កាលពីពេលថ្មីៗកន្លងទៅនេះ មានបុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទ ស្រាតសម្លៀកបំពាក់ខ្លួនឯង ដោយមានឈាមប្រឡាក់ពេញនៅលើខ្លួន និងដើរកកេរក្បាលមនុស្សស៊ី។

បុរសម្នាក់នេះ មានឈ្មោះ Richard Cimino Jr ដែលមានអាយុ ២០ ឆ្នាំ បានធ្វើរឿងដ៏គួរឲ្យចម្លែកមួយ ដោយគេបានស្រាតសម្លៀកបំពាក់ខ្លួនឯង ដើរតាមផ្លូវនៅពេលយប់ ដែលលើខ្លួនគេប្រឡាក់ទៅដោយឈាម ទាំងមុខ និងទាំងខ្លួន។ ស្រ្តីដែលជាជនរងគ្រោះពីនាក់បានបញ្ជាក់ថា ពីដំបូងគឺបុរសម្នាក់នេះ បានផ្លោះរបងចូលក្នុងផ្ទះរបស់គេ ហើយក៏ចាប់ពួកគេផ្តួលទៅលើដី និងកកេរក្បាលពួកគេស៊ី ទាំងឈាមជោគជាំ។ ភ្លាមៗនោះគេក៏បានទូរសព្ទ័ហៅ ប៉ូលីសមកចាប់បុរសម្នាក់នោះ។

ក្រោយការចាប់ខ្លួនទើបគេដឹងថា បុរសម្នាក់នេះ បានប្រើប្រាស់ថ្នាំញៀនហួសកំណត់ ដែលបណ្តាលអោយគេក្លាយជាបែបនេះ ប៉ុន្តែគេនៅមិនទាន់កំណត់បានថាបុរស នោះប្រើប្រាស់ថ្នាំញៀនប្រភេទអ្វីនោះទេ តែគេត្រូវបានឃុំខ្លួនបណ្តោះ អាសន្នរង់ចាំការដោះស្រាយ។

គួរបញ្ជាក់ថា Game Zombie ជាប្រភេទ Game មួយដ៏ពេញនិយម មិនថាក្រៅប្រទេស ក៏ដូចជាក្នុងប្រទេសកម្ពុជានោះទេ។ ដោយមានការពេញនិយមទើបមាន បង្កើតជាខ្សែភាពយន្តដែលមានតួ ជា Zombie ដែលដាក់បញ្ចាំងជា 3D ហើយឥឡូវក៏មានមនុស្សធ្វើត្រាប់តាមផងដែរ។

រូបបុរសដែលកកេរស៊ីក្បាលនារីពីរនាក់

Sokunthea

Khmerload

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]