រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​អង្គុយ​បែរខ្នង​លើ​ម៉ូតូ​ចាំ​ឪពុកក្មេក​ចុះ​ងូតទឹក លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ក្រឡេក​មើល ស្រាប់តែ​ឪពុកក្មេក​បាន​លង់ទឹក​ស្រះ​ស្លាប់​បាត់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

បុរស​រង​គ្រោះ​ឈ្មោះ អ៊ុ​ង សា​រួន​ណា អាយុ​៥៤​ឆ្នាំ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ភូមិ​ម្ទេស ស្រុក​ជី​ភូ ខេត្តស្វាយរៀង ។

បើ​តាម​កូនប្រសារ ឈ្មោះ ប៊ុ​ន សុធា​រុណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​អគ្គិសនី​កម្ពុជា បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់ និង​ឪពុកក្មេក បាន​នាំ​គ្នា​ទៅ​អង្គុយ​ផឹកស៊ី​នៅ​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង ខ្លួន​បាន​ដឹក​ឪពុកក្មេក​គោលបំណង​ត្រឡប់​មក​ផ្ទះ​វិញ ខណៈ​មក​ដល់​ស្រះ​ទឹក​ខាងលើ​ឪពុក​ក្មេង​បាន​ចុះ​លាងខ្លួន ដោយ​គាត់​ជា​កូនប្រសារ អង្គុយ​ចាំ​នៅ​លើ​ម៉ូតូ ។

កូនប្រសារ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ឪពុក​ចុះ​លាងខ្លួន​យូរ​ពេក គាត់​បាន​ហៅ​ឲ្យ​ឡើង​ទៅ​ហូប​បបរ​នៅ​ផ្សារ​ក្រមួន​នៅ​ក្បែរ​នោះ តែ​ឪពុក​មិន​ទៅ​ទេ ដោយ​ប្រាប់​ថា នៅ​ងូតទឹក​សិន ទៅ​ហូប​បបរ​តែឯង​ទៅ តែ​គាត់​មិន​ទៅ​ទេ ដោយ​អង្គុយ​បែរខ្នង​ចាំ​លើ​ម៉ូតូ ។ លុះ​មួយសន្ទុះ​ក្រោយ​ពេល​ក្រឡេក​មើល​ឪពុក ស្រាប់តែ​បាត់​មិនឃើញ ដោយ​មានការ​សង្ស័យ​ក៏​ចុះ​រាវ​មើល​ទើប​ប្រទះ​ឃើញ​ឪពុកក្មេក​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ក៏​លើ​ឡើង​លើគោក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សំរោង​អណ្តែត ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ចុះ​ដក​ក្រ​អាវ​ឈូក មិន​ទាន់​បាន​ដក​ផង​រត់ឡើង​មក​វិញ​ស្រែកហៅ​គេ​ឲ្យ​ជួយ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈ​អ្នក​ដក​ក្រ​អាវ​ឈូក​លក់​ម្នាក់​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​នៅ​ក្នុង​ស្មៅ​កក់​នៅ​ក្នុង​ទឹក​ត្រពាំង​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​អ្នក​ដក​ក្រ​អាវ​ឈូក​ម្នាក់​បាន​ចុះ​ទៅ​ដក​ក្រ​អាវ​ឈូក​ដើម្បី​យក​ទៅ​លក់​ដើម្បី​ប្រាក់​ចិញ្ចឹមជីវិត ខណៈ​ទើបតែ​ចុះ​ទៅ​មិន​ទាន់​ទាំង​បាន​ដក​ផង ក៏​ប៉ះ​នឹងរ​បស់ទន់​ៗ​ក៏​រាវ​មើល ស្រាប់តែ​ប៉ះ​ចំ​សព​មនុស្ស​ម្នាក់​ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ក៏​រត់ឡើង​មក​វិញ​ស្រែកហៅ​គេ​ហៅ​ឯង​ឲ្យ​ជួយ​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច ។

សេចក្តីរាយការណ៍​បន្ត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ក៏​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ តែ​​ជា​ជំ​ហ៊ាន​ដំបូង​គ្រាន់តែ​ដឹង​ថា ជា​សព​មនុស្ស​ស្រី​សង្ស័យ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​ប៉ុណ្ណោះ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]