ភ្នំពេញ៖ ក្រោយពីវីដេអូមួយ ត្រូវបានល្បីសុះសាយ ដែលបានឃើញ មិត្តភក្តិរបស់តារាសម្តែងស្រី កញ្ញា ម៉ារី លេចចេញនូវរបស់សំខាន់រួចមក បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមភាគច្រើន មិនពេញចិត្ត និងមានអ្នកខ្លះ បានរិះគន់ដែរថា មិត្តភក្តិរបស់នាង មានចេតនា ចង់បង្ហាញឲ្យគ្រប់គ្នាបានឃើញច្រើនជាង ភាពចៃដន្យ។

ដោយមិនអាចទ្រាំមើល នឹងការប្រមាថ និងរិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងបណ្តាញសង្គម តារាស្រីរូបស្រស់ វ័យក្មេង កញ្ញា ម៉ារី បានចេញវីដេអូខ្លីមួយ កាលពីយប់មិញ ដែលចង់បកស្រាយ ឲ្យបានច្បាស់ពីវីដេអូរបស់នាង។

ក្នុងនោះ តារាស្រីរូូបនេះ បានឲ្យដឹងថា តាមការពិតទៅ វីដេអូនោះ វាយូរណាស់មកហើយ តាំងពី២ខែមុន ហើយនាង និងមិត្តភក្តិ គ្រាន់តែនាំគ្នាថតលេង មិននឹកស្មានមានរឿងធំដល់ថ្នាក់នេះ ហើយនាងពិតជាខ្មាសគេខ្លាំងណាស់ ដែលនៅក្នុងហ្វេសប៊ុក ពោរពេញទៅដោយវីដេអូរបស់នាង។ ជាពិសេស មិត្តភក្តិរបស់នាង គ្មានបំណង ក្នុងការបញ្ចេញរបស់សំខាន់ ឲ្យគ្រប់គ្នាបានឃើញនោះទេ គឺគ្រប់យ៉ាង ជារឿងអចេតនា តែប៉ុណ្ណោះ៕

ចង់ដឹងកាន់តែច្បាស់ ស្តាប់កញ្ញា ម៉ារី និយាយទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  មិត្តភក្តិរបស់តារាស្រី ម៉ារី បានលេចចេញនូវកេរ្តិ៍ខ្មាស់ ពេលកំពុងLive Video។

វាជារឿងមិននឹកស្មានមិនដល់មួយ ដែលតារាសម្តែងស្រី រូបស្រស់ កញ្ញា ម៉ារី បានធ្វើការ Live Video មិនប្រុងប្រយ័ត្ន បណ្តាលឲ្យ មិត្តភក្តិរបស់នាង លេចចេញនូវរបស់សំខាន់។

ទំព័រហ្វេសប៊ុកមួយ បានធ្វើការបង្ហោះវីដេអូ របស់កញ្ញា ម៉ារី ជាមួយនឹង មិត្តភក្តិរបស់នាង ដែលឃើញពួកគេ តែងខ្លួនយ៉ាងស្រស់ស្អាត និងស៊ិចស៊ីថែមទៀត ហាក់បីដូចជាចូលរួមក្នុងកម្មវិធី។

ប៉ុន្តែខណៈពេលកញ្ញា ម៉ារី កំពុង Live Video នោះផងដែរ មិត្តភក្តិរបស់នាង ភ្លេចការប្រុងប្រយ័ត្ន បណ្តាលឲ្យឃើញនូវរបស់សំខាន់របស់នាង យ៉ាងពេញទំហឹងតែម្តង។ ប៉ុន្តែក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមភាគច្រើន បានដឹងថា រូបនាងជានារីភេទទី៣ ដែលមានឈ្មោះថា តាតា៕

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ារី(តារាម៉ូដែល និងសម្តែង)