ថៃ៖ ការផ្លាស់ពីក្លិបភ្នំពេញក្រោន ទៅលេងក្នុងលីកប្រទេសថៃ ហាក់បីដូចជាកាប់កប និងជោគជ័យសមគួរក្នុងជំហានដំបូង សម្រាប់ខ្សែបំរើកូនកាត់ខ្មែរ-បារាំង កីឡាករ ធារី ចន្ថាប៊ីន ដែលបច្ចុប្បន្នលេងឲ្យក្លិប Krabi FC។

កាលពីប៉ុន្មានថ្ងៃមុន ធារី ត្រូវបានគេលើកជាកីឡាករល្អក្នុងការប្រកួត បន្ទាប់ពីរូបគេ បានជួយឲ្យក្លិប Krabi FC យកឈ្នះក្នុងការប្រកួត ទទួលបាន៣ពិន្ទុក្នុងលីក កន្លងទៅនេះ។

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍នឹងជីវិតស្នេហារបស់ ធារី វិញម្តង យើងឃើញថាទំនាក់ទំនងរបស់ធារី និងសង្សារ ក៏មិនខុសគ្នាកាលពីពេលដែលពួកគេរស់នៅកម្ពុជាប៉ុន្មានដែរ ដោយជាក់ស្តែងថ្មីៗនេះ ធារី បាននាំសង្សាររបស់ខ្លួនដើរកម្សាន្តនៅឆ្នេរសមុទ្រ ហើយថែមទាំងបង្រៀននាងនិយាយភាសារខ្មែរ និងថៃទៀតផង។ នេះបើយោងតាមវីដេអូរបស់ធារី បានបង្ហោះកាលពីម្សិលមិញនៅក្នុងគណនីហ្វេសប៊ុក។

វីដេអូនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម  ហើយថែមទាំងទទួលបានការកោតសរសើរទៀតផង អំពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេ៕

ដូច្នេះ បើចង់ដឹងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ទៅដល់ជប៉ុនមិនទាន់បានប៉ុន្មានផង ចាន់ វឌ្ឍនាកា ត្រូវគេបន្លំគណនីហ្វេសប៊ុក

ភ្នំពេញ៖ ចាន់ វឌ្ឍនាកា បានទៅដល់ទឹកដីប្រទេសជប៉ុនបានជិតមួយសប្តាហ៍ហើយ ដែលជាការផ្លាស់ទៅលេងឲ្យក្លិបថ្មី ក្នុងលីកទី៣ ឬ J-League3 ក្នុងក្លិប Fujieda MYFC ។

តែយ៉ាងណាមិញ ទៅជប៉ុនមិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ មានគណនីនិងទំព័ររបស់ វឌ្ឍនាកា ជាច្រើនត្រូវបានផុសឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលសាមីខ្លួនផ្ទាល់បានអះអាងសុទ្ធតែជាគណនីក្លែងក្លាយទាំងអស់។

ក្នុងនោះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានបញ្ជាក់ប្រាប់នៅក្នុងបណ្តាញសង្គមរបស់ខ្លូនថា «ឃើញមានការកើនឡើងលើចំពោះការប្រើaccount Facebook ក៏ដូចជា page ក្លែងក្លាយដែលបានដាក់រូប និង ឈ្មោះរបស់ខ្ញុំ ហើយaccount មួយចំនួនពេលគេសួរថា វឌ្ឍនាកា មែន ស្រាប់តែគាត់ឆ្លើយថា បាទគឺខ្ញុំ ហឹមសុំទោសណាបងប្អូនប្រយ័ត្នចាញ់បោកមនុស្សមួយចំនួនដែលមានបំនងមិនល្អ» ។

គួរបញ្ជាក់ផងដែរខ្សែប្រយុទ្ធឆ្នើម វ័យ២៣ឆ្នាំរូបនេះ មានគណនីសង្គមមួយ និងទំព័រផ្ទាល់ខ្លួនតែមួយប៉ុណ្ណោះគឺ គណនី Chan Vathanaka និងទំព័រ Chan vathanaka CV11 នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ដូច្នេះ សូមបងប្អូនអ្នកគាំទ្រមេត្តាជ្រាប៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]