ខេត្តមណ្ឌលគិរី ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ ពី​សំណាក់​អាជីវករ​ ក្រុង​សែន​មនោ​រម្យ​ម្នាក់ និង​មានការ​បង្ហោះ​ តាម​បណ្តាញ​សង្គម​ត​ៗ​គ្នា​ ពាក់ព័ន្ធ​នឹង​ក្រដាស់ប្រាក់​១​សែន​រៀល (១០​ម៉ឺន​រៀល​) ថា អគ្គិសនី​មណ្ឌលគិរី​ មិន​ព្រម​ទទួល​ទូទាត់​ឲ្យ​ ក្រដាសប្រាក់​ប្រភេទ​នេះ ដល់​អតិថិជន ខណៈ​កូនបំណុល​ទៅ​បង់ថ្លៃ​ចំណាយ​ លើ​ការ​ប្រើប្រាស់​អគ្គិសនី​ប្រចាំខែ​របស់​ខ្លួន ។ ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

អតិថិជន​ម្នាក់​ បាន​ឲ្យ​អ្នកកាសែត​ឱ្យ​ដឹង​ថា គាត់​បាន​ទៅ​បង់ថ្លៃ​ចំណាយ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​បញ្ជរ​បង់ប្រាក់​ របស់​អគ្គិសនី​ខេត្តមណ្ឌលគិរី ដែល​មាន​ទីតាំង​ក្នុង​ក្រុង​សែន​មនោ​រម្យ​។ នៅ​ពេល​ទៅ​ដល់​លោក​បាន​បង់​ក្រដាស់ ប្រាក់​១​សែន​រៀល ទៅ​បុគ្គលិក​អគ្គិសនី​ជានា​រី​ម្នាក់​។ ពេល​នោះ​នារី​ជា​បុគ្គលិក​នោះ​ ឆ្លើយ​តប​ថា ក្រដាស់​នេះ គេ​មិន​ចាយ​នោះ​ទេ ហើយ​ក៏​មិន​ទទួល​ក្រដាស​ ១​សែន​រៀល​នេះ​ដែរ​។

នៅ​ពេល​ឮ​ពាក្យ​បែប​នេះ​លោក ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បាន​ប្តូរ​យក​ក្រដាស់ប្រាក់​ផ្សេង​ទៅ​បង់​ជំនួស​ក្រដាស់ប្រាក់​ ១​សែន​រៀល ហើយ​ភ្នាក់ងារ​ដដែល​នោះ បាន​ទទួលយក​ជា​ធម្មតា ដោយឡែក​តែ​ក្រដាស​ ១​សែន​រៀល​របស់​លោក​ចាយ​មិន​ដាច់​។

ជុំវិញ​ការ​លើក​ឡើង​ខាងលើ​នេះ អនុប្រធាន​អគ្គិសនី​មណ្ឌលគិរី​ម្នាក់ បាន​ឆ្លើយ​តប​ថា គ្រប់​ក្រដាសប្រាក់​រៀល​ទាំងអស់ គឺ​ខាង​អគ្គិសនី​នឹង​ទូទាត់​ឲ្យ​អតិថិជន​ទាំងអស់​។ ប៉ុន្តែ​ករណី​ក្រដាស​១​សែន​រៀល របស់​អតិថិជន​ដែល​មក​បង់ប្រាក់​នៅ​ព្រឹក​មិ​ញ​នោះ គឺ​មាន​ស្នាម​ប្រេះ បិត​បង់​ស្អិត ថែម​ទាំង​មាន​ស្នាម​ ទឹកប៊ិច​ថែម​ទៀត ដូច​ច្នេះ បុគ្គលិក​អគ្គិសនី​គេ​មិន​ទទួល​នោះ​ទេ​។

ទោះជា​យ៉ាងណា ក្រដាសប្រាក់​១​សែន​រៀល ដែល​អ​ថិ​ជន​យក​ទៅ​បង់​នៅ​បញ្ជរ​អគ្គិសនី​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៧ នោះ បើ​យើង​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់​នោះ​ឃើញ​មាន​ស្នាម​ដូច​អនុប្រធាន​ អគ្គិសនី​លើក​ឡើង​ពិតប្រាកដ​មែន​។

យ៉ាងណា​ក៏​ដោយ អ្នក​យក​ព័ត៌មាន​នៅ​មិន​ទាន់​អាច​ សុំ​ការ​បំភ្លឺ​ពី​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ប្រចាំ​នៅ​ខេត្តមណ្ឌលគិរី​បាន​ទេ នា​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ ។ ចំណែក​បញ្ហា​ការ​ចរាចរណ៍​សាច់ប្រាក់​នៅ​ខេត្តមណ្ឌលគិរី សព្វថ្ងៃ​ត្រូវ​គេ​មើលឃើញ​ថា សូ​ម្បី​ក្រដាស​១០០៛ ក៏​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ទូទាត់ ឬ​ចាយ​ក្នុង​តំបន់​នេះ​ដែរ ខណៈ​ក្រដាស​១០០៛ អាច​ចាយ​បាន​នៅ​តាម​ស្ថានីយ៍​ប្រេង និង​ផ្សារ​ម៉ាត​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ក្នុង​ខេត្តមណ្ឌលគិរី​។

