(ភ្នំពេញ)៖ ឆ្នាំថ្មីរាសីឡើងដល់ក តាំងពីដាច់ឆ្នាំរហូតដល់ឥឡូវ ឈឺមិនឈប់អស់ពីផ្តាសាយ រលាកបំពង់ក មកឈឺកជើង ឡើងអាស៊ីដទៀត និយាយរួមប៉ែកខាងលើក៏ឈឺ ខាងក្រោមក៏ឈឺ អត់តែអាកណ្តាលប៉ុណ្ណោះ បើវាឈឺដែរនោះ មិនដឹងជាយ៉ាងណានោះទេ មុខតែអង្គុយយំរាល់ថ្ងៃហើយ។ នេះជាសម្តីថ្លែងពីសំណាក់ ប្រធានសមគមសិល្បករកម្ពុជា ជិតផុតអាណត្តិលោក សុះ ម៉ាច។

តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បាននិយាយបែបលេងសើចទៀតថា ថ្ងៃនេះបានសម្រេចចិត្ត ចូលពេទ្យជាស្ថាពរហើយ តែហេងដែរបានអ្នកគ្រូពេទ្យក្រមុំដ៏ស្រស់ស្អាត សើយគូថចាក់ពីរម្ជុល សុំនាងថែមពីរម្ជុលទៀត នាងមិនព្រមនាងប្រាប់ថា ដុកទ័រអោយចាក់តែពីរម្ជុលទេ ខកចិត្តអស់អាលីង។ពេទ្យអោយតមផឹកស្រា ទឹកក្រូច ម្ហូបផ្អាប់ ហើយនិងសាច់ ប៉ុន្តែលួចសួរដុកទ័រថា សាច់មនុស្សបានអត់ បើគ្រាន់ហិតហើយនិងម៉ឹមៗ? ដុកទ័រថាមិនអីទេ ហាមតែស៊ីទោះឆៅក៏ដោយឆ្អឹនក៏ដោយ ធូរចិត្តវិញកុំអីចប់ប៉ារ៉ោយ។

ប្រធានសមគមសិល្បករកម្ពុជា លោក សុះ ម៉ាច បានបញ្ជាក់ទៀតថា ងាកមកឡានឯណេះវិញ ខូចប្រអប់លេខអស់ខ្ទង់ពាន់ដុល្លារ សួរថាលុយនៅឯណា? ពេលនេះទុក្ខជាន់លើទុក្ខហើយអាត្មាខ្ញុំ។ មួយរយៈនេះទោះបីខ្ញុំឈឺ ក៏ឆ្លៀតចែវគាស់ៗទៅធ្វើការ និងឆ្លៀតទៅគោរពវិញ្ញាណក្ខន្ធលោក ម៉ា សេរី និង យកថវិការសប្បុរសជនជូនគាត់ ព្រមទាំងលោក រិន សាវ៉េត ផងដែរ រីឯតា ចេក ចាំខ្ញុំជាជើងដើរបានស្រួលសិន។

ជាមួយគ្នានេះ តារាប្រុសលោក សុះ ម៉ាច បានបន្ថែមទៀតថា បើតាមសម្តីលោកដុកទ័រថា យ៉ាងយូរបីថ្ងៃទៀតនឹងជាសះស្បើយហើយ បើចាក់លេបថ្នាំ និងតមអាហារបានទៀងទាត់។ ទេវតាអើយជួយខ្ញុំផង។

សូមបញ្ជាក់ថា តារាចម្រៀង និងជាប្រធានសមាគមសិល្បករកម្ពុជា ជិតត្រូវផុតអាណត្តិ លោក សុះ ម៉ាច និងក្រុមគ្រួសារកាលពីថ្មីៗកន្លងមកនេះ ក៏បានជួបទុក្ខធំក្រៀមក្រំជាទម្ងន់ផងដែរ ខណៈអ្នកម្តាយធំរបស់លោក បានទទួលមរណៈភាព ដោយគ្មានពេលត្រឡប់ក្រោយជារៀងរហូត កាលពីអំឡុងពាក់កណ្តាលខែមករា ឆ្នាំ២០១៧។ នេះអាចចាត់ទុកថា ជារឿងដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំង សម្រាប់តារាប្រុស លោក សុះ ម៉ាច ដែលឈានចូលឆ្នាំថ្មីមិនទាន់បានប៉ុន្មានផង ស្រាប់តែជួបរឿងស៊យផ្ទួនៗគ្នាបែបនេះ៕

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អ៊ឹម ជីវ៉ា ត្អូញត្អែអត់លុយជួសជុលរថយន្ត រហូតបង្ខំចិត្តអូសចេញពីការ៉ាស់

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងលោក អ៊ឹម ជីវ៉ា បានជួបប្រទះរឿងស៊យមួយ ដោយលោកត្រូវបានអ្នកជិះម៉ូតូបុករថយន្តលោក ខណៈដែលលោកទើបតែចេញពីញាំការ នៅកោះពេជ្រ។

ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗនោះ លោកមិនបាន រករឿង ឫក៏ទាមទារសំណង់ពីភាគីបង្កឡើយ ដោយលោក សុខចិត្តយករថយន្តទៅជួសជុលខ្លួនឯង តែអ្វីដែលលោក ចង់បានពីជនបង្កគឺ ពាក្យសុំទោសនិងដឹងខ្លួនថាខុស ដោយការប៉ាន់ស្មានដំបូងលោកគិតថា អាចចំណាយអស់ប្រហែល៧០០ដុល្លារ តែដល់ការពិត ចំណាយជាង១ពាន់ដុល្លារឯណ្ណោះ។

លោកបានសរសេរសារត្អូញត្អែរថា "មើលមួយភ្លេតថាខូចតិចតួច ពេលធ្វើមុនដំបូងថាអស់តែ៧០០$ទេ តែមក ដល់ពេលនេះធ្វើអស់ ១២០០$ អញ្ចឹងមានតែបង្ខំចិត្តសុំអូសឡានចេញ ទៅរកការ៉ាស់ផ្សេង ដែលមានតម្លៃធូថ្លៃជាង នេះ ! មិននឹកស្មានថាខូចអស់ច្រើនចឹងទេ បើមើលតែសំបកក្រៅ ខ្ញុំមិនជឿថាខ្ញុំធ្វើល្អបានបាបមកវិញទេ ខ្ញុំក៏មិនចុះចាញ់ដែរខ្ញុំនៅតែធ្វើល្អរហូតដល់ជីវិតខ្ញុំស្លាប់ តែសំខាន់ពេលនេះគឺអត់លុយ តើការ៉ាស់ណាធូថ្ងៃជាងនេះ"៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុះ ម៉ាច