ភ្នំពេញ ៖ ១០០០ថ្ងៃដំបូងនៃជីវិត គឺមានសារៈសំខាន់ណាស់សំរាប់ការលូតលាស់របស់មនុស្សគ្រប់រូប ពីព្រោះអ្វីដែលពួកគេទទួលក្នុងកំឡុងពេលនេះ មានផលវិជ្ជមានដល់ការលូតលាស់ និងការអភិវឌ្ឍន៍ចំនេះដឹងរបស់ពួកគេ ពេញមួយជីវិត ដែលគេរាប់ចាប់ពីការពរពោះ រហូតដល់អាយុ២ឆ្នាំ មាន៣ដំណាក់កាលសំខាន់ដូចជា៖

1. ដំណាក់កាលពរពោះ (២៨០ថ្ងៃក្នុងពោះ): ជាដំណាក់កាលសំខាន់ ព្រោះជាពេលដែលខួរក្បាល បេះដូង សួត ប្រពន្ធ័រំលាយអាហារ តំរងនោម របស់ក្មេងលូតលាស់។

2. ០-៦ ខែ: ជាដំណាក់កាលដែលទារកចាប់ផ្តើមសំរបនឹងបរិយាកាសខាងក្រៅ។

3. ៦ ខែ-២ ឆ្នាំ: ដំណាក់កាលដែលសរីរាង្គចាប់ផ្តើមដំណើរការ ដោយឯករាជ្យនឹងចាប់ផ្តើមបង្កើតប្រពន្ធ័ភាពស៊ាំ។

យោងទៅតាមគោលការណ៍ណែនាំ របស់អង្គការសុខភាពពិភពលោក ( WHO ) បានផ្ដល់អនុសាសន៍ថា មាតាត្រូវតែផ្តល់ទឹកដោះ សម្រាប់ទារកមានអាយុពី ០ ដល់ ៦ខែ។ ទោះជាយ៉ាងណាសារធាតុ ឬអាហារូបត្ថម្ភនៅក្នុងទឹកដោះ មិនអាចបំពេញតម្រូវការគ្រប់គ្រាន់ទៅដល់ទារកនៅក្នុងរយៈពេលវែងនោះទេ នៅពេលដែលទារកមានអាយុចាប់ពី៦ខែឡើងទៅ ព្រោះថាទារកនឹងមាន តម្រូវការអាហារូបត្ថម្ភច្រើនជាងមុន។

នៅពេលដែល ទារកមិនទទួលបានការទទួលទានអាហារូបត្ថម្ភ គ្រប់គ្រាន់នៅក្នុងអំឡុងពេល 1000 ថ្ងៃដំបូងនៃការចាប់កំណើត វាអាចបណ្តាលឲ្យទាករ មានកង្វះអាហារូបត្ថម្ភ និងអាចនាំឱ្យមានបញ្ហាជាច្រើនដូចជា ភាពក្រិន, ទន់ខ្សោយ, កំរិត IQ ទាប និងភាពស៊ាំរបស់រាងកាយចុះខ្សោយ និងអាចនាំអោយមានជំងឺទឹកនោមផ្អែមបន្ថែមទៀត។ ថ្ងៃទំពាដំបូង ឬការចាប់ផ្តើមញុំដំបូងរបស់ទារក គឺជារយៈពេលដែលទារកផ្លាស់ប្តូររបបអាហារ ទឹកដោះគោទៅអាហាររឹង និងមានប្រយោជន៍នៅក្នុងរយៈពេលវែងនិងខ្លី។ អត្ថប្រយោជន៍នៅរយៈពេលខ្លី គឺជារយៈពេលសម្រាប់ធ្វើការណែនាំដល់ទារកឲ្យស្គាល់ពីរសជាតិ កាត់បន្ថយហានិភ័យនៃប្រតិកម្មអាឡែហ្ស៊ី និងការអភិវឌ្ឍ។ អត្ថប្រយោជន៍នៅរយៈពេលវែង សម្រាប់ថ្ងៃទំពាដំបូង ដើម្បីកាត់បន្ថយហានិភ័យនៃការរើសអាហារ ការងាយស្រួលទទួលយកអាហារថ្មី សម្រាប់អភិវឌ្ឍន៍ខួរក្បាលនិងការអភិវឌ្ឍរាងកាយ។

