នេះគឺជាភាពភ្ញាក់ផ្អើលមួយសំរាប់អតិថិជន របស់ក្រុមហ៊ុនរថយន្តអូតូមួយ ដោយសារតែមានការចូលរួម ពីតារាម៉ូដែលស្រីស្អាតៗ ជាពិសេសនោះ ពួកគេបានគូររូបនៅលើដងខ្លួន ដើម្បីទទួលបានភាពទាក់ទាញ ពីសំណាក់អតិថិជនទាំងនោះ។ យ៉ាងណាម៉ិញ នេះគ្រាន់តែជាយុទ្ធសាស្រ្ត របស់ក្រុមហ៊ុនរថយន្តអូតូមួយនោះប៉ុណ្ណោះ ហើយក្នុងគោលបំណងតែមួយគត់ គឺចង់ទទួលបានអតិថិជនឲ្យកាន់តែច្រើន។

កាលពីពេលថ្មីៗនេះ តារាម៉ូដែលស្រីក្នុងប្រទេសចិនជាច្រើននាក់ បានធ្វើការគូររូបនៅលើដងខ្លួន ក្នុងកម្មវិធីតាំងពិពណ៌រថយន្តអូតូមួយ ដែលបានធ្វើឡើងនៅក្នុងខេត្ត ហៃណាន ប្រទេសចិន។ អ្នករៀបចំកម្មវិធីនេះបានប្រាប់ឲ្យដឹងថា នេះគឺគ្រាន់តែជាសិល្បៈមួយតែប៉ុណ្ណោះ ដើម្បីទាក់ទាញចំនាប់អារម្មណ៏របស់អតិថិជន។ ក្នុងនោះដែរ មានតារាស្រីជាច្រើននាក់ ដែលមានសម្រស់ស្រស់ស្អាត បានធ្វើការដើរបង្ហាញម៉ូត និងធ្វើការបង្ហាញនូវរូបគំនូរ ដែលបានគូរនៅលើដងខ្លួនរបស់ពួកគេ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]