សៀមរាប៖ អ្នកស្រី Angelina Jolie បានទម្លាយអារម្មណ៍ពិតរបស់ខ្លួនជាលើកដំបូង និងជាសាធារណៈអំពីការបែកបាក់ទំនាក់ទំនងស្នេហារវាងអ្នកស្រី និងលោក Brad Pitt ដែលធ្វើឲ្យជះឥទ្ធិពលទៅលើកូនៗទាំង៦នាក់របស់ពួកគេ។

នៅខណៈពេលនៃបទសម្ភាសន៍នោះដែរ តារាហូលីវូដដ៏ល្បីល្បាញរូបនេះ កំពុងស្ថិតនៅលើទឹកដីកម្ពុជាជាមួយកូនៗរបស់អ្នកស្រី ដើម្បីចូលរួមកម្មវិធីសម្ពោធរឿងថ្មី ស្រាប់តែគេឃើញអ្នកស្រីបានសម្រក់ទឹកភ្នែកភ្លាមៗតែម្តង នៅពេលដែលអ្នកសារព័ត៌មានរបស់BBC បានសួរសំនួរចាក់ដោតបេះដូងមួយទាក់ទងនឹងការបែកបាក់ស្នេហារបស់អ្នកស្រី និង​​លោក Brad Pitt

“ខ្ញុំមិនចង់និយាយអ្វីច្រើនអំពីរឿងមួយនេះទេ ប៉ុន្តែខ្ញុំអាចនិយាយបានថា វាជាពេលវេលាមួយដ៏លំបាកបំផុត។ ពួកយើងជាគ្រួសារ ហើយពួកយើងនឹងនៅតែជាគ្រួសារជាមួយគ្នាជារៀងរហូត” អ្នកស្រី Angelina Jolie បានឆ្លើយតបទាំងអារម្មណ៍ក្តុកក្តួល។

តារាសម្តែងវ័យ ៤១ឆ្នាំរូបនេះបានបន្ថែមទៀតថា “វាពិតជាពិបាកខ្លាំងណាស់។ មនុស្សជាច្រើនបានឆ្លងកាត់ស្ថានភាពមួយដែលដូចខ្ញុំនៅពេលឥឡូវនេះអ៉ីចឹង។ គ្រួសាររបស់ខ្ញុំទាំងមូលបានឆ្លងកាត់ពេលវេលាដ៏លំបាកនេះ”។

អ្នកស្រីក៏បានពន្យល់ទៅកាន់BBCដែរថា “ឥឡូវនេះ ខ្ញុំយកចិត្តទុកដាក់ជាសំខាន់ទៅលើកូនៗរបស់ខ្ញុំ និងកូនៗរបស់យើង។ ពួកយើងនៅតែជាគ្រួសារតែមួយជារៀងរហូត។​ នេះជាវិធីដែលខ្ញុំព្យាយាមប្រឈមមុខជាមួយបញ្ហាមួយនេះឲ្យបានល្អបំផុត។ ខ្ញុំកំពុងព្យាយាមរកវិធីសាស្រ្តយ៉ាងណា ដើម្បីឲ្យពួកយើងអាចបន្តដំណើរទៅមុខបានឲ្យកាន់តែរឹងមាំ និងជិតស្និទ្ធជាងមុន”។

គួរឲ្យដឹងដែរថា អ្នកស្រី Jolie បានបង្ហាញវត្តមានជាផ្លូវការលើកដំបូងនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីចាក់បញ្ចាំងរឿង មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំFirst They Killed My Father ដែលរៀបរាប់អំពីជីវិតក្រោមការគ្រប់គ្រងរបស់សម័យប៉ុលពត៕

សូមទស្សនាវីដេអូបទសម្ភាសន៍របស់អ្នកស្រី Jolie ជាមួយ BBC៖

ប្រភព៖ ដេលីម៊ែល

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ១០សន្លឹករបស់ Maddox មកដល់ស្រុកខ្មែរប៉ុន្មានថ្ងៃនេះ ចង់ដឹងថាសង្ហាប៉ុណ្ណា?

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែង និងជាផលិតករ អ្នកស្រី Angelina Jolie បានបង្ហាញវត្តមាននៅលើទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជាជាថ្មីម្តងទៀត ក្នុងការសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលអ្នកស្រីជាអ្នកដឹកនាំផលិតដោយផ្ទាល់។

យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺអ្នកស្រីក៏បាននាំកូនៗទាំង៦នាក់ របស់អ្នកស្រីដោយមានដូចជា Maddox ជាកូនច្បងនិងមានដើមកំណើតនៅឯប្រទេសកម្ពុជា , Pax , Zahara ,Shiloh ព្រមទាំងកូនភ្លោះ Knox និង Vivienne ។

Maddox ត្រូវបានអ្នកស្រី Angelina Jolie សំុសិទ្ធយកទៅចិញ្ចឹមទាំងពីតូច ហើយមកទល់ពេលនេះ Maddox មានអាយុ១៦ឆ្នាំហើយ ថែមទាំងមានរូបរាងស្រស់សង្ហាថែមទៀតផង៕

ដោយឡែក ក្រឡេកមកទស្សនារូបថតទាំង១០សន្លឹកខាងក្រោមនេះ របស់Maddox ដែលបានមកលេង នៅទឹកដីកំណើតរបស់ខ្លួនជាមួយនឹងប្អូនៗ ចង់ដឹងថាMaddox ឥលូវសង្ហាប៉ុណ្ណា តោះមើលទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]