ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ ម្ចាស់បទ«បុណ្យភូមិ» លោក កៅ ពន្លឺ កំពុងតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង នៅក្នុងរង្វង់សិល្បៈ ដែលជារឿយៗ រូបលោក ឧស្សាហ៍បានឡើងឆាកតន្រ្តី និងកម្មវិធីនានា។

មិនត្រឹមតែការងារសិល្បៈរបស់តារាប្រុសរូបនេះ ទទួលបានជោគជ័យនោះទេ សូម្បីតែស្នេហារបស់លោក ក៏ទៅដោយរលូនផងដែរ ដែលរូបលោក តែងផ្អែមល្ហែមជាមួយនឹង មិត្តស្រី រូបស្អាតរបស់លោក ជាញឹកញាប់។

កាលពីម្សិលមិញនេះ នៅក្នុងទំព័រហ្វេសប៊ុករបស់ មិត្តស្រី លោក កៅ ពន្លឺ បានបង្ហោះពីវីដេអូអនុស្សាវរីយ៍មួយ កាលពីពួកគេ បានទៅសាងស្នេហ៍ នៅសៀមរាប។​ ជាពិសេស នៅក្នុងវីដេអូនោះដែរ ក៏បានបង្ហាញឲ្យឃើញថា អ្នកទាំងពីរពិតជាស្រលាញ់គ្នា ស្អិតរមួតនឹងគ្នាណាស់ មិនថាដើរ ញ៉ាំ ឬជិះម៉ូតូដើរលេងជាមួយគ្នានោះទេ។

ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានសរសើរពីទំនាក់ទំនងស្នេហារបស់ពួកគេផងដែរ ដែលនៅតែផ្អែមល្ហែម និងស្រលាញ់គ្នាបានយូរ បើទោះបីលោក កៅ ពន្លឺ រវល់នឹងការងារសិល្បៈខ្លាំងយ៉ាងណាក៏ដោយ៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាម្ចាស់បទ«បុណ្យភូមិ» ក្រុមក្មេងខ្មែរ គឺ កៅ ពន្លឺ និង ជា សុជាតិ ត្រូវបានលោកប៉ូលិសចរាចរចាប់ផាកពិន័យ តាមដងផ្លូវ ដោយសារតែបើកបរមិនគោរពច្បាប់ចរាចរណ៍។

ប៉ុន្តែមិនថាយ៉ាងណា បើតាមការសង្កេតមើលទៅ ការផាកពិន័យនេះមិនបានបង្កជាបញ្ហាអ្វីធំដុំ សម្រាប់ពួកគេនោះទេ ប៉ុន្តែលើសពីនេះពួកគេថែមទាំងរំភើបចិត្តនឹងអ្វីម៉្យាងថែមទៀតផង។

ជាការពិតណាស់ បន្ទាប់ពីផាកពិន័យរួច ពន្លឺក៏បានសរសេរជាសារខ្លីមួយ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយលោកបាននិយាយបង្ហាញ ពីអារម្មណ៍រំភើបរីករាយរបស់ខ្លួន ព្រមទាំងភ្ជាប់មកជាមួយនឹងរូបថត មួយសន្លឹក ពោរពេញទៅដោយស្នាមញញឹមជាមួយ នឹងលោកប៉ូលិសចរាចរថែមទៀតផង ដែលក្នុងនោះលោកបានសរសេរថា៖ «ពូប៉ូលីសចាប់បានមិនសំខាន់ទេ សំខាន់គាត់ស្គាល់បទបុណ្យភូមិ»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]