ភ្នំពេញ៖ វាជារឿងមិននឹកស្មានមិនដល់មួយ ដែលតារាសម្តែងស្រី រូបស្រស់ កញ្ញា ម៉ារី បានធ្វើការ Live Video មិនប្រុងប្រយ័ត្ន បណ្តាលឲ្យ មិត្តភក្តិរបស់នាង លេចចេញនូវរបស់សំខាន់។

កាលពីម្សិលមិញនេះ ទំព័រហ្វេសប៊ុកមួយ បានធ្វើការបង្ហោះវីដេអូ របស់កញ្ញា ម៉ារី ជាមួយនឹង មិត្តភក្តិរបស់នាង ដែលឃើញពួកគេ តែងខ្លួនយ៉ាងស្រស់ស្អាត និងស៊ិចស៊ីថែមទៀត ហាក់បីដូចជាចូលរួមក្នុងកម្មវិធី។

ប៉ុន្តែខណៈពេលកញ្ញា ម៉ារី កំពុង Live Video នោះផងដែរ មិត្តភក្តិរបស់នាង ភ្លេចការប្រុងប្រយ័ត្ន បណ្តាលឲ្យឃើញនូវរបស់សំខាន់របស់នាង យ៉ាងពេញទំហឹងតែម្តង។ ប៉ុន្តែក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមភាគច្រើន បានដឹងថា រូបនាងជានារីភេទទី៣ ដែលមានឈ្មោះថា តាតា៕

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា ម៉ារី ត្រូវបានគេចាប់អារម្មណ៍លើសម្រស់របស់នាង។

បទចម្រៀង «វិលវិញមក» របស់ លោក ស៊ូលី ផេង ដែលល្បីខ្លាំងច្រើនខែមកហើយនោះ កាលពីប៉ុន្មានថ្ងៃមុន បានចេញជាវីដេអូចម្រៀងពេញហើយ ដែលទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង។

វីដេអូចម្រៀងរបស់បទ«វិលវិញមក» ពិតជាមានអត្ថន័យពិរោះ អមជាមួយនឹងកាយវិការសម្តែងដ៏ល្អឥតខ្ចោះ របស់តារាប្រុស ស្រី៣ដួង ដែលនៅក្នុងនោះ ក៏មានតារាស្រី សាត រស្មី ជាតួស្រីឯក បែបជានារីស្លូតបូតផងដែរ។

ប៉ុន្តែងាកមើល តួស្រីចិត្តអាក្រក់ម្នាក់ទៀតវិញ ក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងមិនធម្មតា ជាមួយនឹងកាយវិការឈ្នានីស និងដណ្តើមតួប្រុស ពីតារាស្រីសាត រស្មី។

ចំពោះតារាស្រីរូបនេះ មានឈ្មោះថា ម៉ារី ជាតារាស្រីកំពុងតែបានភាពល្បីល្បាញយ៉ាងខ្លាំង ព្រោះថា មិនត្រឹមតែមានមុខមាត់ស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីតែរូបរាង និងកម្ពស់របស់នាង គឺត្រូវខ្នាតពេញលក្ខណៈតែម្តង ដែលបណ្តាផលិតកម្ម មិនសូវមើលរំលងនាងប៉ុន្មានទេ។

ក្នុងនោះដែរ ក្រោយពីកញ្ញា ម៉ារី បានថតសម្តែង វីដេអូចម្រៀង«វិលវិញមក»នេះហើយ គឺកេរ្តិ៍ឈ្មោះរបស់នាង កាន់តែគេស្គាល់រឹតតែខ្លាំងឡើងតែម្តង៕

តោះមើលសម្រស់ តួស្រីចិត្តអាក្រក់ ក្នុងបទ «វិលវិញមក» ថាCuteយ៉ាងណា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ារី(តារាម៉ូដែល និងសម្តែង)