ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែង និងជាផលិតករ អ្នកស្រី Angelina Jolie បានបង្ហាញវត្តមាននៅលើទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជាជាថ្មីម្តងទៀត ក្នុងការសម្ពោធចាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលអ្នកស្រីជាអ្នកដឹកនាំផលិតដោយផ្ទាល់។

យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺអ្នកស្រីក៏បាននាំកូនៗទាំង៦នាក់ របស់អ្នកស្រីដោយមានដូចជា Maddox ជាកូនច្បងនិងមានដើមកំណើតនៅឯប្រទេសកម្ពុជា , Pax  , Zahara ,Shiloh ព្រមទាំងកូនភ្លោះ Knox និង Vivienne

Maddox ត្រូវបានអ្នកស្រី Angelina Jolie សំុសិទ្ធយកទៅចិញ្ចឹមទាំងពីតូច ហើយមកទល់ពេលនេះ Maddox មានអាយុ១៦ឆ្នាំហើយ ថែមទាំងមានរូបរាងស្រស់សង្ហាថែមទៀតផង៕

ដោយឡែក ក្រឡេកមកទស្សនារូបថតទាំង១០សន្លឹកខាងក្រោមនេះ របស់Maddox ដែលបានមកលេង នៅទឹកដីកំណើតរបស់ខ្លួនជាមួយនឹងប្អូនៗ ចង់ដឹងថាMaddox ឥលូវសង្ហាប៉ុណ្ណា តោះមើលទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់គួរឲ្យចាប់អារម្មណ៍ផងដែរទាក់ទងទៅនឹង  Angelina Jolie មិនធ្លាប់ចង់មានកូន! តែគំនិតមួយនេះបាន លុបចោល នៅពេលមកលេងកម្ពុជា ជាលើកដំបូង 

គួរឲ្យដឹងថា តារាស្រីហូលីវូដ Angelina Jolie វ័យ ៤០ឆ្នាំ គឺអ្នកម្ដាយរបស់កូន៦នាក់ ប៉ុន្ដែគាត់ធ្លាប់មានពេលមួយ មិនដែលគិតថា គាត់នឹងក្លាយជាម្ដាយរបស់ គេនោះទេ។

វាអាចជារឿងដ៏ចម្លែក អ្នកនាងមិនធ្លាប់ចង់មានកូននោះទេ សូម្បីតែពរពោះដោយខ្លួនឯង ទាំងនេះជាសម្ដីរបស់ អ្នកនាង Angelina Jolie ថ្លែងប្រាប់ Associated Press ក្នុងពេលសំភាសន៍ នៅក្នុងប្រទេសកម្ពុជា ។ 

យ៉ាងណាមិញ គាត់ចាប់ផ្ដើមចង់មានកូនដោយខ្លួនឯង ក្នុងអំឡុងពេលថតកុន Tomb Raider កាលពីឆ្នាំ ២០០០ និងកាន់តែច្បាស់ ក្នុងការចង់មានកូននេះ គឺនៅពេលដែលគាត់បានមកលេង ជាមួយនឹងក្មេងៗនៅសាលារៀនមួយ ក្នុងប្រទេសកម្ពុជា ដែលគាត់យល់ថា កូនប្រុសរបស់គាត់ប្រហែលជានៅ កន្លែងណាមួយក្នុងប្រទេសនេះ។ បន្ទាប់មក គាត់បានយកកូនខ្មែរទៅចិញ្ចឹម ឈ្មោះថា Maddox កាលពីឆ្នាំ ២០០២ និងមួយឆ្នាំក្រោយមក គាត់ក៏បើក មូលនិធិមួយដែលដាក់ឈ្មោះ Maddox តែម្ដង នៅឯភាគពាយព្យ ខេត្ដបាត់ដំបង ក្នុងគោលបំណងជួយជា មូលនិធិផ្នែកថែទាំសុខភាព ការអប់រំ និងគម្រោងអភិរក្សផ្សេងៗ នៅឯតំបន់ជនបទក្នុងប្រទេសកម្ពុជា។

នៅពេលនេះ Maddox មានអាយុ ១៤ឆ្នាំហើយ និងអ្នកនាង Angelina Jolie តែងតែហៅ Maddox ថា 'a blonde stripe' ដែលមានន័យថា ជាមនុស្សមានសក់ពណ៌ ទង់ដែងមួយដុំពីលើ។ សម្រាប់ការថតកុននៅឯ ក្រុងបាត់ដំបងនេះ Maddox ក៏បានចូលរួមជួយ ម្ដាយនៅខាងក្រោយឆាកផងដែរ ដែលសកម្មភាពទាំងនេះបាន បង្ហាញពីការរួបរួមធ្វើការជាលក្ខណៈគ្រួសារ ជាមួយនឹងផលប្រយោជន៍ មនុស្សជាតិ។ ជាចុងក្រោយអ្នកនាង Angelina Jolie បាននិយាយថា សម្រាប់រូបគាត់នៅពេលនេះ គឺជាខ្សែបន្ទាត់ជីវិតចុងក្រោយ ដែលគាត់ចង់បាន និងគាត់មានអារម្មណ៍ថា នេះជាទីកន្លែងដែលគួរតែនៅ។

គួរបញ្ជាក់ថា អ្នកនាង Angelina Jolie ដែលធ្លាប់ឈ្នះពានរង្វាន់អូស្កា បានស្ថិតនៅក្នុងប្រទេសកម្ពុជា ដើម្បីដឹកនាំ ថតកុនថ្មី ដែលមានចំណងជើងថា First They Killed My Father ដោយយោងទៅតាមរឿងពិត ក្នុងសម័យខ្មែរក្រហម ដែលសរសេរឡើង ដោយអ្នកនៅ រស់រានមានជីវិត លួង អ៊ុង ( Loung Ung ) ពីរបបនេះ ដែលរៀបរាប់ពី អំពើប្រល័យពូជសាសន៍ ក្នុងកម្ពុជា នៅអំឡុងឆ្នាំ ១៩៧០ ហើយរឿងមួយនេះ អ្នកនាង Angelina Jolie ក៏រំពឹងទុកថា នឹងចាក់បញ្ចាំងជាលើកដំបូង ក្នុងប្រទេសកម្ពុជា នាចុងឆ្នាំនេះ មុននឹងការចេញផ្សាយនៅក្រុមហ៊ុន Netflix៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]