ប្រភព៖ កោះសន្តិភាព

ដោយឡែក ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

លើស​សាហាវ ! វាយ​ទាត់​ធាក់​ប្រពន្ធ​វ័យក្មេង​រហូត​សន្លប់​រួច​រឹត​ករ​ហូត​ស្លាប់

ខេត្តពោធិ៍សាត់ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ បាន​ត្រូវ​ប្ដី​វាយ​ទាត់​ធាក់​រហូត​សន្លប់​បាត់ស្មារតី រួច​រឹត​.​ករ​ហូត​ស្លាប់ ហើយ​យក​ទៅ​ចង​ជាប់​នឹង​សសរផ្ទះ​ទៀត ។ ករណី​ឃាតកម្ម​នេះ​អាច​កើតឡើង​អំឡុង​ម៉ោង​៤ ឬ​ម៉ោង​៥​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ប៊ូ​ស្រងែ ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ប៉ុន្តែ​ម៉ោង​៤ និង​៣០​នាទី​រសៀល ទើប​គេ​ប្រទះ​ឃើញ និង​មានការ​ភ្ញាក់ផ្អើល​។

លោក​វរៈសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ​ហ៊ា​ង ម៉ា​រី អាយុ​១៩​ឆ្នាំ ចំណែក​ប្ដី​កំណាច​ជា​ឃាតករ​ឈ្មោះ គង់ ជីវ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ហើយ​ប្តី​ប្រពន្ធ​នេះ​ទើបតែ​រៀប​ការ​បាន​រយៈពេល​២០​ថ្ងៃ​ប៉ុណ្ណោះ ។

លោក​អធិការ​ស្រុក ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ កុម្ភៈ ប្អូនស្រី​របស់​នារី​រង​គ្រោះ​បាន​បើកទ្វារ​ឃើញ​បងស្រី​របស់​ខ្លួន​ស្លាប់​ដោយ​ចង​ជាប់​នឹង​សសរផ្ទះ​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង ក៏​រត់​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្ដរាគមន៍ ។ បន្ទាប់​ពី​ទទួល​បាន​សេចក្ដីរាយការណ៍​អំពី​ករណី​ឃាតកម្ម​នេះ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ត្រួតពិនិត្យ​សាកសព​ឃើញ​ថា នារី​រង​គ្រោះ​ស្ថិត​ក្នុង​សំលៀក​បំពាក់​ចងពុង​សារុង ពុំ​មាន​ស្លៀកខោ​លី​អូ និង​ពាក់អាវ​ទេ ។

លោក​វរៈសេនីយ៍ទោ នាង វុ​ធ នារី​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ប្រើ​ខ្សែរឹត​.​ក​៣​ជាន់​វាយ​សម្លាប់ រួច​យក​ទៅ​ចង​ជាប់​សសរផ្ទះ ។ នៅ​ត្រង់​ប្រដាប់​ភេទ​មាន​ឈាមរដូវ​ហូរ ហើយ​នៅ​លើ​ដងខ្លួន​មាន​ស្នាម​ជាំ​ពេញ​ខ្លួន និង​មាន​ឈាម​ហូរ​តាម​មាត់​ដែល​ជន​ដៃដល់​ប្រើ​កណ្ដាប់ដៃ​វាយ និង​ជើង​ទាត់​ធាក់​មិន​ប្រើ​ដំបង ឬ​ឧបករណ៍​មុត​ស្រួច​នោះ​ទេ ។ សាកសព​ស្លាប់​ជាង​១២​ម៉ោង​ទៅ​ហើយ អាច​ចន្លោះ​ម៉ោង​៤ ឬ​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧​នោះ ព្រោះថា ប្អូនស្រី​របស់​នារី​រង​គ្រោះ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី​ឃាតកម្ម​ប្ដី​សម្លាប់​ប្រពន្ធ​នេះ ទី​១-​អាច​បណ្ដាល​មក​ពី​ភ្លើង​ប្រចណ្ឌ​, ទី​២-​អាច​ទំនាស់​ផ្ទៃក្នុង​គ្រួសារ និង ទី​៣-​អាច​សុំ​ប្រពន្ធ​រួម​រ័ក្ស ប្រពន្ធ​មិន​ព្រម ព្រោះ​ប្រពន្ធ​មក​រដូវ ធ្វើ​ឲ្យ​ប្ដី​អន្ទះអន្ទែង​កម្រោលចូល កើតជា​រឿង​ងងឹតងងល់​បែប​នេះ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ជា​ប្ដី​ជាប់​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​ជក់ និង​ចែកចាយ​ថ្នាំ​ញៀន​ផង​ដែរ ហើយ​នៅ​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ថ្ងៃ​ទី​១៧ កុម្ភៈ គេ​ឃើញ​ជិះ​ម៉ូតូ​នៅ​ម្ដុំ​ផ្សា​របឹង​ខ្នារ​នៅឡើយ​ទេ ។

ខណៈ​ពេល​នេះ សមត្ថកិច្ច​កំពុង​សហការ​គ្នា​ដុតដៃដុតជើង​តាម​ប្រមាញ់​ជន​ដៃដល់​ជា​ប្ដី ដើម្បី​ចាប់ខ្លួន​យក​មក​ទទួលទោស​ចំពោះ​មុខ​ច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]