ស៊ីរី៖ ប្រទេសស៊ីរីត្រូវបានញាំញីដោយភ្លើងសង្គ្រាម ដែលបណ្ដាលឲ្យប្រជាជនរបស់ប្រទេសនេះរស់នៅមិនបានសុខឡើយ ដោយអ្នកខ្លះបានស្លាប់  ខ្លះរត់ភៀសខ្លួន រីឯអ្នកនៅក្នុងប្រទេសក៏បានរងទុក្ខវេទនារៀងរាល់ថ្ងៃ។

កាលពីថ្ងៃច័ន្ទកន្លងមកនេះ ការវាយប្រហារតាមផ្លូវអាកាសបានបណ្ដាលឲ្យអគារមួយចំនួន ក្នុងទីក្រុង Damacus នៃប្រទេសនេះបានបាក់រលំ និងសង្កត់ពលរដ្ឋស្លូតត្រង់ឲ្យរងរបួស និងស្លាប់ ។

ជាក់ស្ដែងក្មេងស្រីម្នាក់ត្រូវបានគេប្រទះឃើញ នៅក្រោមគំនរបាក់បែក លាយឡំជាមួយនឹងកំទេចធូលីរុំព័ទ្ធខ្លួនប្រាណនាងជិតឈឹង បន្សល់តែចុងច្រមុះសម្រាប់ដកដង្ហើម និងមាត់សម្រាប់ស្រែកហៅរកជំនួយតែប៉ុណ្ណោះ។

តាមរយៈឃ្លីបវីដេអូ ក្មេងស្រីម្នាក់ដែកមិនបានស្គាល់អត្តសញ្ញាណ បានយំស្រែករកជំនួយ នៅក្រោមកំទេចផេះផង់បំណែកអគារដែលបាក់សង្កត់មកលើរូបនាង ដោយសារការបំផ្ទុះគ្រាប់បែក។ ក្រុមជួយសង្គ្រោះបានចូលទៅជួយ ដោយព្យាយាមកាយកំទេចដី ដោយដៃទទេ  មុនពេលទាញនាងចេញឲ្យផុតពីគំនរបាក់បែកទាំងនោះ និងផុតពីគ្រោះថ្នាក់។

សកម្មភាពនៃហេតុការណ៍ជួយសង្គ្រោះនេះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដែលធ្វើឲ្យមនុស្សម្នាទូទាំងពិភពលោក បានបង្ហាញការអាណិត និងការឈឺចាប់ចំពោះក្មេងស្រីនេះផងដែរ។ គួរបញ្ជាក់ផងដែរថា កុមាររបស់ប្រទេសស៊ីរីត្រូវបានរងគ្រោះដោយសារសង្រ្គាមនេះច្រើនដងមកហើយ ហើយក៏បានបន្សល់នូវរូបភាពឈឺចាប់សម្រាប់ពិភពលោកច្រើនដងដូចគ្នា។

យ៉ាងណាមិញ ការវាយប្រហារតាមអាកាស និងការបំផ្ទុះគ្រាប់បែកនេះ បានបណ្ដាលឲ្យមនុស្ស៤នាក់បានស្លាប់និងរងរបួសជាច្រើនទៀត ដោយយោងតាមសម្ដីអ្នកសង្កេតការពីស្ថានភាពសិទ្ធិមនុស្សនៅស៊ីរី៕

ប្រភព៖ បរទេស

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

ដល់.ក! អ្នកបើកឧទ្ធម្ភាគចក្រចម្បាំង ជិះវង្វេងគោលដៅ ចុះចតកណ្តាលផ្លូវ សួរគេឯង (មានវីដេអូ)

កាហ្សាក់ស្ថាន៖ យើងធ្លាប់តែឃើញ និងជួបប្រទះអ្នកធ្វើដំណើរតាមដងផ្លូវ ដោយរថយន្ត ឬម៉ូតូឈប់សួរពីទិសតំបន់ នៅពេលដែលពួកគេជិះវង្វេងផ្លូវជាដើម ប៉ុន្តែអ្វីដែលកើតឡើងពេលនេះវិញ គឺជាហេតុការណ៍គួរឲ្យហួសចិត្ត និងភ្ញាក់ផ្អើលមួយ ដោយសារតែអ្នកបើកឧទ្ធម្ភាគចក្រចម្បាំង បានចុះចតឧទ្ធម្ភាគចក្ររបស់ខ្លួន កណ្តាលផ្លូវថ្នល់ និងរត់ទៅសួរនាំផ្លូវអ្នកបើករថយន្ត។

យោងតាមរយៈការចុះផ្សាយរបស់សារព័ត៌មាន មីរ័រ កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា វីដេអូមួយបានបង្ហាញពីសកម្មភាពកម្រនឹងកើតមានបំផុត ដោយគេឃើញឧទ្ធម្ភាគចក្រយោធា ធុន Mi-8 មួយគ្រឿង បានចុះចតនៅលើផ្លូវហាយវ៉េមួយខ្សែ ដែលមានព្រិលធ្លាក់គ្របដណ្តប់ពីលើ និងត្រូវគេដឹងថាស្ថិតនៅក្នុងប្រទេសកាហ្សាក់ស្ថាន។

ការចុះចតនោះបានធ្វើឲ្យកាត់ផ្តាច់ចរាចណ៍ និងបង្កជាការកកស្ទះក្នុងរយៈពេលខ្លី ខណៈមនុស្សមួយចំនួនមានការងឿងឆ្ងល់ ដោយបន្តិចក្រោយមកពីឡុតឧទ្ធម្ភាគចក្រយោធាម្នាក់នោះ ក៏បានចុះមក ហើយរត់សំដៅទៅកាន់រថយន្តដឹកទំនិញមួយគ្រឿងដែលនៅជិតនោះ។ នៅពេលទៅដល់រថយន្តខាងលើ គាត់និយាយជាមួយអ្នកបើករថយន្ត ទើបគេដឹងថាពីឡុតរូបនោះចុះមកសួររកទិសដៅទៅកាន់គោលដៅសោះ។

ក្រោយពេលវីដេអូត្រូវបានបង្ហោះលើបណ្តាញអ៊ិនធើណេត ក្រសួងការពារជាតិរបស់ប្រទេសកាហ្សាក់ស្ថាន ក៏បានចេញមកថ្លែងថា «នៅពេលនោះកងយោធាកំពុងធ្វើការហាត់សមយុទ្ធការហោះហើរ និងចុះចតឧទ្ធម្ភាគចក្រ ស្ថិតក្នុងលក្ខខណ្ឌអាកាសធាតុលំបាកមួយតែប៉ុណ្ណោះ»។

ដោយឡែកអ្នកនាំពាក្យ ក៏បានថ្លែងប្រាប់ កាសែតរុស្ស៊ី Moscow Times ដែរថា «ក្រុមអាកាសយានិក បានបញ្ចប់ការហ្វឹកហាត់ដោយជោគជ័យលើការចុះចតលើផ្លូវហាយវ៉េ, កំណត់ទីតាំងទីប្រជុំជនដែលនៅជិតបំផុត, រួចហោះឡើងទៅវិញ និងបានបញ្ចប់ភារកិច្ចដែលបានផ្ដល់ឲ្យ»៕

ចង់ដឹងឧទ្ធម្ភាគចក្រចម្បាំង ដ៏មានឥទ្ធិពល ចុះចតលើផ្លូវហាយវ៉េ យ៉ាងណានោះ ទៅទស្សនាវីដេអូទាំងអស់គ្នា! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]