ភ្នំពេញ៖ តារាសម្តែងស្រី និងជាពិធីការិនីស្រស់ស្អាតមួយរូប កញ្ញា គង់ វង្សយ៉ាទី ពិតជាមានសម្រស់ស្រស់ស្អាតយ៉ាងខ្លាំង នៅក្នុងថ្ងៃខួបកំណើតរបស់នាង នៅក្នុងឆ្នាំនេះ ដោយសារតែសម្លៀកបំពាក់ពណ៌ស មួយឈុតប្រៀបដូច ព្រះនាងក្នុងរឿងនិទាន ព្រមទាំងមានការតុបតែងលម្អទៅដោយប៉េងប៉ោងពណ៌ស ដ៏ស្រស់ស្អាតជាច្រើនទៀតផងដែរ។

កញ្ញា គង់ វង្សយ៉ាទី បានធ្វើពិធីជប់លៀងអបអរថ្ងៃខួបកំណើតរបស់ខ្លួន កាលពីថ្ងៃទី១៨កុម្ភៈកន្លងទៅ ជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិមួយចំនួន ដូចជា កញ្ញា ម៉ាក សែនសូនីតា ជាដើម ដែលជាមិត្តភក្តិស្និទ្ធិស្នាលបំផុតរបស់នាង។

បច្ចុប្បន្ន គង់ វង្សយ៉ាទី ជាតារាស្រីមួយដួងដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន តាមរយៈការបង្ហាញខ្លួនជាតារាសម្តែង នៅតាមខ្សែភាពយន្តនានានៅក្នុងស្រុក ក៏ដូចជាតាមកម្មវិធីតន្រ្តីតូចធំជាច្រើនផ្សេងៗទៀត។ ដោយភាពជោគជ័យនៅក្នុងសង្គមសិល្បៈនេះ បានធ្វើឱ្យនាងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង៕ 

ទស្សនារូបភាពខាងក្រោម៖

គង់ វង្សយ៉ាទី

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់ ម្តាយតារាសម្តែង គង់ វង្សយ៉ាទី អះអាងថា រថយន្តថ្មីនេះ បានមកពីការបង់រំលោះ មិនមែនជំនួយឡើយ

ការប្រើប្រាស់របស់ទំនើបៗ ក្លាយជារឿងពេញនិយម សម្រាប់មនុស្សបច្ចុប្បន្ន ពិសេសក្នុង​ចង្កោម​អ្នកសិល្បៈ ជាក់ស្តែងតារាសម្តែង គង់ ​វង្សយ៉ាទី បានធ្វើឲ្យអ្នកសិល្បៈមួយចំនួន ក្រឡេកមើលមិនដាក់ភ្នែក ក្រោយនាងជិះ​ឡានទំនើបថ្មីមួយគ្រឿង ទៅចូលរួមពិធីផ្សេងៗ។ ​រថយន្តទំនើបដែលនាងជិះនេះ ត្រូវបានម្តាយនាងអះអាងថា គឺជារថយន្តបង់រំលួសនោះទេ មិនមែនជាជំនួយរបស់បុរសណា ម្នាក់ឡើយ។

តាមការបញ្ជាក់របស់អ្នកស្រី ហាស់ ចរិយា ដែល​ជា​ម្តាយរបស់តារាសម្តែង គង់ វង្សយ៉ាទី បានបញ្ជាក់ថា រថយន្តថ្មីដែលទើបនឹងជិះ ​បានជាងមួយខែនេះ គឺជារថយន្តបង់រំលួស ដែលមានទឹកប្រាក់សុទ្ធទៅទិញ មិនដល់៥០ភាគរយផង រថយន្តទំនើបនោះម៉ាក Lexus LX 470។ អ្នកស្រីបន្តថា រថយន្តនេះតម្លៃ​ជាង ២​ម៉ឺនដុល្លារសហរដ្ឋអាមេរិកទេ ដែលក្នុងមួយខែៗ កូនអ្នកស្រីត្រូវបង់ទៅក្រុមហ៊ុនប្រមាណ ជាង​ប្រាំរយដុល្លារ​អាមេរិក។

ការបញ្ជាក់នេះធ្វើឡើង ព្រោះមិនចង់ឲ្យមានការលើកឡើងថា កូនអ្នកស្រីមានអ្នកទិញ​រថយន្តឲ្យ​។ រថយន្តដែលនាងជិះលើកមុន គឺរថយន្ត Lexus 300 ដែលជិះស្ទើលែងទៅមុខ​ហើយ ហើយដោយសារត្រូវទៅខេត្តឆ្ងាយៗ ទើបអ្នកស្រី និងកូនស្រី សម្រេចដូររថយន្តចាស់ចោល ខ្លាចមានបញ្ហា​តាមផ្លូវ។ មុនពេលសម្រេចចិត្តយករថយន្តនេះ កូនអ្នកស្រីទទួលបានការណែនាំច្រើន ពីអ្នក​សិល្បៈ​ដូចគ្នាផងដែរ។ ដោយសារការងារសិល្បៈ មួយរយៈពេលចុងក្រោយ​នេះ មានការរីក​ចម្រើន​ខ្លាំង ទើបអ្នកស្រី និងកូន សម្រេចចិត្តទិញរថយន្តថ្មី ដោយការបង់រំលួស ហើយការងារផ្លូវឆ្ងាយ ដែល​ត្រូវការ​រថយន្តដែល​ធន។

អ្នកស្រីលើកឡើងដែរថា កន្លងមកមិនទាន់នឹងដូរឡានថ្មីផង ចេះតែមានពាក្យថា អ្នកនេះ​ទិញឲ្យ អ្នកនោះទិញឲ្យ ទើបពិបាកនិយាយ ​ហើយមិនចង់ដោះដូរអីច្រើន។ កូនអ្នកស្រីចូលសិល្បៈ​ជាង៦ឆ្នាំហើយ ក៏សមល្បមនឹងអាចរករថយន្តថ្មី សមរម្យជិះនឹងគេបានដែរ ហើយក្នុងចង្កោមសិល្បៈ ដូចដឹងស្រាប់​ហើយ ពេលជិះរថយន្តចាស់គេមើលងាយ ហើយបើទិញរថយន្តថ្មី ច្បាស់ជាគេទិញឲ្យ ហើយដែលតាមពិតមួយ​ថ្ងៃៗ​ គ្មាន​ពេលសម្រាក ដើម្បីជួយខ្លួនឯង និងគ្រួសារនោះ។

ទោះជាយ៉ាងណា អ្នកស្រីមិនបានបង្ហាញក្តីបារម្ភ ក្នុងការបង់រំលួសរថយន្តថ្មីនេះទេ ព្រោះតែការងារសិល្បៈរបស់យ៉ាទី ក៏មានច្រើនគួរសម ​ដែលអាចទូទាត់ ទាន់ពេលវេលាបាន។ អ្នកស្រីរំពឹងដែរថា រថយន្តថ្មីនេះក៏នឹងនាំមកនូវ ​លាភសំណាង សម្រាប់កូនអ្នកស្រីផងដែរ ព្រោះបច្ចុបនប្បន្ន នាងកំពុងទទួលបានការងារសម្តែង និងជាពិធីការិនី​ជាច្រើនទៀត បន្តបន្ទាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ វង្សយ៉ាទី