'Gangnam Style' របស់ PSY  ច្រៀងរួមជាមួយ Hyuna ជាបទចម្រៀងកូរ៉េដែល ល្បីបំផុតនៅទូទាំងប្រទេស ដែលជាប់ចំណាត់ថ្នាក់លេខ ១ សម្រាប់ការDownload ច្រើនជាងគេ នៃតារាង Download ចម្រៀងរបស់ក្រុមហ៊ុន Apple ។

ឪពុករបស់ PSY មានឈ្មោះថា Park Won-ho គឺជានាយកនៃសាខាចែកចាយបន្ត របស់ក្រុមហ៊ុន Apple នៃប្រទេសកូរ៉េ។ អ្វីដែលគួរអោយកត់សម្គាល់គឺ បទចម្រៀង 'Gangnam Style' នេះត្រូវបានគេពេញនិយមយ៉ាងខ្លាំង ហើយក្រុមហ៊ុនក៏អាចរកចំណូលបានទ្វេរដង ដោយសារចម្រៀងនេះ ពោលគឺបានដល់ទៅ 113.5 កោដ៍លានវ៉ុន ស្មើនឹង 62.4 លានផោន។

គួរបញ្ជាក់ថា បទចម្រៀង'Gangnam Style' រវាង PSY និង Hyuna ទទួលបាននូវការគាំទ្រ ទាំងបទភ្លេង ក្បាច់រាំ និងការសម្តែង រហូតទទួលបាននូវការ Download និងមើល ដល់ទៅ 267 លានដងសម្រាប់រយះពេលខ្លីមួយតែប៉ុណ្ណោះ។

សូមប្រិយមិត្តមើលពី ស្ទីលនៃបទនេះ ថាវាឡូយប៉ុណ្ណា បានជាមានការគាំទ្រ និងពេញនិយមខ្លាំងយ៉ាងនេះ៖

Sokunthea

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]