អង់គ្លេស៖ នេះហើយលទ្ធផលទុក្ខចិត្តលើខ្លួនឯងពេក ដល់ថ្នាក់រាំឌឺគេពេលប្រកួត ចុងក្រោយត្រូវសន្លប់ដេកដីស្ងាត់មាត់ជ្រាប ក្រោមថ្វីជើងរបស់គូប្រកួត។

ទិដ្ឋភាពដ៏ភ្ញាក់ផ្អើលនេះ កើតឡើងក្នុងការប្រកួត MMA ឬការប្រកួតក្នុងទ្រុង ដែលធ្វើឡើងនៅក្នុងទីក្រុង Colchester ប្រទេសអង់គ្លេស រវាងកីឡាករ Joe Harding និង John Segas ។

នៅក្នុងការប្រកួត គេសង្កេតឃើញ កីឡាករ Joe Harding គឺជាអ្នកមានប្រៀបជាង ដោយអាចវាយចំ និងចូលទិសដៅច្រើនជាង John Segas។

ដោយសារការមានប្រៀបនេះហើយ បានធ្វើអ្នកប្រដាល់ក្នុងទ្រុង Joe Harding កាន់តែមានទំនុកចិត្តអួតខ្លួនឯង រហូតដល់ថ្នាក់វ៉ៃបណ្តើរ រាំបណ្តើរ ដែលជាការឌឺដងផ្លែផ្កាទៅគូប្រកួត។ បើទោះជាយ៉ាងណាក៏ដោយ ការអួតអាងឌឺដងនេះ ត្រូវបានបញ្ចប់នៅក្នុងពាក់កណ្តាលទឹកទី២ ដោយសារ កីឡាករ John Segas បានយកឱកាសនេះទាត់បកវិញ ធ្វើឲ្យ Joe Harding ដែលកំពុងមានអំនួត ដួលសន្លប់បាត់ស្មារតី។

អំឡុងពេលដួលសន្លប់ Segas ក៏មិនបានឈប់ភ្លាមៗដែរ ក៏ស្ទុះទៅសង្គ្រប់វាយលើមុខបន្ថែមទៀត រហូតទាល់តែអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតត្រឹមនេះ ដោយលទ្ធផល John Segas គឺជាឈ្នះ ដោយបានវាយដៃគូប្រកួតឲ្យសន្លប់ក្នុងទឹកទី២។

ចំនែកឯកីឡាករ Joe Harding វិញបានត្រឹមដើរចេញពីទ្រុងទាំងទឹកមុខក្រហម ក្រោយពីការត្រួតពិនិត្យពីក្រុមគ្រូពេទ្យរួច៕

ចង់ដឹងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖ Mirror

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អាណិតដែរ! ឈ្នះលើកមុន រងការរិះគន់ថាជាព្រាននារី ឈ្នះលើកក្រោយទៀតស្រាប់តែ ស្បថលែងហ៊ានតែម្តង

កូរ៉េខាងត្បូង៖ បន្ទាប់ពីទទួលរងការរិះគន់ និងចោទប្រកាន់ពីបទបៀតបៀនរាងកាយទៅលើនារីម៉ូដែលលើសង្វៀនម្នាក់ពេលថតរូបទទួលជ័យជំនះពីការប្រកួតកាលពីលើកមុនរួចមក ឥឡូវនេះកំពូលអ្នកប្រយុទ្ធក្នុងទ្រុង MMA កីឡាករ Park Dae Sung សុខចិត្តដើរចេញ ដោយបដិសេធមិនព្រមថតរូបជាមួយតែម្តង។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅ ក្នុងព្រឹត្តការណ៍ប្រកួត «Road FC 036 $1M Tournament» កីឡាករ MMA ឬអ្នកប្រយុទ្ធក្នុងទ្រុង Park Dae Sung បានទទួលជ័យជំនះនៅក្នុងការប្រកួត ប៉ុន្តែនៅពេលដែលកម្មវិធីរៀបចំឲ្យអ្នកឈ្នះ ថតរូបអនុស្សាវរីយ៍ជាមួយនារីម៉ូដែលលើសង្វៀនម្នាក់ រូបគេស្រាប់តែបដិសេធដាច់ខាត ដើរចេញមិនថតតែម្តង ដល់ថ្នាក់ស្រែកមិនឲ្យចូលមកជិតទៀត («កុំចូលមកជិតខ្ញុំ!»)។

ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីមានការសម្របសម្រួលពីអ្នករៀបចំកម្មវិធី ទើបចុងក្រោយ Park Dae Sung សម្រេចចិត្តយល់ព្រមថតវិញ ប៉ុន្តែទាំងទឹកមុខស្រគត់ស្រគំ ឱនមុខចុះ។

មូលហេតុដែលនាំឲ្យកីឡាករ MMA រូបនេះធ្វើដូច្នេះ ដោយសារតែកាលពីប្រកួតលើកមុន អំឡុងខែធ្នូ ឆ្នាំ២០១៦ Park Dae Sung សញ្ជាតិកូរ៉េខាងត្បូង ត្រូវបានគេចោទប្រកាន់ថា បៀតបៀនរាងកាយទៅលើនារីម៉ូដែលលើសង្វៀនម្នាក់ ដោយបានថតរូបយកដៃកៀកស្និទ្ធពេក ធ្វើឲ្យគេទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជន និងអ្នកនិយមលេងអ៊ីនធឺណែត។

ចំពោះបញ្ហានេះដែរ មានមហាជនជាច្រើនបាននាំគ្នាបញ្ចេញមតិរបស់ខ្លួនថា «បើជាខ្ញុំ ក៏មិនទៅក្បែរនាងដែរ។ ព្រោះគាត់ធ្លាប់បានគេចោទប្រកាន់ដោយគ្រាន់តែយកដៃប៉ះចង្កេះ ហើយត្រូវបានគេហៅថាជាព្រានទៀត» ។ ខ្លះទៀតនិយាយថា «ពិតជាមានអារម្មណ៍សោកស្តាយណាស់ដែលពេលនេះ គាត់ខ្លាចនារីៗ ដោយសារទង្វើរបស់គាត់លើកមុន» ។ ចំនែកឯមហាជនម្នាក់ទៀតនិយាយថា «វាពិតជាគួរឲ្យអស់សំណើចណាស់ ដោយគ្រាន់តែប៉ះចង្កេះសោះ ចោទប្រកាន់គាត់ថាបៀតបៀនរាងកាយ ចុះនៅពេលដែលនារីៗប៉ះចង្កេះបុរសវិញនោះ យ៉ាងម៉េចវិញ?» ។ ចុចមើលវីដេអូ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]