ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងលោក អ៊ឹម ជីវ៉ា បានជួបប្រទះរឿងស៊យមួយ ដោយលោកត្រូវបានអ្នកជិះម៉ូតូបុករថយន្តលោក ខណៈដែលលោកទើបតែចេញពីញាំការ នៅកោះពេជ្រ។ 

ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗនោះ លោកមិនបាន រករឿង ឫក៏ទាមទារសំណង់ពីភាគីបង្កឡើយ ដោយលោក សុខចិត្តយករថយន្តទៅជួសជុលខ្លួនឯង តែអ្វីដែលលោក ចង់បានពីជនបង្កគឺ ពាក្យសុំទោសនិងដឹងខ្លួនថាខុស ដោយការប៉ាន់ស្មានដំបូងលោកគិតថា អាចចំណាយអស់ប្រហែល៧០០ដុល្លារ តែដល់ការពិត ចំណាយជាង១ពាន់ដុល្លារឯណ្ណោះ។ 

លោកបានសរសេរសារត្អូញត្អែរថា "មើលមួយភ្លេតថាខូចតិចតួច ពេលធ្វើមុនដំបូងថាអស់តែ៧០០$ទេ តែមក ដល់ពេលនេះធ្វើអស់ ១២០០$ អញ្ចឹងមានតែបង្ខំចិត្តសុំអូសឡានចេញ ទៅរកការ៉ាស់ផ្សេង ដែលមានតម្លៃធូថ្លៃជាង នេះ ! មិននឹកស្មានថាខូចអស់ច្រើនចឹងទេ បើមើលតែសំបកក្រៅ ខ្ញុំមិនជឿថាខ្ញុំធ្វើល្អបានបាបមកវិញទេ ខ្ញុំក៏មិនចុះចាញ់ដែរខ្ញុំនៅតែធ្វើល្អរហូតដល់ជីវិតខ្ញុំស្លាប់ តែសំខាន់ពេលនេះគឺអត់លុយ តើការ៉ាស់ណាធូថ្ងៃជាងនេះ"៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍៖

អីយ៉ា! Ronaldo និង Angelina Jolie ចូលរួមសម្តែងក្នុងរឿងជាមួយគ្នា និយាយពីជនភៀសខ្លួនក្នុងសម័យសង្គ្រាមស៊ីវិល

ទួរគី៖ បន្ទាប់ពីបានបង្ហើបប្រាប់អ្នកគាំទ្រពីមហិច្ឆតា ចង់ក្លាយជាតារាសម្តែងកាលពីឆ្នាំមុនកន្លងទៅនោះ ថ្មីៗនេះខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានផ្តល់បានឱកាសជាតំណែងតួអង្គមួយ ក្នុងកម្មវិធីទូរទស្សន៍ភាគរបស់ប្រទេសទួរគី ដែលនិយាយពីជនភៀសខ្លួន ក្នុងសម័យសង្គ្រាមស៊ីវិល ដោយក្នុងនោះក៏មានតារាល្បីហូលីវូដ អ្នកនាង Angelina Jolie ចូលរួមសម្តែងផងដែរ។

ខ្សែប្រយុទ្ធឆ្នើមរូបនេះ នឹងចូលរួមសម្តែងក្នុងរឿងដែលមានចំណងជើងថា «Hayat Koprusu» គឺជាប្រភេទរឿងភាគដែលនឹងត្រូវចាក់បញ្ចាំងតាមទូរទស្សន៍របស់ប្រទេសទួរគី តំបន់មជ្ឈឹមបូពា៌ និងតំបន់អាមេរិកឡាទីន។

រឿងនេះផងដែរ និយាយអំពីក្រុមគ្រួសារមួយរបស់ជនជាតិស៊ីរីុ ដែលធ្វើការព្យាយាមរត់គេចពីសង្គ្រាមស៊ីវិល ក្នុងនាមជាជនភៀសខ្លួន។ ហើយចំពោះគំរោងក្នុងការថតវិញ នឹងចាប់ផ្តើមក្នុងខែមេសាខាងមុខនេះ នៅព្រំប្រទល់ប្រទេសស៊ីរីុផ្ទាល់តែម្តង។

អ្នកដឹកនាំសម្តែងរឿង លោក Eyup Dirlik បានបញ្ជាក់ឲ្យដឹងថា «ពួកយើងនឹងចាប់ផ្តើមថតនៅដើមសប្តាហ៍ទីមួយនៃខែមេសា។ រឿងភាគរបស់កម្មវិធីទូរទស្សន៍នេះនឹងផ្តោតសំខាន់លើ ក្រុមគ្រួសារដែលជួបការលំបាកក្នុងសម័យសង្គ្រាម ហើយព្យាយាមរត់ភៀសខ្លួន»។

អ្នកដឹកនាំរឿងបានបន្តទៀតថា «ខ្សែភាពយន្តភាគនេះនឹងចូលរួមសម្តែងដោយតារាល្បីៗជុំវិញពិភពលោក ក្នុងនោះមានដូចជាតារាបាល់ទាត់ Cristiano Ronaldo , តារាហូលីវូឌ អ្នកនាង Angelina Jolie និងនាង Nancy Ajram ជាដើម»។

គួរបញ្ជាក់ថា ការចាប់អាជីពជាតារាសម្តែងនេះ គឺជាបំណងប្រាថ្នារបស់ Ronaldo នៅពេលដែលកីឡាកររូបនេះចូលនិវត្តិន៍ពីបាល់ទាត់។ ក្នុងនោះ Ronaldo ធ្លាប់បាននិយាយថា «ខ្ញុំចង់រៀនសម្តែងពីតួអង្គល្បីៗឲ្យបានច្រើន ដូចនេះខ្ញុំនឹងអាចចាប់យកវាបាន នៅពេលដែលខ្ញុំសម្រេចចិត្តឈប់លេងបាល់» ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]