(ភ្នំពេញ)៖ ស្ត្រីម្នាក់ បើករថយន្តចេញពីហូបការ ក្នុងគោលបំណងមកផ្ទះ តែមិនទាន់មកដល់ផង ក៏បើកទៅបុកចូលផ្ទះលក់ឥវ៉ាន់ចាប់ហួយ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួនធំ តែមិនបណ្តាលឲ្យម្ចាស់រថយន្ត រួមជាមួយម្ចាស់ផ្ទះរងរបួសនោះទេ ដែលហេតុកាណ៍នេះ បានកើតឡើងនាម៉ោងជាង៨យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវវែងស្រេង ជិតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ម្ចាស់ផ្ទះដែលត្រូវបានស្ត្រីខាងលើ បើករថយន្តបុកបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់កំពុងតែលក់ដូរ ដូចរាល់ថ្ងៃស្រាប់តែមានរថយន្តម៉ាក Camry បាឡែន មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AG-8653 ដែលបើកដោយស្ត្រីម្នាក់ បានបើកបុកចូលមកផ្ទះរបស់គាត់ទាំងកំរោលតែម្តង តែដោយសារគាត់ឃើញទាន់ ក៏រត់ចេញទាន់ ខូចត្រឹមតែសម្ភារៈលក់ដូរ ជាច្រើនមុខតែប៉ុណ្ណោះ។

ម្ចាស់ផ្ទះបានបន្តទៀតថា ដោយសារការបុកមានទំហំខូចខាតច្រើន តែម្ចាស់រថយន្តសងតិចតួច មិនត្រូវគ្នាទើបគាត់ហៅ សមត្ថកិច្ចមកវាស់វែង និងស្ទួចយករថយន្ត រួមជាមួយអ្នកជាបើកបរនោះ ទៅនគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ 

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនរថយន្តកុងតឺន័រសណ្តាងកន្ទុយមួយគ្រឿង របស់ក្រុមហ៊ុន សូរ ងួន បានបើកបុកចូលផ្ទះ លោកឧត្តមសេនីយ៍យោធាផ្កាយ៣ អ៊ុក កោសា យ៉ាងពេញទំហឹង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្តបង្កធ្វើដំណើរពីភ្នំពេញឆ្ពោះ ទៅខេត្តព្រះសីហនុ ស្រាប់តែដល់ចំណុចកើតហេតុ ក៏រេចង្កូតបុកចូលផ្ទះលក់ភេសជ្ជ: (គ្មានមនុស្ស) ទាំងកំរោលបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនទាន់ដឹងពីទំហំខូចខាត គិតជាទឹកប្រាក់ប៉ុន្មាននោះទេ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់នេះ ដោយសារតែរថយន្តកុងតឺន័រ បានបុកជាមួយនឹងរថយន្តដឹកអំបិល ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចរថយន្តកុងតឺន័រ ក៏រេចង្កូតបុកចូលផ្ទះ លោកឧត្តមសេនីយ៍យោធា តែម្តងទៅ។

សេចក្តីរាយការណ៍បានបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកបើកបរកុងតឺន័រ រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ អ្នកបើករថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានភ្លាមៗក្រោយកើតហេតុ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]