ម៉ាឡេស៊ី៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយកាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ថា វីដេអូដែលចេញពីកាមេរ៉ាសុវត្ថិភាព នៅក្នុងព្រលានយន្តហោះទីក្រុងកូឡាឡាំពួ ដែលបង្ហាញពីសកម្មភាពនៃការលួចធ្វើឃាត ទៅលើលោក គីម ជុងណាំ បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន នៅពេលនេះត្រូវបានគេបង្ហាញជាសាធារណៈហើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា តាមរយៈវីដេអូគួរឲ្យរន្ធត់នោះ គេបានបង្ហាញថា ស្ត្រីម្នាក់ ដែលជាជនសង្ស័យ ត្រូវអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនដំបូងគេ  បានប្រើប្រាស់ក្រណាត់ខ្ទប់មុខពីក្រោយខ្នង និងមានបាញ់ស្ព្រាយលើមុខលោកគីម ជុងណាំ បន្ថែមទៀត មុនពេលដែលគាត់ត្រូវថ្នាំពុលស្លាប់។

ក្រោយមក លោកគីម ជុងណាំ ក៏បានដើរទៅប្រាប់សន្តិសុខ ៣នាក់ដែលនៅជិតនោះថា លោកត្រូវបានគេបាញ់ស្ដ្រាយដាក់មុខរបស់គាត់ ដែលធ្វើឲ្យគាត់មានការឈឺចាប់ជាខ្លាំង។  បន្ទាប់មកក្រុមសន្តិសុខក៏បាននាំលោកទៅកាន់បន្ទប់មួយ ដើម្បីលាងសម្អាតមុខចេញ  ប៉ុន្តែមិនយូរប៉ុន្មានលោកក៏បានស្លាប់បាត់បង់ជីវិត នៅក្នុងព្រលានយន្តហោះនោះតែម្តង។

គួរបញ្ជាក់ថា ក្រៅពីស្ត្រីវៀតណាមម្នាក់ ស្ត្រីឥណ្ឌូណេស៊ីម្នាក់ និងបុរសម៉ាឡេស៊ីម្នាក់ ដែលក្រុមប៉ូលិសម៉ាឡេស៊ី ចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននោះ  នៅពេលនេះក្រុមប៉ូលិសក៏ធ្វើការចាប់ខ្លួនបានអ្នកជំនាញផ្នែកគីមីជនជាតិកូរ៉េខាងជើងម្នាក់ផងដែរ ដែលមានឈ្មោះថា Ri Jong-chol អាយុ៤៧ឆ្នាំ ដែលមានជាប់ទាក់ទងនឹងឃាតកម្មខាងលើនេះ។

អាជ្ញាធរម៉ាឡេស៊ី ក៏កំពុងតាមចាប់ខ្លួនបុរសជាជនជាតិកូរ៉េខាងជើង ចំនួន៤នាក់ទៀតផងដែរ ដោយពួកគេបានហោះចេញពីទីក្រុងកូឡាឡាំពួ  នៅក្នុងថ្ងៃកើតហេតុ។ ប៉ូលិសជឿជាក់ថា ជនសង្ស័យទាំង៤នាក់នោះ ក៏មានជាប់ទាក់ទងនឹងការធ្វើឃាតលោក គីម ផងដែរ៕

ចង់ដឹងពីកម្មភាពលួចធ្វើឃាត លោក គីម ជុងណាំ យ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមនេះ៖ 

ប្រភព៖ Dailymail

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ គន់មើលសម្រស់របស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រស្មីពនិតា ព្រះរាជនត្តា (ចៅស្រី) របស់ព្រះបាទសម្តេច នរោត្តម សីហនុ ចង់ដឹងថាទ្រង់ស្រស់ស្អាតយ៉ាងណា?

កាលពីលើកមុន ខ្មែរឡូតបានលើកយកនូវ សម្រស់ដ៏ផូរផង់ស្រស់សោភា របស់ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា ដែលទ្រង់គឺជាបុត្រីរបស់ សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង្ស និងត្រូវជាព្រះភាគិនេយ្យា (ក្មួយស្រី)នៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងត្រូវជាព្រះរាជនត្តា (ចៅស្រី) របស់ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋផងដែរ។

ដោយឡែក ថ្ងៃនេះផងដែរ ខ្មែរឡូតក៏សូមចែករំលែកពីសាច់សាលោហិតនៃខ្សែរាជវង្ស របស់ប្រទេសយើងមួយអង្គទៀត នោះគឺ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រស្មីពនិតា។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Royal du Cambodge បានឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រស្មីពនិតា ទ្រង់គឺជាបុត្រីរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងត្រូវជាព្រះរាជនត្តា (ចៅស្រី) របស់ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរផងដែរ៕

ដូចនេះ បើចង់ដឹងថាទ្រង់មានសម្រស់ស្រស់សោភាប៉ុណ្ណា ទស្សនារូបភាពទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]