ដោយយល់ឃើញពីសារៈសំខាន់នេះ MILNA (មិលណា) បានរៀបចំកម្មវិធីមួយឈ្មោះថា “MILNAថ្ងៃទំពាដំបូង” ដែលជាកម្មវិធីកំសាន្តសប្បាយសំរាប់មាតាបិតានិងកូនៗ អោយយល់ដឹងពីអត្ថប្រយោជន៍យ៉ាងច្រើនដល់មាតាបិតាគ្រប់រូប ដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភះ ២០១៧ នៅផ្សារទំនើប Aeon Mall (Lively Plaza)។ 

ក្នុងនោះដែរក៏មានរៀបចំសិក្ខាសាលាស្តីអំពីសារៈសំខាន់ នៃអាហារទំពាដំបូងសំរាប់អាហារូបត្ថម្ភរបស់ក្មេង ៦ខែឡើងទៅ បង្ហាញដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជាន សុផល (គ្រូពេទ្យកុមារប្រធានផ្នែកអាគារ ក មន្ទីរពេទ្យកុមារជាតិ) ។ ក្រៅពីនេះទៅទៀតយើងក៏មានកន្លែងកំសាន្តសម្រាប់កុមារដូចជា អាហារដ្ឋានកុមារ ការម៉ាស្សាកុមារពីអ្នកជំនាញ ការពិនិត្យសុខភាព ការតុបតែងខ្លួននិងថតរូបអនុស្សាវរីយ៍ ការចាប់ឆ្នោតផ្សងសំណាងជាដើម។ 

គួររំលឹកផងដែរ MILNA(មិលណា) ជាផលិតផលអាហារូបត្ថម្ភសំរាប់ក្មេងលក់ដាច់ជាងគេ និងមាននៅលើទីផ្សារជាង៣០ឆ្នាំមកហើយនៅប្រទេសឥណ្ឌូនេស៊ី ផលិតដោយក្រុមហ៊ុន KALBE FARMA (កាល់បេ ហ្វាម៉ា) ក្លាយជាជំរើសទី១សំរាប់អ្នកម៉ាក់គ្រប់រូបផ្តល់អាហារទំពាដំបូងសំរាប់កូនៗមាន២ប្រភេទ:

1. នំកូនក្មេង MILNA (MILNA BABY BISCUIT) ៣ ហេតុផលដែលអ្នកម្តាយជ្រើសយក៖

- MILNA រចនាជាទម្រង់ពិសេសសំរាប់ការរៀនទំពារបស់ក្មេង

- MILNA មានលក្ខណះទន់ដែលធ្វើអោយងាយស្រួលក្នុងការទំពា និងរំលាយ មិនបង្កអោយឈ្លក់

- MILNA មានអាហារបំប៉នសមតុល្យ និងពេញលេញ (AA&DHA សំរាប់ការអភិវឌ្ឍន៍ខួរក្បាល, Prebiotic FOS ជំនួយសុខភាពពោះវៀន, កាល់ស្យូម, វីតាមីន១១មុខ និងរ៉ែ៥ប្រភេទ, គ្មានសារធាតុបង្ករ)

2. បបរគោក MILNA (MILNA BABY CEREAL)

បបរគោក MILNA ជាអាហារបំពេញបន្ថែមពីលើទឹកដោះម្តាយជាមួយរូបមន្តអាហារូបត្ថម្ភ សមតុល្យនិងពេញលេញ សំរាប់ជួយទ្រទ្រង់ការលូតលាស់ និងការអភិវឌ្ឍរបស់ទារកបានល្អ មានច្រើនរសជាតិសំរាប់ជ្រើសរើស និងមានអត្ថប្រយោជន៍ដូចជា DHAសំរាប់ការអភិវឌ្ឍន៍ខួរក្បាលនិងភ្នែក, Omega3,6 ជំនួយដល់ការអភិវឌ្ឍន៍ខួរក្បាល, Prebiotic FOS ល្អសំរាប់សុខភាពពោះវៀន, ជួយដល់ការលូតលាស់ឆ្អឹងនិងធ្មេញ មានវីតាមីន១២មុខនិងជាតិរ៉ែ៨មុខ គ្មានសារធាតុបង្ក ប៉ះពាល់ដល់ក្មេង។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]