជាទទួលនូវពាក្យសរសើរទៅវិញ។

គួរឲ្យដឹងថា រូបថតសិចស៊ីរបស់Krystal នេះត្រូវបានគេចងក្រងដាក់ចូលទៅក្នុងសៀវភៅរូបថតមួយ នៃអាល់ប៊ុមចម្រៀងជុំគ្នាថ្មីរបស់នាង ដែលមានចំណងជើងថា « I Don’t Wanna Love You»៕  

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក គួររំលឹកពីព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត កាលពីលើកមុន Sulli បានសំញែងឈុតគេងយ៉ាងស្តើងស៊ិចស៊ី នៅក្នុងបន្ទប់គេង ជាមួយ.......!

គួរឲ្យដឹងថា Sulli បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលចម្លែកអារម្មណ៍ជាប្រចាំ ដោយគេតែងសង្កេតឃើញ នាងតែងតែបង្ហោះរូបថតសិចស៊ី និងបង្ហោះវីដេអូធ្វើសកម្មភាពអ្វីប្លែកៗជាដើម។ រីឯមួយរយៈមុននេះ Sulli នាងក៏ត្រូវបានអ្នកចាត់ការបញ្ជូននាងទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗថែមទៀតផង ដោយសង្ស័យថានាងបានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ពីព្រោះបើតាមការសង្កេតគឺឃើញថា នាងមានស្នាមមុតយ៉ាងជ្រៅហូរឈាមមិនឈប់ នៅលើក.ដៃខាងឆ្វេងរបស់នាងទៀតផង។

ដោយឡែក នាង Sulli ក៏បានធ្វើឲ្យអ្នកគាំទ្ររំជើបរំជួលជាថ្មីម្តងទៀត ដែលជាពិសេសបុរសៗតែម្តង ពីព្រោះថានាងបានលេងឈុតគេង យ៉ាងស្តើងស៊ិចស៊ី ហាក់បីដូចជាយកស្បៃស្តើងមកគ្របដណ្តប់នៅលើខ្លួនដូច្នោះដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ គេក៏សង្កេតឃើញថា មានវត្តមាន កញ្ញា Goo Hara អតីតសមាជិកក្រុម Kara ដែលអ្នកគាំទ្រស្គាល់ថាជាមិត្តភក្តិជិតដិតបំផុត របស់ កញ្ញា Sulli ក៏បានចែករំលែកនូវរូបថតគេងនៅក្នុងបន្ទប់គេង ជាមួយនឹងភ្លើងពណ៌រាត្រីសួស្តី យ៉ាងស្រស់ជាមួយគ្នាផងដែរ ៕

ដូចនេះកុំឲ្យខាតពេលយូរ តោះទស្សនារូបភាពខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]