ភ្នំពេញ ​៖ តារាសម្តែងសម្បុរស្រអែមស្រស់ កញ្ញា​ពៅ​ លី​ដា​ ល្បីថា បើកហាងលក់សាច់អាំងថ្មី ខណៈដែលបង្ហាញ​វត្តមាន​​យ៉ាង​ពិសេស ​ក្នុង​​កម្មវិធី​សម្ពោធ​ភោជនីយដ្ឋាន​ហេង​ហេង​២ ​មើលទៅ​ចេញ​មុខ​ជាងគេ​ រហូត​ស្ទើរតែ​ក្លាយជា​ម្ចាស់​ហាង​​ ដ៏​លេចធ្លោ​ម្នាក់ ។

ទោះយ៉ាងណា​ក៏​ដោយ​ ស្រីស្រស់ ពៅ លី​ដា​ បាន​ច្រាន​​ដំណឹង​​មាន​ហ៊ុន​ និង​ជា​ថៅកែ​នៅ​ទីនោះ ខណៈ​​ដែល​នាង​ គ្រាន់តែ​​មាន​ទំនាក់ទំនង​ជិត​ស្និត ​ជាមួយ​​ថៅកែ​ហាង​​នោះ​ ។

កញ្ញា​ពៅ លី​ដា ​តារា​សម្តែង​ស្រស់​ស្អាត ​បាន​ឲ្យដឹងថា​ នាង​មិន​មាន​អ្វី​ពាក់​ព័ន្ធ​ និង​ការ​ចំណាយ​ប្រាក់​ បើកហាង​សាច់​អាំង​គ្រឿង​សមុទ្រ ​ហេង​ហេង​២ ​នៅ​ម្តុំ​បឹង​ត្របែក​នោះ​ទេ ​ពោលគឺ ​រវាង​នាង​ និង​ម្ចាស់​ហាង ​បងស្រី​ជា​ថៅកែ​ហាង​ គឺ​បាន​រាប់អាន​ស្រឡាញ់​គ្នា ​ជា​មិត្តភាព​យូរ​មក​ហើយ​ ទើប​នាង​ចូលរួម​ជា​កិត្តិយស​តែ​ម្តង ​។​

កញ្ញា បន្ត​ថា​ ដោយសារ​ថ្ងៃ​ពិសេស ​សិរី​សួស្តី​នៃ​ការ​រកស៊ី​ នាងក៏​ឆ្លៀត​ឡើង​ច្រៀង​ បាន​ប៉ុន្មាន​បទ ​ជូន​បងប្អូន​ភ្ញៀវ​មក​ពិសារ​អាហារ​ឆ្ងាញ់​ៗ​ នៅ​ទីនោះ​យ៉ាង​ពេញ​មុខ ​ទើប​មានការ​យល់​ច្រឡំ​តែ​ម្តង​ បើ​មិន​ប្រញាប់​បកស្រាយ​ទេ ​ច្បាស់​ជា​លេចឮ​ព័ត៌មាន​ថា​ នាង​មាន​អ្នក​ឧបត្ថម្ភ​អី​បន្ត​ទៀត​ហើយ ​ធាតុ​ពិត​នាង​អត់​មាន​អ្នក​ណា​នោះ​ទេ​។​

សូមជម្រាបថា បន្ទាប់ពីត្រឡប់ពីច្រៀងរាំលើកដំបូង នៅសហរដ្ឋអាមេរិក តារាសម្តែងស្រអែមស្រស់ កញ្ញា ពៅ លីដា ដើមឆ្នាំ២០១៧នេះ ​កាន់តែមានការងារសិល្បៈ មមារញឹក ថតរឿងភាគឲ្យទូរទស្សន៍ និងរឿងដុំ និងមានរូបសម្រស់ស្រស់ស្អាត សាច់ឈាម ទ្រលុកទ្រលន់ ជាងមុន ដូចជាដាក់ថ្នាំត្រូវ៕

ប្រភព៖ Looking Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា