ភ្នំពេញ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រៀបចំពិធីពិសារភោជនាហារពេលល្ងាច ដើម្បីអបអរសាទរដល់ការខិតខំប្រឹងប្រែង ដ៏អស្ចារ្យរបស់ទីប្រឹក្សាធានារ៉ាប់រង អាយុជីវិតឆ្នើមរបស់ខ្លួន។ កម្មវិធីនោះ ក៏មានគោលបំណងកោតសរសើរ ដល់ការរួមចំណែករបស់ទីប្រឹក្សាឆ្នើម ក្នុងក្រុមហ៊ុនក្នុងការការពារអនាគតហិរញ្ញវត្ថុរបស់ក្រុមគ្រួសារកម្ពុជាផងដែរ។

នៅក្នុងកម្មវិធីដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Hotel Le Royal ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានអបអរសាទរជាពិសេស ដល់ទីប្រឹក្សាឆ្នើមរបស់ខ្លួនចំនួន ១១ រូបដែលមានសមត្ថភាពចូលជាសមាជិកនៃ Million Dollar Round Table ដែលជាសមាគមន៍កំពូលលំដាប់ពិភពលោកមួយ សម្រាប់បុគ្គលិកឆ្នើមក្នុងវិស័យហិរញ្ញវត្ថុ។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា ៖«ខ្ញុំពិតជាមានមោទនភាពណាស់ ដែលយើងទទួលបានបុគ្គលិកឆ្នើមជនជាតិខ្មែរ ជាច្រើនចូលរួមជាមួយពួកយើង ជាពិសេសនៅក្នុងវិស័យ ដែលមានការរីកចម្រើនឆាប់រហ័យមួយនេះ ដែលទើបតែចូលមកដល់ប្រទេសកម្ពុជា កាលពីជាងបួនឆ្នាំមុនប៉ុណ្ណោះ។ ទោះបីជាវិស័យធានារ៉ាប់រងអាយុជីវិតនៅថ្មីក៏ដោយ បុគ្គលិកផ្នែកលក់ដ៏ឆ្នើមរបស់យើង ពោរពេញដោយថាមពល និងឆន្ទៈនៅក្នុងអាជីពរបស់ពួកគេ និងក្នុងសហគមន៍របស់ពួកគេ។» លោកបន្ថែមថា៖ «ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ប្រជាជនកម្ពុជាជាង ៣០ ០០០ នាក់ទទួលបានការការពារ អនាគតហិរញ្ញវត្ថុដោយក្រុមហ៊ុន មេនូឡាយហ្វ៍។»

លោកស្រី ម៉ម ភិរុណ ដែលជាទីប្រឹក្សាឆ្នើមមួយរូបក្នុងឆ្នាំ ២០១៦ បានឱ្យដឹងថា ៖«ខ្ញុំពិតជាពេញចិត្តនឹងការងាររបស់ខ្ញុំនៅក្រុមហ៊ុន មេនូឡាយហ្វ៍ នេះណាស់។ ខ្ញុំមានមោទនភាពខ្លាំងណាស់ វដែលខ្ញុំអាចផ្ដល់ការប្រឹក្សាយោបល់ដល់ក្រុមគ្រួសារនានាស្ដីពីការរៀបចំផែនការហិរញ្ញវត្ថុ និងផ្ដល់ជូនពួកគាត់នូវផលិតផលដែលអាចការពារអនាគតហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារពួកគាត់ ព្រមទាំងក្រុមគ្រួសារជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជានេះ។» លោកស្រីបានបញ្ចប់ថា ៖«ដោយសារក្រុមហ៊ុន មេនូឡាយហ្វ៍ បានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ ខ្ញុំនឹងផ្លាស់ប្ដូរជីវិតប្រជាជនជាច្រើនផ្សេងទៀតដើម្បីឱ្យពួកគាត់អាចរស់នៅ ដោយមានភាពស្រស់ស្រាយដោយហេតុថាការព្រួយបារម្ភពីអនាគតហិរញ្ញវត្ថុរបស់ពួកគាត់ ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន មេនូឡាយហ្វ៍ រួចទៅហើយ។»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]