ភ្នំពេញ៖ មហាជនចេះតែឆ្ងល់ថា ហេតុអ្វីដូចជា បាត់តារាចម្រៀងស្រី រាងតូច ម៉ៅ ស៊ីណាត មិនសូវឃើញបង្ហាញមុខ តាមឆាកតន្រ្តីនានាដូចសព្វដង។ តាមការពិតទៅ រូបនាងសម្ងំពរពោះកូនសោះ ហើយក៏បានសម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ កាលពីប៉ុន្មានថ្ងៃនេះផងដែរ។

គ្រាន់តែដឹងថា អ្នកនាង ម៉ៅ ស៊ីណាត បានសម្រាលបានកូនស្រីភ្លាម មហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថានាងមិនដែលបង្ហើប ឬបង្ហោះរូបថត ពរពោះ តាមបណ្តាញសង្គមនោះទេ ទាល់ដល់ថ្ងៃសម្រាលកូន ទើបនាងទម្លាយ​តែម្តង។

ចំពោះកូនស្រីរបស់នាង ដែលទើបឃើញពន្លឺព្រះអាទិត្យ ត្រូវបានគេដឹងថា គឺជា ដំណក់ឈាម របស់គូស្នេហ៍ថ្មីរបស់នាង ដែលពួកគេទាំងពីរ មិនបានរៀបការតាមប្រពៃណី តែបានចុះអេតាស៊ីវិលជាមួយគ្នារួចរាល់ហើយ។

ក្នុងនោះដែរ ក៏មានអ្នកសិល្បៈមួយចំនួន បានទៅសួរសុខទុក្ខ អ្នកនាង ម៉ៅ ស៊ីណាត ដល់មន្ទីរពេទ្យ ដែលក្នុងនោះ មានដូចជា អ្នកនាង ស៊ុន ណារីម៉ូនីកា និងលោក គុន រតនៈ ជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៅ ស៊ីណាត