កូរ៉េខាងត្បូង៖ ទើបតែអាយុ២២ឆ្នាំសោះ អត្តពលិកវ័យក្មេង ស្រស់ស្អាត Son Yeon Jae សញ្ជាតិកូរ៉េខាងត្បូង បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកាយសម្ព័ន្ធ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ។

ភ្នាក់ងាររបស់កីឡាការិនីរូបនេះបានបញ្ជាក់ថា Yeon Jae បានសម្រេចចិត្តចូលនិវត្តន៍ហើយ នឹងមិនចូលរួមជាបេក្ខភាពជ្រើសរើសដើម្បីទៅប្រកួតឲ្យក្រុមជម្រើសជាតិអត្តពលិករបស់កូរ៉េខាងត្បូងទៀតនោះទេ។ 

បើយោងតាមរបាយការណ៍ស្តីពីការចូលនិវត្តន៍របស់ Yeon Jae បានរៀបរាប់ឲ្យដឹងថា «កីឡាការិនីកាយសម្ព័ន្ធ Song Yeon Jae នឹងមិនបានចូលរួមជ្រើសរើសជាបេក្ខភាពដើម្បីទៅប្រកួតក្នុងក្រុមជម្រើសជាតិទៀតទេ ហើយស្របពេលជាមួយគ្នានេះដែរ នាងបានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពមួយនេះតែម្តង»

របាយការណ៍ដដែលបានបន្ថែមទៀតថា « Son Yeon Jae មិនមានការអន់ចិត្ត និងសោកស្តាយអ្វីទេ មិនតែប៉ុណ្ណោះ នាងបានអរគុណទៅអ្នកគ្រប់គ្នាដែលតែងតែគាំទ្រនិងស្រលាញ់នាងប៉ុន្មានឆ្នាំចុងក្រោយនេះទៀតផង»

Son Yeon Jae អត្តពលិកវ័យក្មេង នឹងសម្រេចចិត្តដើរលើវិថីថ្មីមួយទៀតនៅក្នុងជីវិតរបស់នាង បើទោះបីជានាងបានលាចេញពីអាជីពជាកីឡាការិនីកាយសម្ព័ន្ធក៏ដោយ។

គួរបញ្ជាក់ថា Son Yeon Jae ត្រូវបានគេស្គាល់ ជាកីឡាការិនីកាយសម្ព័ន្ធ សញ្ជាតិកូរ៉េខាងត្បូងមួយរូប ដែលមានសម្រេស់ស្រស់ស្អាត វ័យក្មេង មិនតែប៉ុណ្ណោះ នាងថែមទាំងមានសមត្ថភាព និងទេព្យកោសល្យខ្ពស់ទៀតផង ដោយកាលពីឆ្នាំ២០១៦កន្លងទៅ នាងបានជាប់ចំណាត់ថ្នាក់លេខ៤ នៅក្នុងព្រឹត្តការណ៍អូឡាំពិកនៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីលទៀតផង ៕ 

ប្រភព៖ Koreaboo

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ធារី ចន្ថាប៊ីន និងសង្សារ Sweet ខ្លាំង ហើយឆ្លៀតបង្រៀននាង ឲ្យចេះនិយាយខ្មែរ និងថៃទៀត

ថៃ៖ ការផ្លាស់ពីក្លិបភ្នំពេញក្រោន ទៅលេងក្នុងលីកប្រទេសថៃ ហាក់បីដូចជាកាប់កប និងជោគជ័យសមគួរក្នុងជំហានដំបូង សម្រាប់ខ្សែបំរើកូនកាត់ខ្មែរ-បារាំង កីឡាករ ធារី ចន្ថាប៊ីន ដែលបច្ចុប្បន្នលេងឲ្យក្លិប Krabi FC។

កាលពីប៉ុន្មានថ្ងៃមុន ធារី ត្រូវបានគេលើកជាកីឡាករល្អក្នុងការប្រកួត បន្ទាប់ពីរូបគេ បានជួយឲ្យក្លិប Krabi FC យកឈ្នះក្នុងការប្រកួត ទទួលបាន៣ពិន្ទុក្នុងលីក កន្លងទៅនេះ។

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍នឹងជីវិតស្នេហារបស់ ធារី វិញម្តង យើងឃើញថាទំនាក់ទំនងរបស់ធារី និងសង្សារ ក៏មិនខុសគ្នាកាលពីពេលដែលពួកគេរស់នៅកម្ពុជាប៉ុន្មានដែរ ដោយជាក់ស្តែងថ្មីៗនេះ ធារី បាននាំសង្សាររបស់ខ្លួនដើរកម្សាន្តនៅឆ្នេរសមុទ្រ ហើយថែមទាំងបង្រៀននាងនិយាយភាសារខ្មែរ និងថៃទៀតផង។ នេះបើយោងតាមវីដេអូរបស់ធារី បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុក។

វីដេអូនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម ហើយថែមទាំងទទួលបានការកោតសរសើរទៀតផង អំពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេ៕ ចុចមើលវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]