ភ្នំពេញ៖ តារាកម្ពុជាល្បីៗចំនួនបួនរូប គឺកញ្ញា សាឡាត់ ស្រីឡាង កញ្ញា គៀត សុវណ្ណាឡាង លោក លឹម ជាឡាយ និង លោក យិត មាសឧស្សាហ៍ ដែលអ្នកទាំងបួននេះ នឹងចូលខ្លួនមកបង្កើតឈុតឆាកល្អមើលជាច្រើនក្នុងរឿង «មន្តស្នេហ៍ក្រមុំបាយឆា» របស់ស្ថានីយទូរទស្សន៍ភីអិនអិន។

«មន្តស្នេហ៍ក្រមុំបាយឆា» ជាប្រភេទរឿងកំប្លែង មនោសញ្ចេតនា ដែលអាចធ្វើអោយប្រិយមិត្ត ទស្សនាហើយមិនចេះជិនណាយ។ តួឯកប្រុសទាំងពីរនៅក្នុងរឿងនេះ គឺជាតារាដ៏ល្បី និងមានរាងសង្ហារ ដែលជាទីប្រាថ្នាសម្រាប់នារីទាំងឡាយ ចំឡែកអីតែក្រមុំពីររូប មិនលង់ស្រឡាញ់បុរសទាំងពីរនេះឡើយ មូលហេតុគឺដោយសារតែពួកគេ មិនត្រូវធាតុគ្នាតាំងពីពេលជួបគ្នាដំបូងមកម្ល៉េះ។ កាន់តែឈ្លោះកាត់តែធ្វើអោយកម្លោះទាំងពីរ រឹតតែចង់ចូលទៅជិតពួកនាង និងចង់កាច់កុងនារីសំដីថ្លោសទាំងពីរនាក់នោះ ប៉ុន្តែនារីទាំងពីរក៏មិនព្រមចុះចាញ់។ រឿងរ៉ាវកើតឡើងកាន់តែស្មុគស្មាញ ការឌឺដង ការខឹង ការស្អប់ ក៏ប្រែក្លាយជាមិត្តភាព មិត្តភាពក៏ប្រែក្លាយជាស្នេហា។ តើពួកគេអាចស្រឡាញ់គ្នាដោយរបៀបណា បើពេលជួបគ្នាម្តងៗចេះតែឈ្លោះគ្នាបែបនេះ?

ចម្ងល់ទាំងអស់នេះនឹងបង្ហាញជូននៅក្នុងរឿង «មន្តស្នេហ៍ក្រមុំបាយឆា» ដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

ទស្សនាឈុតខ្លីៗសូមចុច៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]