ភ្នំពេញ៖ កាលពីថ្មីៗនេះ នារីរូបស្រស់ម្នាក់ បានខំប្រកូសប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីស្វែងរកប្អូនស្រីបង្កើតរបស់នាង ដែលបានបាត់ខ្លួន កាលពីម្សិលមិញ។

ដោយតាមការរៀបរាប់ របស់ប្អូនស្រី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Seav Muy បានប្រាប់ខ្មែរឡូតថា រូបនាង បានបាត់ប្អូនស្រី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ដែលមានឈ្មោះថា ជឹង សៀវលី អាយុ១៤ឆ្នាំ។

ក្នុងនោះដែរ នារីវ័យក្មេងរូបនេះ ក៏បានបញ្ជាក់បន្ថែមដែរថា ប្អូនស្រីរបស់នាង មានរូបរាងស្គម កម្ពស់១.៦០ ហើយបើបងប្អូនណា បានឃើញ ជួយទាក់ទងទៅកាន់នាងផង តាមរយៈលេខ 015 955 656,   011 955 656 និងមួយខ្សែទៀត 077 998 323។

ខ្មែរឡូត ក៏សង្ឃឹម និងជូនពរថា នឹងអាចរកឃើញ ប្អូនស្រី ជឹង សៀវលី ក្នុងពេលឆាប់ៗនេះផងដែរ៕ 

រូបថតប្អូនស្រី ជឹង សៀវលី ដែលបានបាត់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]