ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីថៃ និងពិធីការិនីដ៏ល្បី នាងGubgib បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល ពេលបានឃើញ នាងបង្ហោះរូបថតកូនស្រី នៅព្រំដែនប៉ោយប៉ែត។

ចំពោះការមកដល់ប្រទេសកម្ពុជា ជាមួយនឹងកូនស្រីដ៏គួរឲ្យស្រលាញ់ គឺមិនមានអ្នកណាដឹងទេថា នាងមកតាំងពីពេលណា ស្រាប់តែឃើញនាងបង្ហោះរូបថតមួយសន្លឹក ហើយបែរជាសរសេរសារថា «លាហើយប្រទេសកម្ពុជា» បាត់ទៅហើយ។

ក្នុងនោះ អ្នកគាំទ្រដែលតែងស្រលាញ់នាង ក៏បានបង្ហាញអារម្មណ៍សោកស្តាយ និងខកចិត្តមិនតិចផងដែរ ដែលមិនបានជួបនាង និងកូនស្រីPao Pao ដោយផ្ទាល់។

យ៉ាងណាមិញ ការមកដល់ទឹកដីកម្ពុជាលើកនេះ នាងGubgib ហាក់ដូចជា ប្រញាប់ទៅវិញខ្លាំងណាស់ ហើយក៏ព្យាយាមមិនចង់ឲ្យអ្នកណាដឹងច្រើននោះទេ រហូតទាល់ទៅវិញ ទើបនាងបង្ហោះរូប៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  នាង Gubgib បានបង្ហាញរូបថតស្វាមី និងនាង ប្រៀបដូចជាក្រមុំកំលោះ។

មិនទាន់បានប៉ុន្មានផង តារាស្រីថៃ និងពិធីការិនី នាង Gubgib បានលេងខ្លួងយ៉ាងស្រស់ស្អាតជាមួយនឹងស្វាមី ក្រោយពីនាងសម្រាលបានកូនស្រីរួច។

តារាស្រីរូបនេះ បានបង្ហោះរូបជាមួយនឹងស្វាមីរបស់នាង លោកBie Thassapak Hsu ជាមួយនឹងស្ទាយកាច់រាងយ៉ាងឡូយ ដូចជាក្រមុំ កំលោះ ដែលទើបតែស្រឡាញ់គ្នាអញ្ចឹង។ ហើយចំពោះរូបថតមួយសន្លឹកនេះដែរ ក៏បានធ្វើឲ្យកក្រើកពេញ អ៊ិនធើណេត ដែលមានមនុស្សជាច្រើន បាននាំគ្នាចែកចាយតៗគ្នា និងសរសើរថា នាង Gubgib ទើបតែសម្រាលកូនសោះ មានកម្លាំងរឹងមាំ អាចចេញក្រៅ និងតែងខ្លួនបានឥតខ្ចោះដដែល មិនដូចនារីផ្សេងៗនោះទេ។

មិនតែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះកូនស្រីរបស់នាង ក៏ល្បីល្បាញមិនចាញ់ម្តាយប៉ុន្មានដែរ គ្រាន់តែកើតភ្លាមៗ រូបគេអាចចេះស្ទាយលៀនអណ្តាត ព្រិចភ្នែក ទៅកាន់ឪពុកម្តាយ និងសើចគួរឲ្យស្រឡាញ់ទៀតផង។ ហើយក៏មានអ្នកគាំទ្រមួយចំនួន ក៏បានឆ្ងល់ដែរថា ហេតុអ្វីបានជានាង ដាក់ឈ្មោះឲ្យកូនស្រីខ្លី ថា"Pao Pao" ? នាង ក៏បាននិយាយប្រាប់ដែរថា តាមពិតទៅ ឈ្មោះនេះ Pao Pao សម្រាប់អេស្ប៉ាញ មានន័យថា ក្មេងតូច ហើយណាមួយ នាង និងស្វាមីស្រឡាញ់ឈ្មោះនេះដូចគ្នា ក៏សម្រេចចិត្តដាក់ឈ្មោះកូនស្រីបែបនេះតែម្តងទៅ៕

តោះមើលអ្នកម្តាយ Gubgib និងឪពុកវ័យក្មេង Bie Thassapak Hsu លេងខ្លួនស្ទាយបន្តិចមើល!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]